A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

"នគរបាល​វៀតណាម​ចុះ​មើល​ជនជាតិ​ម៉ុងតាញ៉ា​ដល់​កន្លែង​រស់នៅ​ជា​ការ​គំរាម​កំហែង"


Manekseka Sangkum: No more offers of traditional Vietnamese apologies there then for indigenous peoples of Vietnam?

>>>


"នគរបាល​វៀតណាម​ចុះ​មើល​ជនជាតិ​ម៉ុងតាញ៉ា​ដល់​កន្លែង​រស់នៅ​ជា​ការ​គំរាម​កំហែង"
ដោយ យាង សុជាមេត្តា
2016-06-08

ម៉ុងតាញ៉ា-វៀតណាម ២០១៦ ៨៥៥
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
 RFA/Yeang Socheametta



មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ថា ការ​ចុះ​ពិនិត្យ​មើល​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ដល់​កន្លែង​រស់នៅ​ដោយ​មន្ត្រី​នគរបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៧ មិថុនា គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ជនជាតិ​ម៉ុងតាញ៉ា ដែល​បាន​រត់​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ក្រោយ​ការ​ចុះ​មើល​នោះ ជនជាតិ​ម៉ុងតាញ៉ា បារម្ភ​ខ្លាច​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។

មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចុះ​ពិនិត្យ​មើល​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម លើ​ទឹក​ដី​ខ្មែរ​ដោយ​អាជ្ញាធរ​វៀតណាម គឺ​ជា​រឿង​ចម្លែក​ដែល​មិន​គួរ​ឲ្យ​កើត​មាន​ឡើង។

អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា ជនជាតិ​ម៉ុងតាញ៉ា ដែល​បាន​រត់​គេច​ខ្លួន​មក​កម្ពុជា កំពុង​ទទួល​បាន​ការ​គាំពារ​ទាំង​សុវត្ថិភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា ក្នុង​អំឡុង​ពេល​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​កម្ពុជា ជនជាតិ​ម៉ុងតាញ៉ា ទាំង​នោះ​អាច​ទទួល​ការ​ចុះ​សួរ​សុខ​ទុក្ខ​ដោយ​មន្ត្រី​ការទូត​នៃ​ប្រទេស​នានា​បាន។ ប៉ុន្តែ​លោក​ថា បើ​មន្ត្រី​ដែល​ចុះ​ជួប​ពួក​គេ​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ប្រទេស​ដែល​ពួក​គេ​កំពុង​រត់​គេច​ពី​ការ​តាម​ធ្វើ​បាប​នោះ វា​គឺ​ជា​រឿង​ចម្លែក ជា​រឿង​គួរ​ឲ្យ​ភ័យ​ព្រួយ ប្រាសចាក​ពី​គោលការណ៍​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា នាយក​មន្ទីរ​នគរបាល​ខេត្ត​យ៉ាឡាយ (Gia Lai) របស់​វៀតណាម បាន​ចុះ​មក​ដល់​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​ម៉ុងតាញ៉ា នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ជនជាតិ​ម៉ុងតាញ៉ា ឲ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​ជួប​នោះ នាយក​នគរបាល​ខេត្ត​រូប​នេះ​បាន​បញ្ចុះបញ្ចូល​ពួក​គេ ឲ្យ​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម វិញ ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ ដោយ​យល់​ថា នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​រដ្ឋាភិបាល​វៀតណាម ប៉ុណ្ណោះ។



ក្រោយ​ការ​ចុះ​ជួប​នោះ ជនជាតិ​ម៉ុងតាញ៉ា បារម្ភ​ជា​ថ្មី​ខ្លាច​ក្រែង​អាជ្ញាធរ​ខ្មែរ ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ឬ​ខ្លាច​រដ្ឋាភិបាល​វៀតណាម យក​ឡាន​ចូល​មក​ដឹក​ពួក​គេ​ដល់​ទីកន្លែង​ស្នាក់នៅ នាំ​យក​ទៅ​ប្រទេស​វៀតណាម។

លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ការ​បារម្ភ​របស់​ជនជាតិ​ម៉ុងតាញ៉ា ពេល​នេះ គឺ​ជា​រឿង​សម​ហេតុផល៖ «នេះ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​សម​ហេតុផល ពីព្រោះ​ជនជាតិ​ម៉ុងតាញ៉ា ទាំងអស់​នោះ ពួក​គាត់​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​ដើម​របស់​គាត់ ដោយសារ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ មាន​ការ​គំរាម​កំហែង​តាម​ផ្លូវ​នយោបាយ សាសនា ឬ​ក៏​ពី​ជាតិ​សាសន៍​ផ្សេងៗ ហើយ​បើ​កាលណា​មាន​មន្ត្រី​មក​ពី​ប្រទេស​នោះ​មក​ចឹង​ទៀត វា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​បុគ្គល និង​អារម្មណ៍​របស់​ពួក​គាត់»។

ពេល​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ក្រៅ​តែ​ពី​មាន​នាយក​មន្ទីរ​នគរបាល​ខេត្ត​វៀតណាម ជនជាតិ​ម៉ុងតាញ៉ា ឲ្យ​ដឹង​ថា ក៏​ឃើញ​មាន​មន្ត្រី​នគរបាល​របស់​កម្ពុជា និង​មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។

ប៉ុន្តែ​ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា ថ្លែង​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ថា លោក​មិន​បាន​ដឹង​ពី​ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​នគរបាល​វៀតណាម ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​រឿង​នេះ​បាន​នៅ​ឡើយ។

លោក សួន ប៊ុនស័ក្តិ កត់​សម្គាល់​ថា បើ​មាន​មន្ត្រី​បរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា មិន​បាន​ដឹង​មែន​នោះ វា​បង្ហាញ​ពី​ភាព​កម្សោយ​ធ្ងន់ធ្ងរ​នៃ​រដ្ឋបាល​ការងារ​របស់​អាជ្ញាធរ​កម្ពុជា៖ «បើ​កាលណា​យើង​និយាយ​ពី​ជន​បរទេស ទោះ​បី​ជា​ប្រជាជន​ជា​មន្ត្រី​រដ្ឋ​ក៏ដោយ បើ​កាលណា​គេ​ចូល​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យើង​មិន​ដឹង នេះ​ជា​កម្សោយ​នៃ​កិច្ចការ​រដ្ឋបាល​របស់​យើង អភិបាលកិច្ច​របស់​យើង។ ហើយ​ទី​២ អ្នក​ដែល​ចូល​មក គឺ​ខុស​ច្បាប់។ វា​ជា​កម្មវត្ថុ​នៃ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ចូល​កម្ពុជា យើង ដែល​យើង​មិន​បាន​ដឹង​នោះ»។

ជុំវិញ​ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​មន្ត្រី​នគរបាល​ខេត្ត​នៃ​ប្រទេស​វៀតណាម នេះ មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់ យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ថា មន្ត្រី យូ.អិន.អេច្ឆ.ស៊ី.អ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ចុះ​ទៅ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដើម្បី​ចែក​អំណោយ​ដល់​ជនជាតិ​ម៉ុងតាញ៉ា។ ប៉ុន្តែ​អ្នកស្រី​ថា អង្គការ​សហប្រជាជាតិ មិន​មែន​ជា​អ្នក​រៀបចំ ហើយ​ក៏​មិន​គាំទ្រ​ការ​ចុះ​ជួប​នោះ​ដែរ ប៉ុន្តែ​ការ​ដែល​មាន​មន្ត្រី​របស់ យូ.អិន.អេច្ឆ.ស៊ី.អ ចុះ​ទៅ​ជាមួយ​នគរបាល​វៀតណាម គឺ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ប៉ុណ្ណោះ។ អ្នកស្រី​បន្ថែម​ថា គ្មាន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ណា​មួយ គួរ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជួប​តំណាង​រដ្ឋាភិបាល ដែល​ពួក​គេ​ចោទ​ថា ជា​អ្នក​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​គេ​នោះ​ទេ។

អ្នកស្រី វីវៀន តាន់ អះអាង​ដែរ​ថា គ្មាន​ជន​ណា​ម្នាក់​គួរ​ត្រូវ​គេ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ទីកន្លែង​ដែល​ជីវិត និង​សេរីភាព​របស់​ពួក​គេ​ជួប​នឹង​គ្រោះថ្នាក់​នោះ​ឡើយ៕

No comments: