A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 June 2016

ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​ធ្វើ​បាតុកម្ម​មុខ​សភា​អាមេរិក​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ



ដោយ តាំង សារ៉ាដា
2016-05-31

ទូច វិបុល ២០១៦ ៨៥៥
ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA


អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង គ្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋ​សភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការ​ទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព។

ក្រុម​នេះ​ក៏​នឹង​ជំរុញ​ឲ្យ​រដ្ឋ​សភា​អាមេរិក​អនុម័ត​ច្បាប់​ស្តីពី​ការ​បង្កើត​ក្រុម​ទំនាក់ទំនង​កម្ពុជា ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​កម្ពុជា។

ប្រធាន​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី តាម​សាលាក្រុង សភា​ជាតិ និង​ស្ថានទូត​ខ្មែរ​នានា នៃ​បណ្ដា​ប្រទេស​របស់​ខ្លួន​កំពុង​រស់​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​អង្គការ​លីកាដូ (LICADHO) រក​ឃើញ​មាន​ចំនួន ២៩​នាក់​កំពុង​ជាប់​ឃុំឃាំង​ដោយសារ​ការ​ហ៊ាន​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្ដុំ៖ «យើង​សង្ឃឹម​ថា ទឹក​ចិត្ត​បងប្អូន​ដែល​នៅ​ប្រទេស​ខាង​ក្រៅ​ក្រោកឈរ​ឡើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ដែល​នៅ​ក្នុង​ប្រទេស ហើយ​លើកទឹកចិត្ត​បងប្អូន​ដែល​នៅ​ក្នុង​ប្រទេស ដែល​ជា​ជន​រងគ្រោះ​ផ្ទាល់​ជាមួយ​នឹង​ការ​ដឹកនាំ​ផ្តាច់ការ​នៃ​របប ហ៊ុន សែន ហ្នឹង នឹង​ក្រោកឈរ​ធ្វើ​បាតុកម្ម​ជាមួយ​បង​ប្អូន​នៅ​ប្រទេស​ខាង​ក្រៅ​ឲ្យ​ឃើញ​ថា បង​ប្អូន​យើង ប្រជាពលរដ្ឋ​យើង​ដែល​ផ្ដល់​តម្លៃ​ទៅ​លើ​សេរីភាព យុត្តិធម៌​ និង​លទ្ធិប្រជាធិបតេយ្យ។ សូម​ពួកគេ​ក្រោកឈរ​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​យើង​ទូទាំង​ពិភពលោក។ ដូច្នេះ​ការ​ក្រោកឈរ​របស់​បង​ប្អូន​ដែល​នៅ​ខាង​ក្នុង ដែល​ជា​ជនរងគ្រោះ​ហ្នឹង​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ប្រាប់​ពិភពលោក​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សេរីភាព​នោះ​ទេ»។



តាម​គម្រោង យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ជាង ៣០០​នាក់ មក​ពី​តាម​បណ្ដា​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ញូវយ៉ក (New York) ផ្លរីដា (Florida) ណស្ស៍ ឃែរ៉ូឡាញណា (North Carolina) ចចា (Georgia) វីជីញា (Virginia) ផេនស៊ីលវេនញា (Pennsylvania) និង​រដ្ឋ​ជា​ច្រើន​ទៀត នឹង​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋ​សភា​អាមេរិកាំង នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ​នេះ។ គេ​រំពឹង​ថា បាតុកម្ម​នេះ​នឹង​មាន​ការ​ចូលរួម​ថ្លែងការណ៍​ពី​សំណាក់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) លោក អេដ រ៉យ (Ed Royce) លោក ស្ទីវ ឆាបុត (Steve Chabot) និង​លោក ម៉ាត់ សែលមុន (Matt Salmon) ផង​ដែរ។

លោក ទូច វិបុល ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​បាតុកម្ម​ដដែល​នោះ​នឹង​មាន​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ពី ៣០០ ទៅ ៥០០​នាក់ នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលាក្រុង​ឡុងប៊ិច រី​ឯ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ​វ៉ាស៊ីនតុន ក៏​នឹង​ធ្វើ​បាតុកម្ម​ដូច​គ្នា​នេះ​ដែរ។

លោក ទូច វិបុល អះអាង​ថា ក្រៅ​ពី​សហរដ្ឋអាមេរិក ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា (Canada) អូស្រ្តាលី (Australia) និង​ប្រទេស​បារាំង (France) ជាដើម ក៏​នឹង​ធ្វើ​បាតុកម្ម​ដូច​គ្នា​នេះ​ដើម្បី​បុព្វហេតុ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំង ២៩​នាក់​នោះ​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ៕

1 comment:

Anonymous said...

A good Hun Sen is a deposed Hun Sen !!!