A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 July 2016

វិភាគ៖ ហេតុអ្វីទូរទស្សន៍ក្នុងស្រុកទំាងរដ្ឋនិងឯកជនមិនផ្សាយច្រើនពីការដង្ហែសពលោក កែម ឡី?



ពួកគេព្រួតគ្នាចូលដៃខាងយួនទាំងអស់ សូម្បីសិល្បករ អ្នកចំរៀង ពេលសពលោកកែមឡី គេបើកសិល្បដន្ត្រីមហោស្រពយា៉ងគគ្រឺកគគ្រេងដោយមានតារាចម្រៀងល្បី មាស សុខសោភា កំសាន្ដយា៉ងព្រងើយ គេមិនខ្វល់អ្នកបូណ៏ជាជីវិតដម្បីស្រោចស្រង់សង្គមជាតិនឺងប្រទេសឲ្យរួចពីក្រញាំដៃពីយួនហាន់ណូយនឺងបរិវា គួរឲ្យស្ដាយកូនខ្មែរមួយចំនួន។

Kevin Men

<<<>>>



ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦​


មនុស្ស​ខ្ទង់លាន​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី


ពិធីដង្ហែសពលោក កែម ឡី ចេញពីវត្តចាស់ រាជធានីភ្នំពេញ កាលពីថ្ងៃ២៤ខែកក្កដានេះទៅបញ្ចុះនៅខេត្តតាកែវ នោះត្រូវបានគេប៉ាន់ប្រមាណថាអ្នកចូលរួមដង្ហែសពប្រមាណជិត២លាននាក់ដែលអ្នកទាំងនោះបានប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

នៅតាមដងផ្លូវមានសប្បុរសជនរាប់សិននាក់បានផ្តល់ទឹកសុទ្ធ ចំណីអាហារ និងប្រេងសាំងផង ខណៈស្ថានីយន៍ប្រេងមួយភាគធំនៅតាមផ្លូវដង្ហែសពត្រូវបានបិទចាក់សាំងឲ្យអ្នកចូលរួមហែក្បួន។

ភាពល្បីរន្ទឺនៃការបាញ់សម្លាប់អ្នកស្រាវជ្រាវដ៏ល្បីឈ្មោះរូបនោះធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិឈឺចាប់ សោកស្តាយ និងជំរុញឲ្យរដ្ឋាភិបាលស្វែងរកឃាតករពិតនិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស។

ប្រព័ន្ធផ្សព្វផ្សាយដែលមានជំហឯករាជ្យបានចាត់ទុកព្រឹត្តិការណ៍នេះថាជារឿងសំខាន់នៅលើទំព័រមុខរបស់ពួកគេ ប៉ុន្តែទូរទស្សន៍រដ្ឋនិងទូរទស្សន៍ឯកជនក្នុងមិនសូវបានផ្សាយច្រើនពីព្រឹត្តិការណ៍នេះទេ ខណៈដែលទូរទស្សន៍អន្តរជាតិល្បីៗលើពិភពបានចាប់អារម្មណ៍ករណីនេះ។

តើហេតុអ្វីបានទូរទស្សន៍រដ្ឋនិងឯកជននៅកម្ពុជាមិនផ្សាយច្រើនពីព្រឹត្តិការណ៍នេះ?



ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថាវាពិបាកនឹងសន្និដ្ឋានឲ្យប្រាកដថាមូលហេតុអ្វីនៅពីក្រោយដែលរាំងខ្ទប់មិនឲ្យទូរទស្សន៍ក្នុងស្រុកនិងទូរទស្សន៍ជាតិចាក់ផ្សាយ ពីព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ដែលលោកថាពលរដ្ឋរាប់លាននាក់ចាត់ទុកព្រឹត្តិការណ៍នេះថាជារឿងសំខាន់នោះ។

ប៉ុន្តែលោកថាបើតាមការអង្កេតមកដល់បច្ចុប្បន្ន លោកថាទូរទស្សន៍ទាំងនោះភាគច្រើនបានផ្សាយតែគោលនយោបាយរបស់រដ្ឋាភិបាល ផ្សព្វផ្សាយពីជីវិតឯកជនរបស់មន្ត្រីមានអំណាចដូចជាសកម្មភាពចុះចែកអំណោយ ធ្វើបុណ្យកឋិននិងផ្សាយគ្រឿងស្រវឹងជាដើម។

បើតាមលោក យង់ គិមអេង សកម្មភាពសិទ្ធិមនុស្ស ការំលោភដីធ្លី ការបាញ់ស្លាប់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី ការបាញ់សម្លាប់ប្រធានសហជីពដ៏ល្បីលោក ជា វិជ្ជា និងការដង្ហែសពអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី នៅពេលនេះជាដើម ទូរទស្សន៍ទាំងនោះមិនសូវចាប់អារម្មណ៍ផ្សាយច្រើនទេ។

លោក យង់ គិមអេង វិភាគទៀតថាទង្វើនេះធ្វើឲ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធផ្សព្វផ្សាយ លោកថាពិសេសប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានប្រាក់ខែពីប្រជាពលរដ្ឋតែមិនបានបំពេញបំណងដល់ម្ចាស់លុយ។

លោកថា៖ «ជាការពិតណាស់ដែលថាទូរទស្សន៍ជាតិនឹងយកចិត្តទុកដាក់ផ្សាយពីការដឹកនាំប្រទេសពីកិច្ចការដ្ឋពីស្អីផ្សេងៗទៀតពីប្រមុខរាជរដ្ឋាភិបាល។ ក៏ប៉ុន្តែក៏មិនត្រូវភ្លេចផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិសំខាន់ៗដែលកើតឡើងនៅក្នុងប្រទេសដែរ ដូចជាការសង្ហែសពលោក កែម ឡី ដែលមានការផ្សព្វផ្សាយពីទូរទស្សន៍នៅលើពិភពលោកធំៗគេផ្សាយហ្នឹង។ ទូរទស្សន៍ជាតិយើងក៏ត្រូវមានការផ្សព្វផ្សាយដែរនិយាយការពិតទៅ»។

ប៉ុន្តែលោក យង់ គិមអេង គិតថាជាការល្អដែរ ដែលពេលនេះបណ្តាញសង្គម(Facebook)បានជួយលាតត្រដាងការពិតដែលកើតមានឡើងក្នុងសង្គម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ វិភាគប្រហាក់ប្រហែលដែរថា ការដែលទូរទស្សន៍ក្នុងស្រុកមិនសូវផ្សាយច្រើនពីព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី នេះលោកថាអាចមានកត្តាពីរ ទី១អាចជាការដាក់សម្ពាធណាមួយពីមន្ត្រីមានអំណាចមិនឲ្យផ្សព្វផ្សាយ និងទី២លោកថាអាចមកពីប្រព័ន្ធផ្សព្វផ្សាយទាំងនោះលំអៀងស្រាប់។

បើតាមលោក សន ជ័យ ការមិនចាក់ផ្សាយឬការហាមឃាត់មិនឲ្យចាក់ផ្សាយនូវព្រឹត្តិការណ៍ទាំងឡាយណា ដែលពលរដ្ឋរាប់លាននាក់គិតថាសំខាន់ លោកគិតថាស្ថាប័ននោះនឹងអស់តម្លៃខ្លួនឯង ហើយពលរដ្ឋមួយចំនួននៅតែមិនសប្បាយចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល។

លោកថា៖ «គេអាចវាយតម្លៃថាស្ថានីយ៍ទូរទស្សន៍ឬក៏វិទ្យុមួយចំនួនហ្នឹងគឺស្ថិតនៅក្រោមគំនាបដ៏ធ្ងន់ធ្ងរមួយ ដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ហ្នឹងនឹកស្មានមិនដល់»។

មេដឹកនាំស្ថានីយទូរទស្សន៍មួយចំនួនឲ្យដឹងថាពួកគេបានទទួលសារពីរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីលោក ស្វាយ ស៊ីថា ដោយណែនាំឲ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ឈប់ចាក់ផ្សាយព័ត៌មាននិងខ្លឹមសារដែលពាក់ព័ន្ធនឹងអំពើឃាតកម្ម។

សារតាមទូរសព្ទនោះមានខ្លឹមសារថា «យោងតាមមតិណែនាំនិងបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំសូមគ្រប់ស្ថានីយ៍ទូរទស្សន៍ រដ្ឋនិងេកជនអតាំងអស់បញ្ឈប់ចាប់ពីពេលនេះតទៅ នូការផ្សាយឬចាក់ផ្សាយទាំងរូបភាព និងខ្លឹមសារដែឡពាក់ព័ន្ធនឹងអំពើឃាតកម្ម ទាំងអស់ដែលកើតឬអាចនឹងកើតមានឡើងនៅកម្ពុជា»។ប៉ុន្តែព័ត៌មាននេះត្រូវបានលោក ស្វាយ ស៊ីថា បដិសេធ។

កាលពីចុងឆ្នាំ២០១៣ពេលដែលប្រធានគណបក្សសង្គ្រោះជាតិលោក សម រស្ស៊ី បានវិលត្រឡប់ចូលកម្ពុជាវិញ ក៏មានពលរដ្ឋខ្ទង់លាននាក់ចូលរួមអមដំណើមេបក្សប្រឆាំងរូបនោះពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមកដល់ស្នាក់ការកណ្តាលគណបក្សនៅសង្កតចាក់អង្រែលើដែរ ប៉ុន្តែពេលនោះទូរទស្សន៍ក្នុងស្រុកជាច្រើននិងទូរទស្សន៍រដ្ឋក៏មិនបានចាក់ផ្សាយច្រើននោះទេ គឺមានតែសារព័ត៌មានឯករាជ្យនិងបណ្តាញសង្គមហ្វេសប៊ុកទេ ដែលចាត់ទុករឿងនេះថាគួរឲ្យចាប់អារម្មណ៍។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធ មិនច្បាស់ថា តើទូរទស្សន៍ឯកជននិងទូរទស្សន៍ជាតិបានផ្សាយពីព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ឬអត់នោះទេ ក្រៅព័ត៌មានច្បាស់ការណ៍ថាមានន្ត្រីរដ្ឋាភិបាលបានណែនាំមិនឲ្យចាក់ផ្សាយពីរូបភាពឃាតកម្មនានា។

ប៉ុន្តែលោក មឿន ឈានណារិទ្ធ គិតថាសារព័ត៌មានទាំងអស់នឹងបាត់បង់ការគាំទ្រពីមហាជន បើការចុះផ្សាយនោះមិនបានបង្ហាញការពិតដែលកើតឡើងក្នុងសង្គម ដោយលោកថាពេលនេះពលរដ្ឋមានជម្រើសច្រើនក្នុងការទទួលបានព័ត៌មាន។

លោកថា៖ «វាគ្មានអ្វីដែលគេត្រូវលាក់បាំងព័ត៌មានទៀតបានទេ ពីព្រោះវាដូចជាដំរីមួយស្លាប់ ហើយយើងព្យាយាមយកចង្អេរទៅបាំងអញ្ចឹង។ ជាពិសេសសាធារណជនគាត់មានជម្រើសស្វែងរកព័ត៌មានកាលពីមុនយើងតែងតែនិយាយថាសាធារណជនស្វែងរកព័ត៌មាន ប៉ុន្តែពេលនេះព័ត៌មានទេដែលរត់ទៅរកសាធារណជនវិញ»។

លោក កែម ឡី ត្រូវបានប្រជាពលរដ្ឋរាប់សែននាក់ដាក់ងារថាជាបុរសសម្តីមាស ហាននិយាយការពិតនិងរិះគន់រដ្ឋាភិបាលចំៗទៅលើភាពអសកម្មនៃការដឹកនាំរបស់រដ្ឋាភិបាល។

មុនពេលមានការបាញ់សម្លាប់ លោកបកស្រាយពន្យល់បន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញត្រកូលហ៊ុន» ដែលរបាយការណ៍របស់អង្គការនោះជាញឹកញាប់ រដ្ឋាភិបាលប្រតិកម្មខ្លាំងៗនិងមិនដែលឲ្យតម្លៃ។

ទាំងអ្នកធ្វើការផ្នែកសារព័ត៌មាននិងមន្ត្រីអង្គការសង្គមស៊ីវិលអះអាងប្រហាក់ប្រហែលគ្នាថា ការបើកទូលាយព័ត៌មាន ការបង្ហាញតម្លាភាព ពីការស៊ើបអង្កេត វែកមុខឃាតករពិត និងអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី មកផ្ទន្ទាទោស ពួកគេថាអាចជួយស្តាកិត្តិយសរដ្ឋាភិបាលឡើងវិញ៕

1 comment:

Kevin Men said...

ពួកគេព្រួតគ្នាចូលដៃខាងយួនទាំងអស់ សូម្បីសិល្បករ អ្នកចំរៀង ពេលសពលោកកែមឡី គេបើកសិល្បដន្ត្រីមហោស្រពយា៉ងគគ្រឺកគគ្រេងដោយមានតារាចម្រៀងល្បី មាស សុខសោភា កំសាន្ដយា៉ងព្រងើយ គេមិនខ្វល់អ្នកបូណ៏ជាជីវិតដម្បីស្រោចស្រង់សង្គមជាតិនឺងប្រទេសឲ្យរួចពីក្រញាំដៃពីយួនហាន់ណូយនឺងបរិវា គួរឲ្យស្ដាយកូនខ្មែរមួយចំនួន។