A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 21 June 2016
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួននិយាយថាលោកចង់សម្លាប់លោក Trump
21 មិថុនា 2016
VOA News
ប៉ូលិសចាប់ខ្លួនអ្នកតវ៉ាឈ្មោះ Michael Steven Sandford ខណៈដែលបេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋលោក Donald Trump ថ្លែងសុន្ទរកថានៅឯសណ្ឋាគារនិងកាស៊ីណូ Treasure Island ក្នុងរដ្ឋLas Vegas កាលពីថ្ងៃទី១៨ មិថុនា ២០១៦។
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Las Vegas ចំពោះអ្វីដែលក្រុមស៊ើបការសម្ងាត់ហៅថា ជាការប៉ុនប៉ងសម្លាប់លោក Donald Trump បេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ។
ពាក្យបណ្តឹងមួយដែលបានដាក់ជូនតុលាការសហព័ន្ធបានឲ្យដឹងថា ឈ្មោះ Michael Steven Sandford កាលពីសប្តាហ៍មុន បានបើករថយន្តមួយគ្រឿងទៅចូលរួមក្នុងការប្រមូលផ្តុំមហាជនរបស់លោក Trump នៅឯកាស៊ីណូ Treasure Island ដែលនៅទីនោះជននេះបានព្យាយាមទាញកាំភ្លើងពីប៉ូលិសម្នាក់នៅទីក្រុង Las Vegas ដែលកំពុងតែការពារសន្តិសុខនៅទីនោះ។
ឯកសារដែលភ្នាក់ងារស៊ើបការសម្ងាត់ម្នាក់បានសរសេរនៅក្នុងពាក្យបណ្តឹងទៅកាន់តុលាការថា «Sandford បានអះអាងថា ខ្លួនបានរៀបចំផែនការប៉ុនប៉ងធ្វើឃាតលោក Trump អស់រយៈពេលមួយឆ្នាំមកហើយ ប៉ុន្តែទើបតែសម្រេចចិត្តហ៊ានធ្វើនៅពេលនេះ ដោយសារតែលោកទើបតែមានជំនឿចិត្ត»។ ប៉ុន្តែមិនមានការបញ្ជាក់អំពីហេតុផលនៅពីក្រោយរឿងនេះនោះទេ។
ជនឈ្មោះ Sandford នេះ បានប្រាប់អាជ្ញាធរថា លោកមិនធ្លាប់បាញ់កាំភ្លើងពីមុនមកនោះទេ រហូតដល់ថ្ងៃសុក្រសប្តាហ៍មុននៅពេលដែលលោកបានទៅកាន់កន្លែងហាត់បាញ់កាំភ្លើងមួយនៅក្នុងទីក្រុង Las Vegas ដើម្បីហាត់រៀន។
លោកក៏បាននិយាយថា ប្រសិនបើលោកត្រូវបានគេដោះលែងពីការឃុំឃាំង នោះលោកនឹងព្យាយាមធ្វើឃាតលោក Trump ម្តងទៀត។ ហើយប្រសិនបើលោកមិនបានធ្វើសកម្មភាពនៅក្នុងទីក្រុង Las Vegas ទេនោះ លោកបានរៀបចំផែនការដើម្បីព្យាយាមធ្វើឃាតលោក Trump ម្តងទៀតរួចហើយ នៅក្នុងការប្រមូលម្តុំមហាជននៅក្នុងរដ្ឋ Arizona។
ពាក្យបណ្តឹងនោះបានសរសេរថា Sandford បានដឹងថាលោកអាចនឹងត្រូវបានកងកម្លាំងមានសមត្ថកិច្ចសម្លាប់នៅក្នុងការប៉ុនប៉ងធ្វើឃាតលោក Trump។
ជនសង្ស័យរូបនេះនឹងត្រូវឡើងតុលាការនៅថ្ងៃទី ៥ ខែកក្កដាខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
he is staying in the country illegally, overstay his visa... the soros foundation has spent a lot of money paying people who want to go protest at Trump rally -- advertise on craig's list ,, i believe they will pay 15 $ per hour plus transport and lodging... this foundation a NGO gets its money from george soros -- a die hard socialist and suppoter of hillary [ as well Obama ] who should have been indicted for breaking the federal law but no action was taken because they want her as prez to continue the ''raping '' of the US and remove all constitutional rights given to people by the US constitution... Soros is also behind the invasion of europe by the muzzies...he also hate russia because Putin kicked his people/NGO out for trying to start a revolution there.
Post a Comment