A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday 15 June 2016
លោកអូបាម៉ារិះគន់លោក Trump ដែលអំពាវនាវឲ្យរារាំងអ្នកកាន់សាសនាឥស្លាមមិនឲ្យចូលស.រ.អា.
15 មិថុនា 2016
VOA News
រូបភាពលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាមា និងលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
រូបភាពលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាមា និងលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
ចែករំលែក
លោក ប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារបានរិះគន់យ៉ាងខ្លាំងដល់លោក Donald Trump ដែលគេសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ ដោយលោកបានស្តីបន្ទោសដល់ការអំពាវនាវរបស់លោក Trump ដែលឱ្យរារាំងពួកអ្នកកាន់សាសនាឥស្លាមកុំឱ្យចូលមកក្នុងស.រ.អា.។
លោក អូបាម៉ា ដែលបានគាំទ្រគូប្រជែងរបស់លោក Trump ខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Hillary Clinton នោះបានមានប្រសាសន៍ថា សំណើរបស់លោក Trump ក្បត់កេរដំណែលស.រ.អា.នៃពហុភាពខាងជាតិសាសន៍ ពូជសាសន៍ និងខាងសាសនា ហើយមិនមែនជា«ប្រទេសអាមេរិកដែលគេចង់បាននោះទេ»។
លោក Trump បានពណ៌នាច្រើនដងថា កិច្ចខិតខំប្រឹងប្រែងរបស់លោក អូបាម៉ាក្នុងការយកជ័យជម្នះលើពួកភេរវជនរដ្ឋឥស្លាម នៅក្នុងភូមិភាគមជ្ឈឹមបូព៌ាថាខ្សោយហើយលោកបាននិយាយថា ស.រ.អា.ត្រូវតែធ្វើសកម្មភាពយោធាតឹងរ៉ឹងជាងមុនប្រឆាំងនឹងពួក យុទ្ធជនរដ្ឋឥស្លាម ហើយកុំឱ្យពួកអ្នកកាន់សាសនាឥស្លាម ដែលកើតនៅប្រទេសក្រៅចូលមកក្នុងស.រ.អា.ដើម្បីបង្អាក់កុំឱ្យ មានការវាយប្រហារថែមទៀតដោយពួកភេរវជន។
លោក Trump ដែលធ្លាប់ជាអ្នករៀបចំកម្មវិធីទូរទស្សន៍អំពីការពិតក្នុងជីវិត បាននិយាយកាលពីថ្ងៃចន្ទថា គោលនយោបាយរបស់លោក អូបាម៉ា ទំនងបានធ្វើឱ្យមានការវាយប្រហារកាលពីថ្ងៃអាទិត្យនៅក្នុង ក្លឹបរាត្រីមួយរបស់ពួកមនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នានៅក្នុង ក្រុង Orlanda រដ្ឋ Florida ដែលបានបណ្តាលឱ្យមនុស្ស៤៩នាក់ស្លាប់និងធ្វើឱ្យមនុស្ស៥៣នាក់ទៀត ត្រូវរបួស។
ការវាយប្រហារនេះបានត្រូវធ្វើឡើងដោយ អ្នកកាន់សាសនាឥស្លាមម្នាក់ដែលបានកើតក្នុងស.រ.អា. ដែលអាជ្ញាធរស.រ.អា.មានជំនឿថា បានត្រូវធ្វើឱ្យទៅជាមនុស្សជ្រុលនិយមដោយការឃោសនារបស់ពួក jihadists ដែលគាត់បានឃើញតាមបណ្តាញអ៊ីនធឺណិត៕
Subscribe to:
Post Comments (Atom)
2 comments:
He is a Muslim speaker Period .
in qatar where khmer gov want to send workers to... they just convicted a dutch woman for having sex outside of wedlock... the problem is she was RAPED by a syrian man who drugged her... the gov there stated that she got off easy with one year suspended sentence , if she were a muzzie woman she would get 5 year in prison [ for being rape ], and the best part is qatar is a friend of the US gov/obama.
Post a Comment