A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 July 2016

មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី


ដោយ ថា កិត្យា
2016-07-25

ផៃ ស៊ីផាន ២០១៦ ៨៥៥
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA


មន្ត្រី​រដ្ឋាភិបាល បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​មិន​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​អំពី​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី។ ការ​បដិសេធ​នេះ បន្ទាប់​ពី​មាន​សារ​ទូរស័ព្ទ​ដៃ​បែក​ធ្លាយ ដែល​ផ្ញើ​ទៅ​អ្នក​សារព័ត៌មាន​ដោយ​សរសេរ​បទបញ្ជា​ថា មិន​ឲ្យ​ផ្សាយ​ពី​រឿង​ឃាតកម្ម​ចាប់​ពី​ពេល​នេះ​ត​ទៅ។

ថ្វីត្បិតតែ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ប្រព្រឹត្ត​ទៅ​យ៉ាង​កក្រើក​ប្រទេស​កម្ពុជា រហូត​ផ្អើល​ដល់​ស្ថាប័ន​សារព័ត៌មាន​បរទេស​តាម​ប្រមាញ់​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​ធំ​គ្មាន​ពីរ​នេះ​ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ស្ថាប័ន​ទូរទស្សន៍​ក្នុង​ស្រុក​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​ឡើយ។

ទន្ទឹម​នឹង​ការ​មិន​ផ្សព្វផ្សាយ​នេះ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ផ្សាយ​ថា អ្នក​សារព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​ទទួល​បញ្ជា​ពី​មន្ត្រី​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​រាយការណ៍​អំពី​ឃាតកម្ម។ កាសែត​នេះ បាន​ស្រង់​យក​សារ​ហ្វេសប៊ុក (Facebook) ដែល​គេ​ជឿ​ថា​ផ្ញើ​ដោយ​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា “សូម​ឯកឧត្តម និង​អស់​លោក​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​រដ្ឋ និង​ឯកជន សហការ​អនុវត្ត​នូវ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​បំផុត​នេះ”។



វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​មិន​និយាយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឆ្លើយ​ថា រដ្ឋាភិបាល​មិន​ចេញ​បញ្ជា​ណា​មួយ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ កុំ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី ឡើយ៖ «វា​ជា​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​វិទ្យុ ឬ​ស្ថានីយ​ទូរទស្សន៍ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​អំណាច​រដ្ឋ​ទៅ​បង្គាប់​បញ្ជា​ទេ។ យើង​ដឹង​ហើយ ទូរទស្សន៍​គេ​មាន​សេរីភាព​របស់​គេ»។

ចំពោះ​បម្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រូបភាព​គ្រោះថ្នាក់ និង​ឃាតកម្ម​នោះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ណែនាំ​ជា​យូរ​មក​ហើយ ព្រោះ​ការ​បង្ហាញ​រូបភាព​ជន​រងគ្រោះ និង​រូបភាព​អាក្រក់​នោះ វា​មិន​ល្អ​សម្រាប់​សង្គម​ខ្មែរ​ដែល​ហាក់​ដូចជា​បង្ហាញ​ថា សង្គម​ខ្មែរ​ប្រឡាក់​ទៅ​ដោយ​ឈាម​គ្រប់​ជ្រុង​ទាំងអស់។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា បម្រាម​នៃ​ការ​ផ្សព្វផ្សាយ​រូបភាព​គ្រោះថ្នាក់ និង​ឃាតកម្ម​នេះ ត្រូវ​បាន​ក្រសួង​ផ្សព្វផ្សាយ​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន។ ដោយឡែក​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី នេះ ក្រសួង​មិន​បាន​ចេញ​បម្រាម​អ្វី​នោះ​ទេ៖ «ការ​ដែល​ជជែក​គ្នា​នោះ គឺ​និយាយ​ពី​ក្រម​សីលធម៌​សារព័ត៌មាន នៅ​ពេល​ដែល​ផ្សាយ​រូបភាព​បាក់​ដៃ​បាក់​ជើង យើង​មិន​ចង់​ឃើញ​ហូរ​ឈាម​អី​អ៊ីចឹង​ទេ ហើយ​ពាក់ព័ន្ធ​ហែ​សព គឺ​អត់​មាន​ណែនាំ​អី​ទេ»។

ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ដោយ​មាន​អ្នក​ចូលរួម​ហែ​ក្បួន​ប្រមាណ ២​លាន​នាក់។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ចាក់​ផ្សាយ​យ៉ាង​ព្រោងព្រាត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន។

នាយក​គ្រប់គ្រង​ព័ត៌មាន​ទូរទស្សន៍ CTN និង CNC លោក ហ៊ុយ វណ្ណៈ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​បទបញ្ជា​នេះ​ទេ ប៉ុន្តែ​ការ​មិន​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ដង្ហែ​សព​បណ្ឌិត កែម ឡី គឺ​ជា​សេចក្តី​សម្រេច​របស់​ស្ថានីយ​ទូរទស្សន៍ ព្រោះ​ស្ថាប័ន​របស់​លោក គឺ​ជា​ស្ថាប័ន​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង មិន​ពឹង​រដ្ឋ ឬ​ជំនួយ​ក្រៅ​ប្រទេស។ ដូច្នេះ ស្ថាប័ន​លោក​មាន​សិទ្ធិ​រៀបចំ​មាតិកា និង​ខ្លឹមសារ​ដើម្បី​បម្រើ​ទស្សនិកជន និង​ផ្សាយ​ទៅ​តាម​គោលដៅ​ទីផ្សារ​របស់​ខ្លួន៖ «នេះ គឺ​ជា​សម្រេច​របស់​ស្ថានីយ ព្រោះ​ស្ថានីយ​ទាំង​វិទ្យុ ក៏ដូចជា​ទូរទស្សន៍ ដូចជា​វិទ្យុ​អាស៊ីសេរី មាន​គោលការណ៍​ផ្សព្វផ្សាយ​ទៅ​តាម​គោលការណ៍​របស់​ស្ថាប័ន​រៀង​ខ្លួន។ អាស៊ីសេរី ចូល​ចិត្ត​ផ្សាយ​តែ​រឿង​អវិជ្ជមាន​សង្គម ចំណែក​វិទ្យុ​ដែល​ទទួល​ថវិកា​តាម​រយៈ​មហាជន មិន​មែន​តាម​រយៈ​រដ្ឋ គេ​ត្រូវ​ផ្សាយ​អ្វី​ដែល​រៀបចំ​យុទ្ធសាស្ត្រ​ដែល​ជា​ការ​ត្រូវ​ការ​របស់​ទូរទស្សន៍ និង​ទស្សនិកជន»។

ចំពោះ​បទបញ្ជា​មិន​ឲ្យ​ផ្សាយ​រឿង​ឃាតកម្ម​នេះ លោក​គាំទ្រ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ប្រសើរ​ឡើង។ លោក​ថា ការ​ផ្សាយ និង​ការ​បោះពុម្ព​ផ្សាយ​រឿង​ឃាតកម្ម គឺ​ដូចជា​ការ​សម្លាប់​ជន​រងគ្រោះ​ពីរ​ដង។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អគ្គនាយក​ទូរទស្សន៍ ភី.អិន.អិន (PNN) លោក សោម ឆាយា បាន​ទេ ដោយសារ​លោក​ជាប់​រវល់។

នាយក​វិទ្យាស្ថាន​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា ការ​មិន​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដង្ហែ​សព​បណ្ឌិត កែម ឡី នេះ គឺ​មិន​មែន​ជា​កំហុស​របស់​ស្ថាប័ន​សារព័ត៌មាន​នោះ​ឡើយ ប៉ុន្តែ​ផល​ប៉ះពាល់​នោះ គឺ​ស្ថានីយ​ទូរទស្សន៍​ទាំង​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​សាធារណជន៖ «វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​យើង​មិន​ផ្សាយ ប៉ុន្តែ​ក្នុង​ករណី​នេះ បើ​តាម​ខ្ញុំ​ដឹង ទូរទស្សន៍​បាន​ទទួល​ការ​ណែនាំ​ពី​រដ្ឋាភិបាល សុំ​មិន​ឲ្យ​ផ្សាយ​រូបភាព​ទាក់ទង​នឹង​សាកសព​អ៊ីចឹង ជា​ការ​ពិបាក​ដែរ វា​ខុស​ពី​អង្គភាព​សារព័ត៌មាន​ដទៃ​ទៀត ដូចជា​វិទ្យុ ឬ​ក៏​កាសែត​អ៊ីចឹង គឺ​អាច​មាន​ការ​ភ័យ​ខ្លាច​ថា បើ​ផ្សាយ​ទៅ ចុះ​បើ​គេ​ដក​អាជ្ញាប័ណ្ណ​វា​យ៉ាង​ម៉េច? វា​ជា​ជម្រើស​មួយ​ពិបាក​ដែរ ព្រោះ​ផ្សាយ​ក៏​ខុស មិន​ផ្សាយ​ក៏​ខុស»។

លោក មឿន ឈានណារិទ្ធ យល់​ថា ប្រសិន​បើ​សារព័ត៌មាន​ពិត​ជា​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ទាំង​ស្រុង​នោះ ប្រាកដ​ជា​ផ្សាយ​នូវ​ព្រឹត្តិការណ៍​ដែល​មហាជន​ចង់​ដឹង​ចង់​ឮ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ សម្រាប់​បរិបទ​កម្ពុជា ដូច្នេះ លោក​ថា​ពិបាក​បន្ទោស​ដល់​សារព័ត៌មាន​ទាំង​នោះ​ណាស់៕

4 comments:

Anonymous said...

យើងចងចាំមិនភ្លេច ឈ្មោះ ផៃ សីុផាន បានចូលដៃពួកយួនហាន់ណូយ ដម្បីកំទេចប្រទេសនឺងសង្គមខ្មែរ

Anonymous said...



អុញនោះ!
ស្មានតែ អាផៃ ស៊ីផោម ចង់បានប្រពន្ធក្មេង ព្រោះវាចង់អោយប្រពន្ធវា ជួយយោងដើម្បីអោយនៅក្មេងដែរ តែមើលទៅដូចជាជួយអត់រួចទេ តិចងាប់មុនអាយុ អា ស៊ីផោម។


Anonymous said...

the cpp monkeys would in their dream love for donald trump to be elected president of US.Trump at the RNC in his speech, he said his administration will not criticize any rights abuses around the globe because America has to sort out its own right problems first. That is very irresponsible for democratic super power nation to ignore one of the core principles of democracy.
Let us hope that trump will not be elected but instead, Hilary Clinton is the next president of USA which would be to the annoyance of the cpp monkeys.

Anonymous said...

13:15 is right about Trump, this guy will not care about foreign affair as democratic party. Trump is Trash guy who cares about businesses. Ah Sva's Hun Sen Phay Siphan is a robot of CPP. When his boss not very happy with him, what will happen to this guy?