កញ្ញា ធី សុវណ្ណថា ប្ដឹងម្ចាស់គណនីហ្វេសប៊ុក២រូបពីបទបរិហារកេរ្តិ៍
ដោយ សុ ជីវី
2016-06-24

កញ្ញា ធី សុវណ្ណថា ថ្លែងប្រាក់អ្នកកាសែត ក្រោយពីឆ្លើយបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ RFA/So Chivy
RFA/So Chivy
ម្ចាស់ទំព័រហ្វេសប៊ុក(Facebook) ល្បីឈ្មោះ កញ្ញា ធី សុវណ្ណថា ប្ដឹងម្ចាស់គណនីហ្វេសប៊ុកចំនួន២ទៅតុលាការពីបទបរិហារកេរ្តិ៍។
ក្នុងបណ្ដឹងចំនួន២ដែលដាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅនៅថ្ងៃទី២៤ ខែមិថុនាអោយដឹងថា បណ្ដឹងមួយ នាងប្ដឹងឈ្មោះ អួន វ៉ាន់សាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះ I Love Cambodia Hot News II ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ ទាក់ទងនឹងវេទិកាសាធារណរបស់ នាង ធី សុវណ្ណថា នៅក្នុងខេត្ត ឧត្តរមានជ័យ។
បណ្ដឹងមួយទៀតនាងប្ដឹងឈ្មោះ ម៉ោញ សារ៉ាត់ ដែលជាម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះដដែលនេះពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានពីវេទិកាសាធារណមួយទៀតនៅខេត្តឧត្តរមានជ័យដែរ។
កន្លងទៅកញ្ញា ធី សុណ្ណថា ធ្លាប់បានប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោកកឹម សុខា ទៅតុលាការពីបទបរិហារកេរ្តិ៍ដោយទាមទារសំណង១លានដុល្លារ។ បណ្ដឹងនោះទាក់ទងនឹងការសន្ទនាតាមទូរស័ព្ទ ដែលគេចាត់ទុកថាជាកិច្ចសន្ទនារវាងលោក នឹងស្រីកំណាន់គឺអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ៕
2 comments:
Keeping sue people eh! ,you cpp whore. Just like a wkak and his monkeys love to send people to jail without any good reason.
You whore, will one day taste your own medicine and no body, any body will ever feel sorry for you.
មីមារយាទថោក ធី សុវា៉នថា មើលទៅមុខវាដូចជាខ្មោចសព្វថ្ងៃនេះ ក្មងបុ៉ន្នឺង ខូចបុ៉ន្នឺង ចះទំរាំចាស់ដូចអាហុ់នសែនច្បាស់ជាកំពូលមា៉សហ្វីយា ។
Post a Comment