A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 16 June 2016

មេដឹកនាំ​វៀតណាម​មិន​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា


ដោយ ប្រាជ្ញ ចេវ
2016-06-15


ហេង សំរិន ត្រឹង ដាយ ខ្វាង ៨៥៥
លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​វៀតណាម មិន​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នោះ​ទេ។ នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ក្នុង​ជំនួប​រវាង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ជាមួយ​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) មិន​ជជែក​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ​ឡើយ។

ក្នុង​ជំនួប​បិទ​ទ្វារ​រវាង​លោក ហេង សំរិន និង​លោក ត្រឹង ដាយ ខ្វាង ដែល​មាន​រយៈពេល​ជាង​កន្លះ​ម៉ោង​នៅ​វិមាន​រដ្ឋសភា ភាគី​ទាំង​ពីរ​ជជែក​ទាក់ទង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ និង​ទំនាក់ទំនង​រវាង​គណបក្ស​កាន់​អំណាច​របស់​កម្ពុជា និង​គណបក្ស​កាន់​អំណាច​របស់​វៀតណាម។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក កែវ ពិសិដ្ឋ ប្រាប់​ថា ទំនាក់ទំនង​នេះ​ជា​ការ​រួម​ចំណែក​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​សកលលោក៖ «មិន​មាន​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​គណបក្ស​ទាំង​ពីរ​អី​ទេ នៅ​ក្នុង​សវនាការ​នេះ អត់​បាន​លើក​ឡើង​ពី​ស្ថានការណ៍​នយោបាយ​ទេ»។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​ប្រទេស​វៀតណាម នៅ​ពេល​នេះ ចំ​ពេល​ដែល​ក្បាល​ម៉ាស៊ីន​ប្រទេស​នេះ​ទើប​ផ្លាស់ប្ដូរ​ថ្មី និង​ចំ​ពេល​គណបក្ស​មាន​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា​របស់​កម្ពុជា កំពុង​មាន​ជម្លោះ​នយោបាយ។ ផ្ទុយ​ពី​ប្រទេស​វៀតណាម អង្គការ​សហប្រជាជាតិ និង​សភា​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​ចំនួន ២៨​ប្រទេស កំពុង​បារម្ភ​ពី​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

3 comments:

Anonymous said...

ចំណងជើងដែលថាយួនមិនចាប់ អារម្មណ៍ពីស្ថានការនយោបាយនៅខ្មែរ ចង់តែសើចឲ្យងាប់ទេ អាផ្លើអើយ តាមពិតយួនវាដឹងរឿងច្រើនជាងដែលឯងដឹងទៅទៀត កុំនិយាយដូចកូនក្មេងបៀមដៃនោះ គេយកស្រុកខ្មែរបានហើយ ប្រជាជនយួននៅពេញស្រុក តែថាគេមិនចាប់អារម្មណ៍ ចុះគេមកធ្វើអី? ចាំមើលទៅណា។

Anonymous said...



រឿងអីត្រូវចាប់​អារម្មណ៍ បើមានអាយ៉ងដ៏ឆ្នើមៗ ចាំទទួលបញ្ជាហើយនោះ។
បើគណបក្សប្រជាជនកម្ពុជាឈប់កាន់អំណាច អាហ្នឹង បានយួនវាចាប់ផ្ដើមចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។


Anonymous said...

As long as his third hand is carrying out the dirty work for him, the Warlord is well satisfied
with his vasal state.