A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 July 2016

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ឈប់​ចំណាត់​ការ​លើ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ


ដោយ ប្រាជ្ញ ចេវ
2016-07-08

សុន ឆ័យ មុខ​គុក​ព្រៃស ២០១៦​ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
 RFA/Brach Chev


គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិត​ទៅ​រដ្ឋសភា និង​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ​នីតិវិធី​របស់​តុលាការ​ដែល​កំពុង​ចាត់ការ​លើ​តំណាងរាស្ត្រ និង​សមាជិក​សភា​ដែល​កំពុង​មាន​អភ័យឯកសិទ្ធិ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​មន្ត្រី​នៃ​ស្ថាប័ន​ទាំង​ពីរ ដោយ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ តែង​ធ្វើ​មិន​យល់​ពី​ច្បាប់ និង​នីតិវិធី​របស់​តុលាការ។

​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ខ្លួន​នឹង​ប្រែង​ប្រែង​គ្រប់​មធ្យោបាយ ទាំង​ការ​ចរចា និង​តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​សមាជិក​គណបក្ស​ដែល​កំពុង​ជាប់​ឃុំ​ទទួល​បាន​យុត្តិធម៌។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ថា ការ​អនុវត្ត​ច្បាប់​លើ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ ជា​ការ​អនុវត្ត​ទាំង​បំពាន។ លោក​ថា គោលបំណង​នៃ​ការ​ដាក់​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់​បាន​ការ​ឆ្លើយ​តប​ជា​លិខិត​មក​វិញ៖ «»។



​ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ បន្ទាប់ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ ទៅ​ពន្ធនាការ​ព្រៃ​ស សួរ​សុខទុក្ខ​មន្ត្រី​គណបក្ស​នេះ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា។ លោក សុន ឆ័យ ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ កំពុង​កើត​កន្ទួល​រមាស់​ពេញ​ខ្លួន ព្រោះ​បញ្ហា​អនាម័យ​នៅ​ក្នុង​ពន្ធនាគារ។ ជាង​នេះ​ទៅ​ទៀត លោក​ថា ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​ពីរ​និយាយ​គ្នា​ទេ។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យ​ដឹង​ថា ក្រសួង​មិន​ទាន់​ទទួល​បាន​លិខិត​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។ អ្នកនាំពាក្យ​ដដែល​ឆ្លើយ​តប​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ថា គណបក្ស​ប្រឆាំង​តែងតែ​ធ្វើ​មិន​យល់​ពី​ការ​ពន្យល់​របស់​ក្រសួង៖ «»។

គិត​មក​ទល់​ពេល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៩​នាក់ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។ ចំណែក​ឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ទៀត គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ត្រូវ​ក្រសួង​យុត្តិធម៌ ស្នើ​ទៅ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ទាំង​ពីរ​រូប។ ប៉ុន្តែ​សំណើ​នេះ ទាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ដូចៗ​គ្នា​​ថា លុះ​ត្រា​សភា​ពេញ​អង្គ​ប្រជុំ មាន​សំឡេង ២ ភាគ ៣ ទើប​អាច​ព្យួរ​អភ័យឯកសិទ្ធិ​បាន។

ស្រដៀង​គ្នា​នេះ​ដែរ លោក​អ្នក​នាំ​ពាក្យ​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ប្រាប់​ទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មើល​មាត្រា ៨០ នៃ​ធម្មនុញ្ញ​ម្ដង​ទៀត។ លោក​ថា បើ​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​តុលាការ​បញ្ឈប់​នីតិវិធី​លុះ​ត្រា​គណបក្ស​នេះ រក​សំឡេង​ឲ្យ​បាន ៣ ភាគ ៤ នៃ​សំឡេង​សរុប​ដែល​មាន​តំណាងរាស្ត្រ​ចាប់​ពី ៩០​នាក់​ឡើង​ទៅ៖ «»។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ជាប់​ពន្ធនាគារ​ជាង ៣​ខែ​មក​ហើយ បន្ទាប់​ពី​ត្រូវ​តុលាការ​ចោទ​ប្រកាន់​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ដែល​ប្រឈម​មុខ​ពី ៦​ខែ ទៅ ៣​ឆ្នាំ ក្នុង​ពន្ធនាគារ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ជាប់​ឃុំ​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់​ពី​ត្រូវ​តុលាការ​ចោទ​បទ​បន្លំ​ឯកសារ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ១០​ឆ្នាំ៕

No comments: