A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 June 2016

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ពិនិត្យ​លើ​បណ្ដឹង​ដែល​ប្ដឹង​មន្ត្រី​គ.ជ.ប​នៅ​ថ្ងៃ​ទី​​៦ មិថុនា


ដោយ ប្រាជ្ញ ចេវ
2016-06-04

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly


ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ  ដើម្បី​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​របស់​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប ដែល​ប្ដឹង​ថ្នាក់ដឹកនាំ គ.ជ.ប ៤​រូប ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​នេះ។

ការ​ចេញ​មុខ​ប្ដឹង​មន្ត្រី​ស្ថាប័ន​បោះ​ឆ្នោត​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​នៃ​ការ​បោះឆ្នោត ប្រសិន​បើ ACU រក​ឃើញ​ថា ថ្នាក់​ដឹក​នាំ គ.ជ.ប ទាំង​នោះ ពិត​ជា​មាន​កំហុស​មែន។

ការ​ត្រួតពិនិត្យ​លើ​បណ្ដឹង​ដែល​ធ្វើ​ឡើង​នេះ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម  កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កោះ​ហៅ​ដើម្បី​ឲ្យ​បញ្ជាក់​បន្ថែម​លើ​បណ្ដឹង​របស់​ពួកគេ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា តាម​នីតិវិធី បន្ទាប់​ពី​អង្គភាព​លោក​ទទួល​បាន​បណ្ដឹង ជំហាន​ដំបូង គឺ​ក្រុម​ជំនាញ​​ត្រូវ​វាយ​តម្លៃ​ថា​ចាត់ការ ឬ​មិន​ចាត់ការ​លើ​បណ្ដឹង​នោះ​ជា​មុន​សិន។ លោក​បន្ត​ថា ប្រសិនបើ​រក​មិន​ឃើញ​មាន​តម្រុយ​អ្វី​នោះ​ទេ អង្គភាព​នឹង​ជួន​ដំណឹង​ទៅ​ដើម​បណ្ដឹង​ថា មិន​អាច​បើក​ការ​ស៊ើប​អង្កេត​ទេ៖ «»។



ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម  ដែល​អះអាង​ថា អង្គការ​របស់​លោក​បាន​ធ្វើ​ការងារ​ទាក់ទង​រឿង​បោះឆ្នោត​តាំង​ពី​ឆ្នាំ​២០១២ ដែល​សព្វថ្ងៃ​ទីស្នាក់ការ​ទូទាំង ២៥ ខេត្ត រាជធានី និង​មាន​បុគ្គលិក​ផ្លូវ​ការ​ជាង ១០​នាក់​នោះ បាន​ចោទ​ប្រកាន់​ក្បាល​ម៉ាស៊ីន គ.ជ.ប រយៈ​ពាក្យ​បណ្ដឹង​លោក​ថា ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជា​អ្នក​ធ្វើ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​តែងតាំង​បុគ្គលិក​ចាប់​ពី​ថ្នាក់​នាយកដ្ឋាន​ដល់​អនុ​ការិយាល័យ​ក្នុង​អគ្គលេខាធិការដ្ឋាន​របស់ គ.ជ.ប។

អង្គការ​នេះ​ប្តឹង​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុ​ប្រធាន​លោក គួយ ប៊ុនរឿន អ្នកនាំពាក្យ ហង្ស ពុទ្ធា និង​អគ្គលេខាធិការ​រង លោក ម៉ៅ សុភារិទ្ធ។

ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម ថ្លែង​បញ្ជាក់​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ទៅ​ថ្នាក់ដឹកនាំ គ.ជ.ប។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​លំអិត​នៅ​ពេល​នេះ​ទេ។ លោក​ថា លោក​ស្ម័គ្រ​ចិត្ត​ដើរ​ចូល​គុក បើ​ពាក្យ​បណ្ដឹង​របស់​លោក​មិន​ពិត៖ «»។

ទាក់ទង​បណ្ដឹង​នេះ​ដែរ ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ លោក ឡុង គឹមឃន ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ទី​៣ ខែ​មិថុនា ថា ការ​ប្ដឹង​លើ​ថ្នាក់ដឹកនាំ គ.ជ.ប នៅ​ពេល​នេះ មាន​អ្នក​រៀបចំ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ជាប់​គាំង៖ «»។

ស្ថាប័ន​បោះឆ្នោត​ដែល​កើត​ឡើង​ពី​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ សមាជិក​ទាំង ៩ នៃ​ស្ថាប័ន​នេះ​ត្រូវ​រដ្ឋ​សភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់ខាត (៥០%+1)។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ស៊ិក ប៊ុនហុក បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោក​ថា លោក​ហ៊ាន​ទទួល​ខុស​ចំពោះ​មុខ​ច្បាប់ និង​ទាមទារ​ឲ្យ​អ្នក​ប្ដឹង​លោក ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដូច​គ្នា៖ «»។

ប្រធាន​ស្ថាប័ន​បោះឆ្នោត​ដដែល​អះអាង​ថា ពាក្យ​បណ្តឹង​នេះ មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ទេ។

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់​ទងរឿង​នេះ​ទេ។ ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ចោទ​ប្រកាន់​លើ​ក្បាល​ម៉ាស៊ីន គ.ជ.ប នៅ​ពេល​នេះ ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ទេ៖ «»។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា នេះ​ជា​បណ្ដឹង​ទី​១ ប្តឹង គ.ជ.ប ថ្មី ដែល​ស្ថាប័ន​លោក​ទទួល​បាន។ លោក​ថា ការ​ពិនិត្យ​បន្ថែម​លើ​ពាក្យ​ដែល​ធ្វើ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ម៉ោង ៧​កន្លះ​ព្រឹក ថ្ងៃ​ទី​៦ ខែ​មិថុនា នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ចូល​ស្តាប់៕

No comments: