A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 July 2016

គ.ជ.ប មិន​អាច​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​តាម​សំណើ​បក្ស​ប្រឆាំង​ទេ


Manekseka Sangkum: These Cambodian migrants are only good for being used as cash cows by their government?

>>>

គ.ជ.ប មិន​អាច​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​តាម​សំណើ​បក្ស​ប្រឆាំង​ទេ
ដោយ ថា កិត្យា
2016-07-06

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ចេញ​ពី​សង្គម​ស៊ីវិល និង​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប​ថ្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Yeang Socheametta


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថា​មិន​អាច​ជួយ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត​ជូន​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ ឬ​កំពុង​រស់នៅ​បរទេស​ដូច​ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ រីឯ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ គ.ជ.ប និង​រដ្ឋាភិបាល​មាន​ឆន្ទៈ។

មូលហេតុ​ដែល​មិន​អាច​ជួយ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត​ជូន​ពលករ​ខ្មែរ​នៅ​បរទេស​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ពន្យល់​ថា កម្ពុជា មាន​ឃុំ​ចំនួន ១.៦៣៣។ ដូច្នេះ មាន​បញ្ហា​ស្មុគស្មាញ​ផ្នែក​បច្ចេកទេស​ច្រើន ដោយ​មិន​ដឹង​ថា ត្រូវ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​បែប​ណា​នៅ​ក្រៅ​ប្រទេស និង​ថា​តើ​បោះឆ្នោត​សំដៅ​លើ​ឃុំ​ណា​នោះ​ទេ?



លោក ហង្ស ពុទ្ធា បន្ថែម​ថា ចំពោះ​បញ្ហា​ផ្លូវ​ច្បាប់​វិញ ក៏​មិន​បាន​បើក​ផ្លូវ​ឲ្យ គ.ជ.ប បំពេញ​តួនាទី​ដូច្នេះ​ដែរ ប៉ុន្តែ​លោក​ថា គ.ជ.ប នឹង​អាច​ពិចារណា​ជួយ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត​ជូន​ពលករ​ខ្មែរ​នៅ​បរទេស​បាន លុះត្រា​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់ គ.ជ.ប ថ្មី​នេះ៖ «សូម​ជម្រាប​ជូន​ថា ទី​មួយ​មាន​ភាព​ស្មុគស្មាញ​ខាង​ផ្នែក​បច្ចេកទេស។ ទី​ពីរ ផ្លូវ​ច្បាប់​អត់​បាន​បញ្ជា​ឲ្យ គ.ជ.ប ត្រូវ​ធ្វើ​ដូច្នេះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ គ.ជ.ប នៅ​តែ​ទទួល​នូវ​អនុសាសន៍ និង​គំនិត​ទាំងឡាយ​ដើម្បី​ធ្វើ​ការ​ពិចារណា»។

ការ​ឆ្លើយ​បដិសេធ​នេះ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន គ.ជ.ប កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ស្នើ គ.ជ.ប ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​សែន​នាក់​កំពុង​បំពេញ​ការងារ និង​រស់នៅ​ប្រទេស​ថៃ អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ត្រឹម​ទឹក​ដី​ខ្មែរ​ក្បែរ​ព្រំដែន។ សម្រាប់​បណ្ដា​ប្រទេស​ឆ្ងាយៗ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បង្កើត​ការិយាល័យ​នៅ​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​មន្ត្រី​ស្ថានទូត​អាច​ចូលរួម​ចុះ​ឈ្មោះ និង​បោះឆ្នោត​ដែរ។

លិខិត​ដាក់​ជូន គ.ជ.ប នោះ ឲ្យ​ដឹង​ថា សំណើ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ធ្វើ​ក្នុង​ការ​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា​មាន​ចែង​ក្នុង​មាត្រា​៣៣ និង​មាត្រា​៣៤ នៃ​រដ្ឋធម្មនុញ្ញ។

រីឯ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​តាម​ព្រំដែន និង​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​បរទេស​នោះ អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិត​ជា​មាន​ឆន្ទៈ៖ «ថ្មីៗ​នេះ ភូមា ប្រជាពលរដ្ឋ​របស់​គេ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ដែរ​តើ! ដូចជា​សាំងហ្គាពួរ (សិង្ហបុរី) ថៃ នៅ​កូរ៉េ និង​ជប៉ុន។ គ្រប់ៗ​គ្នា​គេ​ធានា គេ​ចង់​បាន​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ​នៅ​ក្រៅ​ប្រទេស​បាន​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​គ្រប់ៗ​គ្នា។ ខ្ញុំ​គិត​ថា អត់​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ»។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច​រូប​នេះ​យល់​ថា មូលហេតុ​ដែល​មិន​អាច​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នេះ អាច​ពាក់ព័ន្ធ​នឹង​និន្នាការ​គាំទ្រ​នយោបាយ​ទៅ​វិញ​ទេ ពោល​គឺ​ប្រហែល​ជា​បញ្ហា​ផ្លូវ​ច្បាប់ និង​បញ្ហា​ស្មុគស្មាញ​ផ្នែក​បច្ចេកទេស មិន​មែន​ជា​ឧបសគ្គ​ធំ​ដុំ​នោះ​ទេ៖ «ច្បាប់​បោះឆ្នោត គឺ​ទាក់ទង​នឹង​នយោបាយ​ច្រើន ចំណែក​ច្បាប់​ព្រហ្មទណ្ឌ​វា​ទាក់ទង​នឹង​សង្គម​ច្រើន។ ដូច្នេះ​ខ្ញុំ​និយាយ​តែ​រឿង​ច្បាប់​បោះឆ្នោត គឺ​ថា​ច្បាប់​បោះឆ្នោត។ កាល​ណា​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ស្ថានទូត​បណ្ដា​ប្រទេស​នានា គឺ​វា​ទាក់ទង​នឹង​ការ​គាំទ្រ និង​សន្លឹក​ឆ្នោត ព្រោះ​អី​ខ្មែរ​យើង​ដូចជា​ពលករ​នៅ​ក្រៅ​ប្រទេស​ក្តី ធម្មតា​គាត់​រស់នៅ​ប្រទេស​គេ​ស៊ីវិល័យ ដូច្នេះ​គាត់​មាន​គំនិត​ទូលំទូលាយ។ គាត់​អត់​មាន​ការ​គាប​សង្កត់ ឬ​ក៏​ស្អីៗ​ទាំងអស់។ គាត់​មាន​សេរីភាព​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត​ការ​បោះឆ្នោត»។

លោក សំ គន្ធាមី លើក​ឡើង​ថា ប្រសិន​បើ​មិន​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ និង​បោះឆ្នោត សូម្បី​នៅ​តាម​ព្រំដែន​ក្តី​នោះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​សិទ្ធិ​នយោបាយ ជាពិសេស​ការ​ចូលរួម​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ៕

3 comments:

Kim Ea said...

Incompetent ,cronies NEC with dominant force from kleptomaniac can't register Khmer , who escape this native country for employment abroad , but they can register million of migrants Vietnam ,who intend to vote CPP in the next election . Hang Puthea ,you are a traitor too .

Karl [Kalonh] Chuck said...

Personally, I couldn't agree more K.E. Thanks. Take care. ខាល

Anonymous said...

Hang Puthea is very suspicious. Khmer people may think that he might be Yuon/Vietnamese resident living in Cambodia and he looks like a Yuon/Vietnamese guy who can speak and write Khmer really well. Is it true about this guy named Hang Puthea? Please keep an eye on him and carefully watch what he is doing and saying while sitting in NEC.