A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 June 2016

រដ្ឋាភិបាល​បញ្ចេញ​រាជសារ​ព្រះមហាក្សត្រ​រឿង​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ


រដ្ឋាភិបាល​បញ្ចេញ​រាជសារ​ព្រះមហាក្សត្រ​រឿង​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ
ដោយ ប្រាជ្ញ ចេវ

2016-06-03

ហ៊ុន សែន ធម្មិកោ ៨៥៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA

Photo: RFA


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​លើ​បន្ទូល​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ថា រដ្ឋាភិបាល​កំពុងតែ​រំលោភបំពាន​មក​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​រឿង​ពិនិត្យ​ស្នាម​មេដៃ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក ហ៊ុន សែន ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ផ្ញើ​សារ​ខ្លួន​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រេស ញូវ (Fresh News) ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​យល់​ពី​បែបបទ​ការងារ​រដ្ឋបាល​ដែល​អន់​ជាង​កម្មករ​សំណង់។

នៅ​ទី​បំផុត លោក ហ៊ុន សែន បាន​បញ្ចេញ​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ផ្ញើ​ឲ្យ​លោក​ដើម្បី​ពិនិត្យ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា បន្ទាប់ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា រដ្ឋាភិបាល​ប្រមាថ​ព្រះមហាក្សត្រ។

ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ឯកសារ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ.ជ.ប សង្គម​ស៊ីវិល និង​យុវជន ដែល​ជាប់​ឃុំ។ ប៉ុន្តែ​ព្រះមហាក្សត្រ​ទ្រង់​មិន​បាន​បញ្ជាក់​ថា ការ​ពិនិត្យ​នោះ សំដៅ​លើ​ស្នាម​មេដៃ ឬ​ពិនិត្យ​ករណី​ចាប់​ខ្លួន​ជន​ទាំង​នោះ​ទេ។



ដោយ​ឡែក​លោក ហ៊ុន សែន ឯ​ណោះ​វិញ​ទេ ដែល​ចារ​នៅ​លើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រៀបចំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ស្នាម​មេដៃ​ដោយ​ធ្វើ​កោសល្យវិច័យ​ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​នូវ​ភាព​ត្រឹមត្រូវ។

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​មាន​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា "សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ជាទី​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​បំផុត! ខ្ញុំ​បាន​ទទួល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រម​ទាំង​ឯកសារ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ​ជាង ១៧​ម៉ឺន ដែល​ស្នើ​សូម​ព្រះរាជ​អន្តរាគមន៍​អំពី​ខ្ញុំ។ ខ្ញុំ​សូម​ផ្ញើ​សំណុំ​លិខិត​នេះ ជូន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ នា​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ"។

អតីត​ព្រះ​រាជលេខា​ផ្ទាល់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​សព្វ​ថ្ងៃ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បន្ទូល​ឲ្យ​​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ថា បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រដ្ឋាភិបាល​កំពុង​តែ​រំលោភបំពាន​មក​លើ​ស្ថាប័ន​ព្រះមហាក្សត្រ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា ចំណារ​ការ​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ស្នាម​មេដៃ គឺ​លោក ហ៊ុន សែន ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង។ ព្រះអង្គ​បន្ត​ថា ចំណាត់​ការ​របស់​លោក ហ៊ុន សែន មិន​បាន​ឆ្លើយ​តប​នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ទេ៖ «»។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ញត្តិ​ដោយ​ក្បួន​រថយន្ត​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទម្លាក់​ការ​ចោទ​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ.ជ.ប សង្គម​ស៊ីវិល និង​យុវជន​ដែល​កំពុង​ជាប់​ឃុំ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ទេ ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា រដ្ឋាភិបាល​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ មាត្រ​៨០ ខុស​ទៅ​ហើយ។ ព្រះអង្គ​ប្រាប់​ទៅ​លោក ហ៊ុន សែន ពិនិត្យ​រាជសារ​របស់​ព្រះមហាក្សត្រ​ម្ដង​ទៀត​ឲ្យ​បាន​ត្រឹមត្រូវ៕

1 comment:

Anonymous said...

សំុទោសខ្ំុមិនអាចនិយាយល្អជាមួយពួកក្បត់ជាតិ ហើយគ្មាននរណាម្នាក់ ហៅមនុស្សក្បត់ជាតិផាលោកទេ ព្រោះពួកនេះសាហាវណាស់ ដូច្នេះមានពាក្យមួយមា៉ត់ ហៅ អាក្បត់ជាតិ អាក្បត់ជាតិ ហ៊ុន សែន នេះត្រឺមតាមប្រជាជនក្នុងពិភពលោក សូមអរគុណ។