A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

គណបក្សសង្រ្គោះជាតិសង្ឃឹមថា ទីតាំងថ្មី របស់ទូរទស្សន៍ព្រះអាទិត្យ មិនត្រូវបានហាមឃាត់





គណបក្សសង្រ្គោះជាតិសង្ឃឹមថា ទីតាំងថ្មី របស់ទូរទស្សន៍ព្រះអាទិត្យ មិនត្រូវបានហាមឃាត់
by កុលបុត្រ ខ្មែរ, មិថុនា 9, 2016


អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បuញ្ញឫទ្ធិ សង្ឃឹមថា ការដំឡើងអង់តែនទូរទស្សន៍ ព្រះអាទិត្យ នៅកន្លែងថ្មីមួយទៀត អាចស្របតាមលក្ខខណ្ឌ និងការចង’បានរបស់អាជ្ញាធរមូលដ្ធាន។


លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបញ្ជាក់ពីស្ថានការណ៍នយោបាយចុងក្រោយ ០៩-មិថុនា-២០១៦ @ឈន វាសនា


អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បញ្ជាក់ថាលក្ខខណ្ឌនៃការ ដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យ អាចសមស្របទៅនឹងការចង់បាន របស់អាជ្ញាធរមូលដ្ឋាន បើសិនគ្មានការរារាំង តទៅទៀត។

ការរាំងស្ទះនៃដំណើរការទូរទស្សន៍នេះ ធ្វើឡើងក្រោយពី លោក ហេង ធាម អភិបាលក្រុងតាខ្មៅបញ្ចាក់ថា អាជ្ញាធរមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិលើកអង់តែនទូរទស្សន៍ ដែលគណបក្សគ្រោងបោះទីតាំង នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅនោះទេ ដោយសារប្រជាពលរដ្ឋចំនួន ២១គ្រួសារ ដែលកំពុងរស់នៅក្បែរនោះ បានតវ៉ាខ្លាចប៉ះពាល់ពីវិទ្យុសកម្ម ប៉ុន្តែក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម បានបង្ហាញទស្សនៈថា ការខិតខំរបស់អាជ្ញាធរ ក្នុងការយករូបភាពប្រជាពលរដ្ឋមកបិទបាំងនៅពេលនេះ គឺជាលេសនយោបាយរបស់គណបក្សកាន់អំណាច ។



លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា ក្រោយពីការរាំងស្ទះ ក្រុមការងារទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ បានព្យាយាមស្វែងរកទីតាំងដទៃទៀត ដើម្បីឲ្យស្របតាមលក្ខខណ្ឌ ដែលគេចង់បាន ប៉ុន្តែលោកមិនទាន់បញ្ជាក់ឲ្យច្បាស់ទេថា ទីតាំងថ្មីនោះស្ថិតនៅក្នុងតំបន់ណា នៃទីក្រុងភ្នំពេញឡើយ។ ដោយលោកគ្រាន់តែរំពឹងថា ទីតាំងនោះ អាចសមស្របតាមលក្ខខណ្ឌរបស់អាជ្ញាធរ ហើយការដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យ នឹងមាននៅពេលឆាប់ៗខាងមុខនេះ។

ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថាជាការប្រសើរ នៅពេលដែលគណបក្សសង្គ្រោះជាតិបានឯកភាពគ្នាប្តូរទីតាំងថ្មី តែបើសិនអាជ្ញាធរដែនដីមិនអនុញ្ញាតទេ នោះដំណើរការទូរទស្សន៍ព្រះអាទិត្យ អាច នឹងអូសបន្លាយពេលវេលាបន្តទៀត។

តាមការអេះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងទៀតថា សម្រាប់ដំណើរការទូរទស្សន៍ព្រះអាទិត្យនេះ គណបក្សគ្រោងចំណាយទឹកប្រាក់ ១លាន៥សែនដុល្លារ នៅដំណាក់កាលដំបូង ហើយនៅដំណាក់កាលទី២ គណបក្សសង្គ្រោះជាតិ នឹងចំណាយទឹកប្រាក់ប្រមាន ១លាន៥សែនដុល្លារ បន្ថែមទៀត ដើម្បីពង្រីកការផ្សព្វផ្សាយនៅទូទាំងប្រទេសកម្ពុជា៕

ដោយ៖ សុខោទ័យ

No comments: