ដោយ ថា កិត្យា
2016-06-20 rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មន្ត្រីរបស់លោកមួយចំនួន បានលួចមានកូនជាមួយស្រីក្រៅផ្ទះនៅពេលចុះមូលដ្ឋានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លើសពីនេះ លោក ហ៊ុន សែន ថាមានមន្ត្រីខ្លះទៀត រពឹសដៃយកដីពីប្រជាពលរដ្ឋបង្កើតជាជម្លោះថែមទៀតផង។
ការទម្លាយរឿងមន្ត្រីរបស់ខ្លួនលួចមានទំនាក់ទំនងស្នេហាជាមួយស្រីស្នេហ៍ក្រៅអាពាហ៍ពិពាហ៍រហូតមានកូននេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ក្នុងពេលលោក ហ៊ុន សែន កំពុងផ្តល់អនុសាសន៍ដល់មន្ត្រីទាំងអស់ កុំធ្វើខ្លួនជាមន្ត្រីជើង១០ តែត្រូវធ្វើខ្លួនជាមន្ត្រីជើងពីរ ដើម្បីបម្រើ និងដោះស្រាយបញ្ហានានាជូនប្រជាជន៖ «ព្រោះសង្កេតឃើញថា អ្នកខ្លះក៏ពូកែដើរដែរ ប៉ុន្តែដើរទៅទីណាមានកូននៅទីហ្នុង។ សម្ដេចគាត់ថា កុំឲ្យខ្ញុំនៅតែប៉ារ៉ូ នៅតែការិយាល័យ ទៅជាមន្ត្រីជើង១០។ អ៊ីចឹងហើយខ្ញុំត្រូវចុះមូលដ្ឋាន ប៉ុន្តែចុះទៅមានកូននៅទីនោះបណ្តោយ។ មិនត្រឹមតែប៉ុណ្ណឹងទេ រពឹសដៃទៅរកដីទៀត បង្កើតរឿង។ អ៊ីចឹងជើងពីរនេះ គឺទៅដោះស្រាយបញ្ហាឲ្យប្រជាជន មិនមែនទៅបង្កើតបញ្ហាទេ»។
លោក ហ៊ុន សែន បានប្រាប់រឿងដែលលោកបានដឹងទៀតថា មានមន្ត្រីខ្លះទៀតពេលស្លាប់ទៅ ស្រាប់តែមានស្រីពកូនមកសុំចូលដុតធូប ដោយប្រាប់ថា នាងក៏ជាប្រពន្ធមួយរូបដែរ។
បញ្ហារឿងស្រីញីក្នុងរង្វង់មន្ត្រីរដ្ឋាភិបាលនេះ គេមិនឃើញស្ថាប័នរបស់រដ្ឋ និងក្រុមនិស្សិតដឹកនាំដោយលោក ស្រី ចំរើន ស្វះស្វែងរកការពិត ហើយមានវិធានការផ្លូវច្បាប់ដូចខាងគណបក្សប្រឆាំងឡើយ។
មួយរយៈចុងក្រោយនេះ មេឃុំបក្សប្រឆាំងមួយរូប មន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប ១រូប កំពុងជាប់ឃុំក្នុងពន្ធនាគារ ខណៈប្រមុខបក្សប្រឆាំង និងតំណាងរាស្ត្រមួយចំនួន កំពុងជាប់បណ្ដឹងនៅតុលាការក្នុងសំណុំរឿងខ្សែអាត់សំឡេងសាសងស្នេហាតាមទូរស័ព្ទរវាងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និងលោក កឹម សុខា៕
1 comment:
អាខ្វាង ហ្អែងទៅប្រដៅគេយ៉ាងម៉េច?
គេមានស្រីហើយមានកូន តែបើហ្អែងវិញមានស្រីហើយគឺបណ្ដោយអោយ មីកាជ្រូកសំឡាប់ស្រីនោះចោលតែម្ដង។
Post a Comment