A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 July 2016

អ.ស.ប​កោះ​ហៅ​ឲ្យ​មាន​ការ​ដោះលែង​ស្រ្តី​ជនជាតិ​អាមេរិកាំង​ ដែល​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ប្រទេស​ចិន


06 កក្កដា 2016
VOA News

លោកស្រី Sandy Phan-Gillis ពាណិជ្ជករ​អាមេរិកាំង ដែល​​ត្រូវ​បាន​ចាប់​​ខ្លួន​កាល​ពី​ឆ្នាំ​មុន​​នៅ​ក្នុង​ប្រទេស​ចិន​ ​ត្រូវ​បាន​​គេ​ឃុំ​ខ្លួន ដោយ​​គ្មាន​ការ​ជំនុំ​ជម្រះ​ទោស។​
លោកស្រី Sandy Phan-Gillis ពាណិជ្ជករ​អាមេរិកាំង ដែល​​ត្រូវ​បាន​ចាប់​​ខ្លួន​កាល​ពី​ឆ្នាំ​មុន​​នៅ​ក្នុង​ប្រទេស​ចិន​ ​ត្រូវ​បាន​​គេ​ឃុំ​ខ្លួន ដោយ​​គ្មាន​ការ​ជំនុំ​ជម្រះ​ទោស។​


គណៈកម្មាធិការ​មួយ​របស់​អង្គការ​សហប្រជាជាតិ ​និយាយ​ថា ​លោកស្រី Sandy Phan-Gillis ពាណិជ្ជករ​អាមេរិកាំង ដែលត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ឆ្នាំ​មុននៅ​ក្នុង​ប្រទេស​ចិន​ ​ត្រូវ​បានគេ​ឃុំ​ខ្លួន ដោយគ្មាន​ការ​ជំនុំ​ជម្រះ​ទោស។​ ហើយ​គេ​ត្រូវ​តែ​ដោះលែង​លោកស្រី ​ឬ​ផ្តល់​ការ​ប្រឹក្សា​ដល់​លោកស្រី។

ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពីការឃុំឃាំង​គ្មានការ​វិនិច្ឆ័យ​ទោស ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ថា ​ច្បាប់​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​កាត់​ទោស​ត្រឹមត្រូវ​មិន​ត្រូវ​បានគេ​គោរពទេ។

​លោកស្រី Phan-Gillis ​ម្ចាស់ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ ដែល​សម្រប​សម្រួល​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិកនិង​ក្រុមហ៊ុន​ចិន ​បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ជាមួយ​ប្រតិភូ​មួយ​មក​ពី​ទីក្រុង Houston ​រដ្ឋ​តិចសាស​ កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១៥ ​នៅ​ពេល​ដែល​ក្រុម​មន្រ្តី​ចិន​បាន​ចាប់​ខ្លួន​លោកស្រី​នៅ​ព្រំ​ដែន​ចិន​ជាមួយ​កោះម៉ាកាវ។​លោកស្រី​ត្រូវបាន​គេ​ចោទ​ប្រកាន់ពី​បទចារកម្ម។



លោកស្រី Phan-Gillis ​បាន​ត្រូវ​ឃុំខ្លួន​អស់​រយៈ​ពេល​៦​ខែ​នៅ​ក្នុង​ទីកន្លែងសម្ងាត់​មួយ​មុនពេល​ត្រូវ​គេផ្ទេរ​ទៅកាន់​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​ក្នុង​ខេត្ត Guangxi ភាគ​ខាង​ត្បូង​ដែល​នៅ​ទី​នោះលោកស្រី​បាន​ត្រូវ​គេបង្ខាំង​ឲ្យ​នៅ​ដាច់​ពីគេ។​លោកស្រី ​គ្មាន​មេធាវី​ហើយ​លោកស្រី ​មិន​អាច​ទាក់​ទង​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកស្រី​ចាប់​តាំង​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៥មក ​នេះ​តាមរបាយការណ៍​ដែល​បាន​ចេញ​ផ្សាយ។

សេតវិមាន ​បាន​និយាយកាល​ពី​ខែ​កញ្ញា​ថា ​ខ្លួនបាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រឿងក្តី​នេះ ​ហើយ​បាន​សួរ​រដ្ឋាភិបាល​ចិនដោយផ្ទាល់​អំពី​បញ្ហា​នេះ។ ​ការ​ចាប់​ខ្លួន​លោកស្រី Phan-Gillis បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ពី​សហគមន៍​វៀតណាម​ និង​ចិន​នៅ​ក្នុង​ទីក្រុង Houston។ ទោះ​បី​លោកស្រី​មាន​ដើម​កំណើត​ចិនក៏ដោយ ​លោកស្រី​បាន​កើត​នៅ​ក្នុង​ប្រទេស​វៀត​ណាម ​ហើយ​បាន​មកសហរដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជាជន​ភៀស​ខ្លួន​កាល​ពី៤០​ឆ្នាំមុន៕

No comments: