A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 27 June 2016

សហគមន៍​ដីធ្លី​គ្រោង​ពាក់​អាវ​ខ្មៅ​តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន


Manekseka Sangkum: All Khmers should wear black every Monday!

>>>

ដោយ ខែ សុណង
2016-06-26

ទាមទារ​ដោះ​លែង​សកម្មជន​បរិស្ថាន កោះកុង ២០១៥ ៨៥៥
ក្រុម​យុវជន និង​សង្គម​ស៊ីវិល​លើក​បដា​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​សកម្មជន​ការពារ​បរិស្ថាន ៣​នាក់ ក្នុង​ទិវា​បរិស្ថាន​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara
 RFA/Yang Chandara


សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​ជីខក្រោម ស្រុក​ស្រែអំបិល និង​តំបន់​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ប្រមាណ ៦០​នាក់ គ្រោង​ពាក់​អាវ​ខ្មៅ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បរិស្ថាន​ចំនួន ៣​រូប។

គម្រោង​ប្រមូល​ផ្ដុំ​នេះ គេ​នឹង​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​តុលាការ​ខេត្ត​កោះកុង បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សកម្មជន​បរិស្ថាន ៣​រូប នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា។

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ត លោក មីន មករា និង​តំណាង​អយ្យការ លោក អ៊ីវ ត្រាយ នឹង​ចូល​ខ្លួន​បើក​សវនាការ​ជម្រះ​ក្ដី​នេះ។



អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មិថុនា ដោយ​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង ៣​រូប​នេះ។ លោក​ថា អ្នក​ជាប់​ឃុំ​ទាំង​៣ គ្រាន់​តែ​បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់ ពីព្រោះ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​សហគមន៍ ដូចជា​ការ​បាក់​ច្រាំង និង​ទិន្នផល​នេសាទ​ធ្លាក់​ចុះ៖ «ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អី​ខុស ពួក​គាត់​បង្ខំ​ឲ្យ​អ្នក​ទាំង​នោះ​ទាំង​គ្រឿងចក្រ អ្នក​បើក​សាឡង់ ឲ្យ​ដក​ថយ​មក​វិញ ចាក​ចេញ​ពី​ទីតាំង​ហ្នឹង កាល​ដែល​ពួក​គាត់​ធ្វើ​សកម្មភាព​ហ្នឹង នាំ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ផល​ប្រយោជន៍។ ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ​ឲ្យ​គេ​ចាប់ ដើម្បី​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​យុទ្ធនាការ​បូម​ខ្សាច់»។

សកម្មជន​ទាំង ៣​រូប រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ពែក​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ៕

3 comments:

Anonymous said...


Yes I agree, gross darkness has descended upon the earth since white is no longer white!

Anonymous said...

[... All Khmers should wear black every Monday! ]]

it reminds me too much of the pol-pots... they should choose a different color.... maybe ''white'' for innocence, purity and transparency...and maybe death since what those in power are doing is basically ''killing '' the physical and the mind of its people.

Karl [Kalonh] Chuck said...

Which I do every Mon. believe it or not....
Kal/ខាល