A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 June 2016

រដ្ឋសភា​ព្រមាន​ចាត់​វិធានការ​ដាក់​ពិន័យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ចូល​សភា


ដោយ ថា កិត្យា
2016-06-27

ឈាង វុន ២០១៦ ៨៥៥
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ផ្តល់​បទសម្ភាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ចាត់​វិធានការ​ដោយ​ពិចារណា​លើ​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ផ្សេងៗ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​បំពេញ​ការងារ​ក្នុង​រដ្ឋសភា។ រីឯ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល យល់​ថា រដ្ឋសភា​គួរ​តែ​រក​ច្រក​បញ្ចប់​ជម្លោះ​នយោបាយ ប្រសើរ​ជាង​ដាក់​ពិន័យ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​នឹង​បណ្ដាល​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត។

ការ​ព្រមាន​ដាក់​ពិន័យ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដោយ​មាន​សមាជិក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

មូលហេតុ​នៃ​ការ​ព្រមាន​នេះ រដ្ឋសភា​បាន​យោង​លើ​មតិ​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ដែល​ថា ការ​មិន​ចូល​ធ្វើ​ការ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា ជា​ការ​ល្មើស​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ប៉ុន្តែ​នៅ​តែ​អាច​មក​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​នានា​បាន រួម​ទាំង​ការ​ប្រើប្រាស់​មធ្យោបាយ​រដ្ឋ​ធម្មតា​ផង។



អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់​ឲ្យ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ដែល​ទទួល​បន្ទុក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ធ្វើ​ការ​សិក្សា​ពិចារណា​លើ​ករណី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប​នេះ​ហើយ។ ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច៖ «»។

ការ​ព្រមាន​ចាត់​វិធានការ​បែប​នេះ គឺ​ស្រប​ពេល​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​បន្តបន្ទាប់ ដោយ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​នយោបាយ និង​លើក​លែង​ការ​ចាប់​ខ្លួន​សកម្មជន និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មិន​ចូល​ធ្វើ​ការ​នៅ​រដ្ឋសភា ក៏ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំងអស់​នៅ​តែ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដដែល។ លោក​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចូល​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​រដ្ឋសភា​បាន​ទេ ដោយសារ​រដ្ឋសភា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ និង​មិន​បាន​ការពារ​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ​ឡើយ៖ «»។

រីឯ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ផ្ដើម​ចេញ​ពី​ទំនាស់​នយោបាយ ពោល​គឺ​មិន​មែន​ផ្ដើម​ចេញ​ពី​ការ​មិន​គោរព​វិន័យ​សុទ្ធសាធ​នោះ​ទេ។ លោក គល់ បញ្ញា យល់​ថា គណបក្ស​កាន់​អំណាច​គួរ​តែ​បង្ហាញ​ភាព​ចាស់​ទុំ​របស់​ខ្លួន​ក្នុង​ការ​អត់ឱន​អធ្យាស្រ័យ និង​ផ្សះផ្សា​ជម្លោះ​នយោបាយ ដើម្បី​ឲ្យ​រដ្ឋសភា​ដំណើរ​ធម្មតា និង​ដើម្បី​ធានា​ឲ្យ​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ៖ «»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា ក្រោយ​ពី​មាន​ដីកា​កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស គឺ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​បក្ស​នេះ ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់។ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា តំណាង​រាស្ត្រ​ទាំងអស់ នឹង​នៅ​តែ​ជួប​ជុំ​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​រដ្ឋសភា​រហូត លុះត្រា​តែ​មាន​ដំណោះស្រាយ​សមស្រប ដូចជា​ឈប់​យាយី​ដល់​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​គោរព​ចំពោះ​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​ពេញលេញ ទើប​ពួក​គេ​អាច​ចូល​បំពេញ​ការងារ​ក្នុង​រដ្ឋសភា​វិញ៕

3 comments:

Anonymous said...

arrest and send all CNRP member to jail Than CPP will go to haven . CHOY DEK OEUY.

Anonymous said...

OUY POK AH CPP VEAR LOY SEN JOK. THEIR DAY WILL COME VERY SOON.

Anonymous said...

From a Paris's cab driver to the CPP's mule usher. What an accomplishment!!!