A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 June 2016

អ្នក​ភូមិ​នៅ​មណ្ឌលគិរី​​ថា​ក្រុមហ៊ុន​វៀតណាម​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ត្រាក់ទ័រ​ភ្ជួរ​ដី


ដោយ រដ្ឋា វិសាល
2016-06-04

ជម្លោះ​ដី ចក់ចារ មណ្ឌលគិរី ៨៥៥
ពលរដ្ឋ​មាន​បញ្ហា​ដី​នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ជាមួយ​ក្រុមហ៊ុន ប៊ិញ ភឿក១ មក​ជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។
 Photo privided


ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ​១ ((Binh Phuoc Kratie Rubber 1)  ប្រើប្រាស់​កងកម្លាំង​ឯកសណ្ឋាន​ប្រដាប់​អាវុធ​ការពារ​ត្រាក់ទ័រ​ភ្ជួរ​ដី​ដែល​សហគមន៍​កំពុង​ទាមទារ។ ពលរដ្ឋ​ចាត់​ទុក​ថា ក្រុមហ៊ុន​ប៉ុនប៉ង​ប្រើប្រាស់​កងកម្លាំង​រដ្ឋាភិបាល​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បញ្ហា​ដីធ្លី។

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​បន្ទាន់​ទៅ​លើ​សេចក្ដី​រាយការណ៍​ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ ១ ប្រើប្រាស់​ក្រុម​ឯកសណ្ឋាន​យោធា​មាន​អាវុធ​យាម​ការពារ​ត្រាក់ទ័រ​ភ្ជួរ​ដី​របស់​ក្រុមហ៊ុន។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា បន្ទាប់​ពី​សហគមន៍​ភូមិ​ចក់ចារ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា អ្នក​ភូមិ​បាន​ឃើញ​ជន​ស្លៀកពាក់​យោធា​ពីរ​នាក់​មាន​កាំភ្លើង​អាកា​៤៧ ពីរ​ដើម​មក​យាម​ការពារ​ត្រាក់ទ័រ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​ដែល​កំពុង​ភ្ជួរ​ដី​នៅ​ក្នុង​ដី​ចំការ​កៅស៊ូ​ដែល​អ្នក​ភូមិ​កំពុង​តវ៉ា។



មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ចាត់​ទុក​ការ​ប្រើប្រាស់​អាវុធ និង​កងកម្លាំង​រដ្ឋាភិបាល​យាម​ការពារ​ក្រុមហ៊ុន​ឯកជន គឺ​ជា​រឿង​ខុសច្បាប់ និង​ថា ជា​ការ​គំរាមកំហែង​ទៅ​លើ​ស្មារតី​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។ លោក​កត់សំគាល់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ហេតុ​នេះ​ប្រសិន​ក្រុមហ៊ុន​ឆ្លៀត​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​យាម​ការពារ​ដី​ទំនាស់​ជា​កត្តា​បង្ហាញ​ថា ក្រុមហ៊ុន​មិន​ឈរ​លើ​គោលការណ៍​ដោះស្រាយ​ទំនាស់​ដោយ​​សន្តិវិធី៖ «អ៊ីចឹង​មាន​ន័យ​ថា អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ហាក់​មាន​ចេតនា​ហ៊ុមព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ ដី​សហគមន៍​ដែល​គាត់​គិត​ថា នឹង​បាន​ដី​ហ្នឹង​នៅ​ពេល​ខាង​មុខ នៅ​ពេល​អាជ្ញាធរ​ចុះ​ដោះស្រាយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ១ សុំ​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

​ចំណែក​អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​មិន​បាន​ផ្តល់​កងកម្លាំង ឬ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ប្រើប្រាស់​អាវុធ​ការពារ​ក្រុមហ៊ុន​នោះ​ទេ។ លោក​ថា អាជ្ញាធរ​​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​ក្រុមហ៊ុន​ប្រើប្រាស់​កងកម្លាំង​ឯកសណ្ឋាន​យោធា​មាន​អាវុធ​ដូច​​ពលរដ្ឋ​អះអាង។

លោក​សំណូមពរ​សុំ​ឲ្យ​សហគមន៍​ផ្ដល់​ព័ត៌មាន​ជាក់លាក់​មក​អាជ្ញាធរ ប្រសិន​ឃើញ​កងកម្លាំង​ប្រដាប់​អាវុធ​យាម​ការពារ​ដី​ក្រុមហ៊ុន៖ «មិន​មាន​ទេ​កន្លង​មក ហើយ​ថ្នាក់​លើ​ក៏​មិន​មាន​គោលការណ៍​ឲ្យ​កងកម្លាំង​ទៅ​ការពារ​ក្រុមហ៊ុន​ដែរ។ បើ​មាន​ការងារ​អ្វី​ឲ្យ​ប្រជាជន​រាយការណ៍​មក​អាជ្ញាធរ​ផង»។

សហគមន៍​ភូមិ​ចក់ចារ ២១១​គ្រួសារ កាល​ពី​ចុង​ខែ​ឧសភា បាន​ប្ដឹង​ក្រុមហ៊ុន ប៊ិញ ភឿក ១ ថា​បាន​រំលោភ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​របស់​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​មណ្ឌលគិរី ដែល​បាន​សម្រេច​​កាត់​ដី ៣៧៥​ហិកតារ​ពី​ក្រុមហ៊ុន​ប្រគល់​ជូន​ប្រជាពលរដ្ឋ។ រី​ឯ​អាជ្ញាធរ​ខេត្ត​សន្យា​ថា នឹង​ចុះ​ដោះស្រាយ​​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។

ប្រជាពលរដ្ឋ​ភូមិ​ចក់​ចារ​លោក ជា សារន បង្ហាញ​ក្តី​បារម្ភ​ថា ការ​ដាក់​កងកម្លាំង​មាន​អាវុធ​ការពារ​គ្រឿងចក្រ​ក្រុមហ៊ុន​ជា​សញ្ញា​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​មាន​ចេតនា​ប្រគល់​ដី​សហគមន៍​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​យក​នោះ​ទេ។ លោក​ថា សហគមន៍​បារម្ភ​ពី​សុវត្ថិភាព ពីព្រោះ​ក្រុមហ៊ុន​មិន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា ខណៈ​អាជ្ញាធរ​ខេត្ត​ត្រៀម​ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្ដែង៖ «អត់​ដែល​ទេ គេ​ភ្ជួរ​តាម​រង​កៅស៊ូ អត់​មាន​កាំភ្លើង អត់​មាន​អ្នក​ណា​មក​យាម​ទេ។ អ្នក​យាម​ពី​មុនៗ​គេ​ដក​អស់​ហើយ ខាង​ប៉ូលិស​ខេត្ត ទើប​ប៉ុន្មាន​ថ្ងៃ​ឃើញ​ត្រាក់ទ័រ​ភ្ជួរ ឃើញ​មាន​កាំភ្លើង​ឃើញ​គេ​យាម»។

​យ៉ាងណាក៏ដោយ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ អះអាង​ថា ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​មិន​ឋិត​ក្នុង​ដី​ដែល​ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ​នោះ​ទេ។ លោក​ថា សប្ដាហ៍​ក្រោយ​នេះ ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដី​ជូន​ពលរដ្ឋ៕

1 comment:

Kim Ea said...

This clearly show to us that their boss invader can have gun to shoot the rightful owner of the land, but real Khmer go to jail right away if you have a gun . This is a double standard treatment of Khmer nation ,they trust Yuan invader than their own citizen .