A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 June 2016

លោក កឹម សុខា៖ កុំ​អាង​ខ្លួន​មាន​អំណាច​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់


ដោយ ប្រាជ្ញ ចេវ
2016-06-04

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Brach Chev


លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​នោះ បាន​ផ្ញើ​សារ​ទៅ​អ្នក​មាន​អំណាច​ថា កុំ​អាង​មាន​អំណាច​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់។ ប្រសាសន៍​របស់​លោក កឹម សុខា នៅ​ពេល​នេះ ត្រូវ​បង្ហោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​លោក​ជួប​អ្នក​គាំទ្រ​មក​ពី​ខេត្ត​ព្រៃវែង។

លោក កឹម សុខា សង្ឃឹម​ថា ខ្មែរ​នឹង​ភ្ញាក់​ខ្លួន​ងាក​មក​ដោះស្រាយ​បញ្ហា​ឡើង​វិញ នៅ​ពេល​អ្នក​មាន​អំណាច​ឈប់​យក​អំណាច​របស់​ខ្លួន​មក​ធ្វើ​បាប​គេ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​គេ​នោះ​ជា​រូប​លោក ឬ​ជា​អ្នក​ណា​នោះ​ទេ៖ «បើ​ខ្លួន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ប៉ុណ្ណា តើ​ពេល​គេ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​យើង គ្រួសារ តើ​យើង​ឈឺ​ចាប់​ប៉ុណ្ណា? កុំ​អាង​តែ​ខ្លួន​មាន​អំណាច​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​ឥត​ឈប់ឈរ»។

នេះ​ជា​ការ​បង្ហាញ​ខ្សែ​វីដេអូ លើក​ទី​១ របស់​លោក កឹម សុខា បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ពី​ក្រុម​សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។



ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា គ្មាន​អ្នក​មាន​អំណាច​ណា ឬ​គណបក្ស​នយោបាយ​ណា​គាប​សង្កត់​លោក កឹម សុខា ទេ គឺ​លោក កឹម សុខា ជា​អ្នក​បង្កើត​រឿង​អាស្រូវ​ស្នេហា​ដោយ​ខ្លួន​ឯង។

លោក កឹម សុខា ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង បន្ទាប់ពី​មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​ដង។ លោក​នៅ​តែ​បន្ត​បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខ​នេះ​ឡើយ៕

No comments: