A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday 20 June 2016
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះអ្នកភូមិនិងសាលារៀននៅស្រុកស្នួលខេត្តក្រចេះអស់ជិត៦០ខ្នង
ដោយ ម៉ែន សុធីរ
2016-06-19
ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលត្រូវខ្យល់ព្យុះបក់បំផ្លាញ ឋិតនៅភូមិគំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth
ពលរដ្ឋរស់នៅស្រុកស្នួល ខេត្តក្រចេះ អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលជួយសម្រាលទុក្ខលំបាករបស់ពួកគេ បន្ទាប់ពីខ្យល់កន្ទ្រាក់បានបំផ្លាញផ្ទះពលរដ្ឋជិត ៦០ខ្នង។ ពួកគេអះអាងថា គ្រោះមហន្តរាយខ្យល់កន្ទ្រាក់ និងផ្គររន្ទះនេះ បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរជីវភាពរស់នៅរបស់ពលរដ្ឋ ពិសេសបំផ្លាញទីលំនៅរបស់ពួកគាត់។ ចំណែកអាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា អាជ្ញាធរបានស្រង់ស្ថិតិផលប៉ះពាល់រួចហើយ និងត្រៀមផ្ដល់ជំនួយមនុស្សធម៌មួយចំនួនជូនគ្រួសាររងគ្រោះ។
ពលរដ្ឋចំនួនពីរឃុំ គឺឃុំឃ្សឹម និងឃុំ២ធ្នូ ស្រុកស្នួល ឆ្ងាយពីទីរួមខេត្តក្រចេះ ជាង ៨០គីឡូម៉ែត្រ ត្រូវខ្យល់កន្ទ្រាក់បំផ្លាញផ្ទះ ៥៧ខ្នង ក្នុងនោះ ១២ខ្នងត្រូវដួលរលំទាំងស្រុង។
បន្ទាប់ពីជួបគ្រោះមហន្តរាយនោះ ពលរដ្ឋមួយចំនួនបានសង់ខ្ទមស្នាក់នៅបណ្ដោះអាសន្ន ហើយពលរដ្ឋខ្លះពុំមានប្រាក់សម្រាប់សង់ផ្ទះឡើងវិញឡើយ។
អធិការស្រុកស្នួល លោក ចាន់ សុខគីង អះអាងថា កាលពីល្ងាចថ្ងៃសៅរ៍ ទី១៨ មិថុនា មានខ្យល់កន្ទ្រាក់លាយឡំភ្លៀង និងព្រិលផង បានបោកបក់ខ្លាំងលើឃុំទាំងពីរនេះ។ ខ្យល់នេះបានបំផ្លាញផ្ទះពលរដ្ឋ ៥៧ខ្នង និង ១២ខ្នងដួលរលំដល់ដី។ ក្រៅពីនេះ បំផ្លាញសាលារៀនមួយខ្នង កុដិមួយខ្នង និងជន្លង់ម្រេចជិត ២ពាន់ជន្លង់ (១.៩៥០ជន្លង់)៖ «៥៧ខ្នង ប៉ះពាល់ទាំងស្រុង ១២ខ្នង ក្រៅពីនោះរបើកដំបូលជញ្ជាំងផ្សេងៗហ្នឹង។ កាកបាទក្រហមតែងតែចុះឧបត្ថម្ភអំណោយផ្សេងៗ»។
ពលរដ្ឋជួបគ្រោះមហន្តរាយខ្យល់កន្ទ្រាក់រស់នៅឃុំឃ្សឹម គឺលោក ម៉ម សារ៉ាត់ ឲ្យដឹងថា ខ្យល់កន្ទ្រាក់បណ្ដាលឲ្យផ្ទះរបស់លោកបានដួលរលំទាំងស្រុង។ លោកថា គ្រួសារលោកបានសង់ខ្ទមស្នាក់នៅបណ្ដោះអាសន្ន ទម្រាំមានប្រាក់គ្រប់គ្រាន់សម្រាប់សង់ផ្ទះឡើងវិញ។ លោកថា គ្រោះធម្មជាតិនេះបានរុញច្រានឲ្យជីវភាពពួកគេធ្លាក់ចុះយ៉ាងខ្លាំង៖ «ខ្យល់កន្ទ្រាក់នេះ បើនិយាយទៅមិនដឹងថាខ្យល់នេះ មិនដឹងថាដាក់ឈ្មោះថាម៉េច វាចំឡែក! ខ្ញុំមិនដែលឃើញទេ អាយុខ្ញុំ ៥០ ដល់ ៦០ ហើយ។ ខ្យល់ខ្លាំងមែនទែន ធ្លាក់ព្រិលភ្លៀងផ្គរហ្នឹង។ ផ្ទះកូនខ្ញុំរបើកអស់អាលីង ៥០ភាគរយហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក សរ ចំរុង ដើម្បីសុំការអធិប្បាយបញ្ហានេះបន្ថែមបានទេនៅថ្ងៃទី១៩ មិថុនា។
មេឃុំ២ធ្នូ ស្រុកស្នួល លោក ពឹង ពិន បញ្ជាក់ថា លោកបានរាយការណ៍ករណីនេះទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក និងខេត្តរួចហើយ។ លោករំពឹងថា បន្ទាប់ពីអាជ្ញាធរស្រុក និងខេត្តទទួលព័ត៌មាននេះ អាជ្ញាធរនឹងត្រៀមចែកអំណោយរបស់កាកបាទក្រហម បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានស្រង់ស្ថិតិផលប៉ះពាល់រួចរាល់៖ «អ្នកដែលរបើកបួន ទៅ ១០សន្លឹក យើងជួយផ្សេង ដួលរាបដល់ដីយើងជួយផ្សេង»។
កាលពីចុងខែមេសា នៅខេត្តក្រចេះ ពលរដ្ឋរស់នៅស្រុកស្នួល និងស្រុកសំបូរ ពីរនាក់ បានស្លាប់ដោយរន្ទះបាញ់។ រីឯពលរដ្ឋ ៥នាក់ផ្សេងទៀតនៅស្រុកស្នួល បានសន្លប់ដោយសាររន្ទះបាញ់ដែរ។
អ្នកជំនាញផ្នែកអាកាសធាតុពន្យល់ថា ការប្រែប្រួលអាកាសធាតុអាចបណ្ដាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិ ឬកម្លាំងជំរុញពីខាងក្រៅ ឬបណ្ដាលមកពីការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស ឬការប្រើប្រាស់ដីដោយសារតែសកម្មភាពមនុស្ស។ កត្តាធម្មជាតិ ដូចជាការប្រែប្រួលថាមពលព្រះអាទិត្យ ការប្រែប្រួលយឺតៗនៃគន្លងផែនដីជុំវិញព្រះអាទិត្យ ការប្រែប្រួលចរន្តទឹកសមុទ្រ និងការប្រែប្រួលចរន្តខ្យល់ ជាដើម។ បន្ថែមពីលើនេះ សកម្មភាពមនុស្សជាឧបសគ្គចម្បងធ្វើឲ្យប្រែប្រួលស្រទាប់បរិយាកាស ដូចជាការដុតឥន្ធនៈ ផូស៊ីល ការកាប់ព្រៃឈើ ការដុតព្រៃរានដីធ្វើកសិកម្ម និងការសាងសង់ពង្រីកក្រុងជាទីលានចាក់សំរាម ឬកាកសំណល់ ជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment