A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday 20 June 2016
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាគណបក្សមិនត្រូវការអនុសាសន៍ពីអ្នកក្រៅទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាគណបក្សមិនត្រូវការអនុសាសន៍ពីអ្នកក្រៅទេ
ដោយ យ៉ង ចាន់តារា
2016-06-19
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ថ្លែងក្នុងវេទិកាយុវជននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានថ្លែងជាសាធារណៈថា គណបក្សមួយនេះមិនត្រូវការអនុសាសន៍ពីគណបក្សដទៃ ឬអ្នកណាដែលមិនពាក់ព័ន្ធជាមួយគណបក្សនោះទេ។ លោកថ្លែងបែបនេះ ក្នុងវេទិកាយុវជនមួយនៅព្រឹកថ្ងៃទី១៩ មិថុនា។ តំណាងគណបក្សប្រឆាំង អ្នកវិភាគ និងយុវជន មិនគាំទ្រការលើកឡើងបែបនេះឡើយ ដោយពួកគេយល់ឃើញថា ការទទួលយកគំនិតពីអ្នកដទៃ អាចនឹងជួយឲ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។
នៅចំពោះមុខយុវជន និងអ្នកចូលរួមជាង ២០០នាក់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រកាសយ៉ាងម៉ឺងម៉ាត់ថា គណបក្សប្រជាជនកម្ពុជា គ្មានភាពចាំបាច់ណាមួយដែលត្រូវទទួលយកមេរៀន ឬអនុសាសន៍ពីអ្នកក្រៅនោះទេ។ លោកថា គណបក្សរបស់លោកកំពុងផ្ដោតលើនយោបាយបន្តជំនាន់ ជាមួយនឹងភាពជាក់លាក់នៃគោលនយោបាយយុវជន៖ «»។
លោកថ្លែងដូចនេះនៅក្នុងវេទិកាយុវជនស្ដីពី "យន្តការប្រជាធិបតេយ្យរបស់គណបក្សនយោបាយ សម្រាប់លើកកម្ពស់ការចូលរួមរបស់យុវជន" ដែលរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា វ៉ាយ.អ.ឌី.ភី (YRDP) នៅសណ្ឋាគារអ៊ីមភើរៀល ព្រឹកថ្ងៃទី១៩ មិថុនា។
លោក ឈឹម ផលវរុណ ថ្លែងទៀតថា ជំហររបស់គណបក្សប្រជាជនកម្ពុជា គឺសន្តិភាព មិនមែនជាប្រជាធិបតេយ្យនោះទេ៖ «»។
ផ្ទុយពីការលើកឡើងបែបនេះរបស់លោក ឈឹម ផលវរុណ តំណាងគណបក្សសង្គ្រោះជាតិ អ្នកវិភាគ និងយុវជនមួយចំនួនដែលមានវត្តមានក្នុងវេទិកានោះ បានប្រតិកម្មថា វាមិនមែនជាជំហរត្រឹមត្រូវដែលគណបក្សប្រជាជនកម្ពុជា គួរប្រកាន់យកនោះទេ។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ថ្លែងក្នុងវេទិកាយុវជននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Yang Chandara
តំណាងគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការមិនទទួលយកទស្សនៈពីអ្នកដទៃ មិនចោទជាបញ្ហានោះទេ ប៉ុន្តែវាជាភាពអវិជ្ជមាន ដោយសារវានឹងធ្វើឲ្យបុគ្គល ឬក្រុមនោះឯកោ៖ «»។
ទាក់ទងនឹងរឿងសន្តិភាពវិញ អ្នកវិភាគ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បកស្រាយថា គ្មានសង្គ្រាមតែមួយមុខ មិនរាប់ថាជាសន្តិភាពនោះទេ។ លោកថា សន្តិភាពត្រូវតែផ្សារភ្ជាប់ជាមួយការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ធ្វើបែបនេះទើបអាចឲ្យពលរដ្ឋមានសន្តិភាពក្នុងចិត្ត៖ «»។
ចំណែកក្រុមយុវជនវិញយល់ឃើញថា កម្ពុជា សព្វថ្ងៃមានតែសន្តិភាពខាងក្រៅតែប៉ុណ្ណោះ មិនមានសន្តិភាពខាងក្នុងនោះទេ ដ្បិតប្រជាពលរដ្ឋនៅតែបន្តរងគ្រោះដោយសារការរំលោភយកដីធ្លី និងការរឹតត្បិតសិទ្ធិសេរីភាពជាដើម៖ «»។
បន្ថែមពីលើនេះ ពួកគេលើកឡើងស្រដៀងគ្នាថា ជំហរមិនទទួលយកទស្សនៈ ឬអនុសាសន៍ពីខាងក្រៅ គ្មានផលចំណេញអ្វីដល់គណបក្សប្រជាជនកម្ពុជា នោះទេ៖ «»។
ទាំងអ្នកវិភាគ និងក្រុមយុវជន សុទ្ធតែលើកឡើងដូចគ្នាថា ការបើកចំហទទួលយកពហុគំនិត ការគោរពសិទ្ធិមនុស្ស និងអនុវត្តគោលការណ៍ប្រជាធិបតេយ្យ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើ ដើម្បីកសាងទំនុកចិត្តរបស់ម្ចាស់ឆ្នោត ពិសេសយុវជន ឲ្យបន្តបោះឆ្នោតជូនគណបក្សនេះតទៅទៀត៕
Subscribe to:
Post Comments (Atom)
5 comments:
This a real fool and bastard pinhead . He talk like a fool, a country without democratic policy ,how can you have peaceful atmosphere in that country . With no democratic policy ,the peaceful norm can exist under the tip or rifle barrel and draconian laws only isn't it ? Talk like an uneducated kid .
Hun Sen said no countries in the world can interfere with the internal affairs of Cambodia, except his creditor Vietnam.
អុញ!
បានអាបណ្ឌិតឡប់ៗនេះចេញមកពីរន្ធណាទៀតហើយ?
Yuonization of Cambodia is almost complete.
Ah Om Yuon Teang is the law enforcer.
Ah Yuon Nguyen Van Phirun is the government's mouth piece.
And how many thousands of Nguyen Van Thong Sarath are in the Army?
Hun Sen said no countries in the world can interfere with the internal affairs of Cambodia, except his creditor Vietnam.
20 June 2016 at 04:04
----------------
Lie, Mr Hun Sen only said: "no countries in the world can interfere with the internal affairs of Cambodia." He did not say "except his creditor Vietnam."
Some Joon must be pretending to be Khmer, then wrote stupid thing to make Khmer people looking stupid.
Post a Comment