A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 21 June 2016

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និយាយ​ថា​លោក​ចង់​សម្លាប់​លោក​ Trump


21 មិថុនា 2016
VOA News


ប៉ូលិស​ចាប់​ខ្លួន​អ្នក​តវ៉ាឈ្មោះ Michael Steven Sandford ខណៈដែល​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណៈរដ្ឋលោក Donald Trump ថ្លែង​សុន្ទរកថានៅ​ឯសណ្ឋាគារនិង​កាស៊ីណូ Treasure Island ក្នុង​រដ្ឋ​Las Vegas កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៦។
ប៉ូលិស​ចាប់​ខ្លួន​អ្នក​តវ៉ាឈ្មោះ Michael Steven Sandford ខណៈដែល​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណៈរដ្ឋលោក Donald Trump ថ្លែង​សុន្ទរកថានៅ​ឯសណ្ឋាគារនិង​កាស៊ីណូ Treasure Island ក្នុង​រដ្ឋ​Las Vegas កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៦។


បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង Las Vegas ចំពោះ​អ្វី​ដែល​ក្រុមស៊ើបការ​សម្ងាត់​ហៅ​ថា ជា​ការប៉ុនប៉ង​សម្លាប់​លោក Donald Trump​ បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ។ ​

ពាក្យ​បណ្តឹង​មួយ​ដែល​បាន​ដាក់​ជូន​តុលាការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ Michael Steven Sandford កាល​ពី​សប្តាហ៍​មុន បាន​បើក​រថយន្ត​មួយ​គ្រឿង​ទៅ​ចូល​រួម​ក្នុង​ការប្រមូលផ្តុំ​មហាជន​របស់​លោក Trump នៅ​ឯកាស៊ីណូ Treasure Island ដែល​នៅ​ទីនោះ​ជន​នេះ​បាន​ព្យាយាម​ទាញ​កាំភ្លើង​ពី​ប៉ូលិស​ម្នាក់​នៅ​ទីក្រុង Las Vegas ដែល​កំពុង​តែ​ការពារ​សន្តិសុខ​នៅ​ទីនោះ។ ​

​ឯកសារ​ដែល​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ម្នាក់​បាន​សរសេរ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការថា «Sandford បាន​អះអាង​ថា ខ្លួន​បាន​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​សម្រេច​ចិត្ត​ហ៊ាន​ធ្វើ​នៅ​ពេល​នេះ ដោយសារ​តែ​លោក​ទើប​តែ​មាន​ជំនឿចិត្ត»។ ប៉ុន្តែ​មិន​មាន​ការបញ្ជាក់​អំពី​ហេតុផល​នៅ​ពីក្រោយ​រឿង​នេះ​នោះ​ទេ។ ​



ជន​ឈ្មោះ Sandford នេះ បាន​ប្រាប់​អាជ្ញាធរ​ថា លោកមិន​ធ្លាប់​បាញ់​កាំភ្លើង​ពី​មុន​មក​នោះ​ទេ រហូត​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ពេល​ដែល​លោក​បាន​ទៅ​កាន់​កន្លែង​ហាត់​បាញ់​កាំភ្លើង​មួយ​នៅ​ក្នុង​ទីក្រុង Las Vegas ដើម្បី​ហាត់រៀន។

លោកក៏​បាន​និយាយ​ថា ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​ដោះលែង​ពី​ការឃុំឃាំង នោះលោក​នឹង​ព្យាយាម​ធ្វើ​ឃាត​លោក Trump ម្តង​ទៀត។ ហើយ​ប្រសិន​បើ​លោក​មិន​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទីក្រុង Las Vegas ទេ​នោះ លោកបាន​រៀបចំ​ផែនការ​ដើម្បី​ព្យាយាម​ធ្វើ​ឃាត​លោក Trump ម្តង​ទៀតរួច​ហើយ នៅ​ក្នុង​ការប្រមូលម្តុំ​មហាជន​នៅ​ក្នុង​រដ្ឋ Arizona។

ពាក្យ​បណ្តឹង​នោះ​បាន​សរសេរ​ថា Sandford បាន​ដឹង​ថា​លោកអាច​នឹង​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​សម្លាប់​នៅ​ក្នុង​ការប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump។

ជនសង្ស័យ​រូប​នេះ​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​ ៥ ​ខែ​កក្កដា​ខាង​មុខ​នេះ៕

1 comment:

Anonymous said...

he is staying in the country illegally, overstay his visa... the soros foundation has spent a lot of money paying people who want to go protest at Trump rally -- advertise on craig's list ,, i believe they will pay 15 $ per hour plus transport and lodging... this foundation a NGO gets its money from george soros -- a die hard socialist and suppoter of hillary [ as well Obama ] who should have been indicted for breaking the federal law but no action was taken because they want her as prez to continue the ''raping '' of the US and remove all constitutional rights given to people by the US constitution... Soros is also behind the invasion of europe by the muzzies...he also hate russia because Putin kicked his people/NGO out for trying to start a revolution there.