A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 July 2016

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​ACU​ស៊ើប​អង្កេត​ករណី​ជំនួញ​គ្រួសារ​ត្រកូល "ហ៊ុន"

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​ACU​ស៊ើប​អង្កេត​ករណី​ជំនួញ​គ្រួសារ​ត្រកូល "ហ៊ុន"
ដោយ ប្រាជ្ញ ចេវ
2016-07-07

សែស្រឡាយ​ត្រកូល​ហ៊ុន ២០១៦ ៨៥៥
គំនូរ​បង្ហាញ​សែស្រឡាយ​ត្រកូល "ហ៊ុន" របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
 Photo/Global Witness


បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ស៊ើប​អង្កេត​ករណី​ជំនួញ​មហា​គ្រួសារ​លោក ហ៊ុន សែន ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​រក​ឃើញ​ទាក់ទង​ការ​គ្រប់គ្រង​មុខ​ជំនួញ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​លើ​សំណើ​នេះ​ទេ ព្រោះ​របាយការណ៍​នោះ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​មក​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ត្រី។

ការ​ដែល​សង្គម​ស៊ីវិល​យល់​ថា របរ​ជំនួញ​របស់​ត្រកូល «ហ៊ុន» ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ស៊ើប​អង្កេត​នោះ ព្រោះ​កូន​បង្កើត កូន​ប្រសា និង​ក្មួយ​របស់​លោក ហ៊ុន សែន ជា​តំណាង​រាស្ត្រ ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ទាំង​នៅ​ក្នុង​ជួរ​យោធា និង​នគរបាល​ជាតិ។ ក្រុម​ទាំង​នេះ ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ថា​កំពុង​កាន់​កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជាច្រើន ដែល​មាន​លុយ​ជា​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ និយាយ​ថា របាយការណ៍​នេះ​មាន​តម្លៃ​គួរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​បន្ថែម ព្រោះ​បុគ្គល​មួយ​ចំនួន​មាន​តួនាទី​នៅ​ក្នុង​ការងារ​រដ្ឋ ដែល​ក្រុម​ទាំង​នេះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ «សមាសភាព​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ពីរ​ក្រុម ដូចជា​ក្រុម​ទី​១ របស់​អ្នកស្រី ហ៊ុន ម៉ាណា គ្រប់គ្រង​ទូរទស្សន៍​បាយ័ន ជាដើម។ ប៉ុន្តែ​ក្រុម​ទី​២ កូន​ប្រុស​របស់​គាត់​សមាជិក​សភា ជា​យោធា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ស៊ើប​អង្កេត»។





គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Global Witness Photo


អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា បាន​បង្ហាញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​មាន​ចំណង​ជើង​ថា "ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា" លាត​ត្រដាង​ថា អធិរាជ​ត្រកូល «ហ៊ុន» កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុក​រលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិ​មនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។ របាយការណ៍​ត្រូវ​បាន​កាសែត​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ល្បីៗ ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។

លោក សន ជ័យ យល់​ថា ដើម្បី​អាច​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត លុះត្រា​តែ​មាន​បុគ្គល​ណា​មួយ​ចេញ​មុខ​ដាក់​ពាក្យ​ប្ដឹង ទើប​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ចាត់ការ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មិន​ហ៊ាន​ទស្សន៍ទាយ​ពី​លទ្ធផល​នៃ​ការ​ប្ដឹង​នេះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា។

ឆ្លើយ​តប​សំណើ​នេះ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​របាយការណ៍​នេះ​ទេ ដោយ​បញ្ជាក់​ថា នេះ​ជា​ទំនៀមទម្លាប់​របស់​អង្គការ គ្លបល វីនេស ដើម្បី​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សាយ​មួយ​ចំនួន ជា​សម្ព័ន្ធ​មិត្ត​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ដូច្នេះ​ពួក​គេ​ក៏​បន្ត​បំពង​របាយការណ៍​នេះ​បន្ថែម៖ «ជា​ទំនៀមទម្លាប់​របស់​អង្គការ គ្លបល វីនេស ដើម្បី​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ក៏​ជា​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​ប្រឆាំង​ដែរ មាន​រាប់​ទាំង​វិទ្យុ​អាស៊ីសេរី និង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ទៀត​ដែល​ហៅ​ថា​ប្រព័ន្ធ​សម្ព័ន្ធ​របស់​ពួក​គេ»។

តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា​ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ត្រូវ​ធ្វើ​ការងារ​លើ​រឿង​នេះ ដូច​ច្បាប់​បាន​ចែង​ពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន។ លោក អេង ឆៃអ៊ាង បន្ត​ទៀត​ថា មិន​មែន​ត្រូវ​ស្រាវជ្រាវ​លើ​ករណី​នេះ​មួយ​ទេ គឺ ACU ត្រូវ​ស្រាវជ្រាវ​រឿង​ផ្សេងៗ​ដែល​ប៉ះពាល់​ប្រយោជន៍​ជាតិ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ៖ «និយាយ​ឲ្យ​ខ្លី​ទៅ នេះ​ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ យើង​សុំ​ឲ្យ​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់ បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ដើម្បី​ឲ្យ​អ្វីៗ​មាន​តម្លាភាព»។

សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំនឿ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្លាហាន​ហ៊ាន​ស៊ើប​អង្កេត​ករណី​នេះ​ដូច​ការ​ស៊ើប​អង្កេត​លើ​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល ដែល​ស្ថាប័ន​មួយ​នេះ​ធ្លាប់​បាន​ធ្វើ​នោះ​ទេ៕

4 comments:

Karl [Kalonh] Chuck said...

CNRP - don't bank on it because the HUN [Hound(Chien)] had been laughing all the way to the bank already. Which bank? The ACU may know, but then again, don't bank on it!!!

ខាល

Anonymous said...


Where is Ah Prett Om Yuon Teang EH SEE YOU ?

Anonymous said...

Dream on.

Anonymous said...




បើរឿងប្រាក់ពីរបីរយដុល្លាវិញ ACU ហាក់ដូចដុតដៃដុតជើង ខិតខំប្រឹងប្រែង មើលទៅដូចជាសកម្មសំបើមដៃណាស់។ តែដល់មកប៉ះគ្រួសារត្រកូលហ៊ុន មានលុយរាប់រយលានដុល្លា ACU រត់ពួនបាត់។