A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

ប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិបន្តប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលគណបក្សឈានចូលរយៈពេលថ្ងៃ១៥ហើយ



ប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិបន្តប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលគណបក្សឈានចូលរយៈពេលថ្ងៃ១៥ហើយ

by កុលបុត្រ ខ្មែរ, មិថុនា 9, 2016



ការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ គិតត្រឹមថ្ងៃទី៩ ខែមិថុនានេះនៅតែមានចំនួនច្រើនកុះករដដែល ក្នុងគោលបំណងតាមដាននូវការវិវត្តន៍ថ្មីៗ នៃស្ថានការណ៍នយោបាយ ការចូលរួមបន្តផ្ដិតស្នាមមេដៃ និងដើម្បីគាំទ្រលើកទឹកចិត្ត ដល់លោកប្រធានស្ដីទី កឹម សុខា ។



លោក កឹម សុខា បន្តជួបពលរដ្ឋដែលមកសួរសុខទុក្ខលោក នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ @ឈន វាសនា


បើគិតមកដល់ព្រហស្បតិ៍នេះ គឺជាថ្ងៃទី១៥ហើយ ដែលអាជ្ញាធររដ្ឋាភិបាល បានប៉ុនប៉ងចាប់ខ្លួនលោកប្រធានស្ដីទី លោក កឹម សុខា ដោយចោទថារូបលោក បានប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្រោយបដិសេធមិនចូលខ្លួនតាមការអញ្ជើញរបស់តុលាការ ខណៈរូបលោកកំពុងមានអភ័យឯកសិទ្ធិតំណាងរាស្រ្ត។



បើទោះជាសកម្មភាពឈ្នានីស ខាងនយោបាយបែបនេះបានបន្តអូសបន្លាយគម្រប់១៥ថ្ងៃហើយក្ដី ក៏ការចូលរួមរបស់ប្រជាពលរដ្ឋនៅតែមានចំនួនច្រើនកុះករឥតដាច់ ហើយកាន់តែច្រើនឡើងជាងជមុនទៅទៀត។

ជាមួយគ្នានេះ សកម្មភាពក្នុងការទទួលស្នាមមេដៃ របស់ប្រជាពលរដ្ឋ ដើម្បីដាក់ញត្តិជាថ្មី ថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ ដោះស្រាយបញ្ហាកម្ដៅនយោបាយនៅកម្ពុជា ក៏ដូចជាបញ្ហាចាប់ខ្លួនមន្រ្តីអង្គការសង្គមស៊ីវិល ក៏កំពុងប្រព្រឹត្តទៅយ៉ាងសកម្មផងដែរ ដែលក្នុងនោះ មានការចូលរួមគាំទ្រយ៉ាងច្រើនផុសផុល ពីប្រជាពលរដ្ឋគ្រប់ទិសទី។

គួររំឮកជូនថា ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដែលមានការប៉ុនប៉ងតាមចាប់ខ្លួន លោកប្រធានស្ដីទី កឹម សុខាមក ប្រជាពលរដ្ឋខ្មែរអ្នកគាំទ្រ បានប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ដើម្បីតាមដាន និងការពារមិនអោយមានការចាប់ខ្លួនលោកប្រធានស្ដីទីនោះឡើយ។ ប៉ុន្តែទោះយ៉ាងណា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែបន្តភាពរឹងមាំរបស់ខ្លួន ដោយមិនមានភាពតក់ស្លុត ចំពោះការធ្វើទុក្ខបុកម្នេញ ពីសំណាក់គូបដិបក្ខនោះឡើយ ហើយថែមទាំងបានសន្យាចំពោះប្រជាពលរដ្ឋអ្នកគាំទ្រថា នឹងស្វែងរកដំណោះស្រាយដ៏សមរម្យមួយ ដែលអាចធានាបាននូវផលប្រយោជន៍ជាតិ និងទទួលយកបានពីភាគីពាក់ព័ន្ធទាំងអស់ ៕

ដោយ ៖ កញ្ញា ហង្ស សយនា

No comments: