A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 15 May 2016

ផៃ ស៊ីផាន៖ មន្ត្រី​របស់ អ.ស.ប. គួរ​មក​រៀន​ពី​កម្ពុជា​វិញ


កម្ពុជាមានបទពិសោធន៍ យ៉ាងពេញបរិបូរណ៍ ក្នុងការគ្រប់គ្រងប្រទេស ដែលខុសគ្នាឆ្ងាយ ពីមន្ត្រីជំនាញខាងសិទ្ធិ​មនុស្ស នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ដែលមិនដែលមានឱកាស ឬបទពិសោធន៍ ក្នុងការគ្រប់គ្រង​ប្រទេស​ណា​មួយ ឲ្យ​មាន​សន្តិភាព។ នេះជាការថ្លែង​យ៉ាង​មុតមាំ របស់មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រតិកម្ម​ទៅ​នឹង​ការលើក​ឡើង របស់​ក្រុម​អ្នក​រាយការណ៍​ពិសេស ផ្នែក​សិទ្ធិ​មនុស្ស របស់​អង្គការ​សហប្រជាជាតិ ដែលស្នើរឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់​ការយាយី ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល តំណាង​រាស្ត្រ និងមន្ត្រី​អង្គការ​សហប្រជាជាតិ។


លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ (រូបថត សហការី)

    ដោយ: ដារា រិទ្ធ May 14, 2016


នៅចំពោះការរិះគន់ ឬសំណូមពរណាក៏ដោយ ដែលមានទំនោរចោទរដ្ឋាភិបាលកម្ពុជា ថាមិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ នូវ​ការ​គោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន របស់ពលរដ្ឋនោះ មន្ត្រីរដ្ឋាភិបាល​កម្ពុជា​មាន​ចម្លើយ​តប​ទៅ​វិញ គួរឲ្យចាប់អារម្មណ៍ និងថ្មីៗប្លែកៗ។ ហើយនេះ ជាករណីបន្ថែមមួយទៀត ទៅលើ​ករណី​ដែល​បាន​កើត​មាន កន្លង​មក​ច្រើនរាប់មិនអស់ ទាក់ទងនឹងប្រតិកម្មរបស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទៅនឹងសេចក្ដីថ្លែងការណ៍​លើកចុងក្រោយនេះ របស់ក្រុមអ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស នៃ​ឧត្ដមស្នងការអង្គការសហប្រជាជាតិ ដែលជំរុញឲ្យ ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​​ការ​​ធ្វើ​​បាប​​ទៅ​លើ​​ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាងរាស្ត្រ និងមន្ត្រី​អង្គការ​សហប្រជាជាតិ។



លោក ផៃ ស៊ីផាន បានបង្ហាញការជឿជាក់ថា មន្ត្រីទាំងអស់នោះ គ្មានសមត្ថភាពគ្រប់គ្រង​ប្រទេស ប្រកប​ដោយ​សុខ​សន្តិភាព ដូច​រដ្ឋាភិបាល​កម្ពុជា​នោះទេ ហើយលោកថា ពួកគេគួរមករៀន​ពីកម្ពុជា​វិញ ជាជាង​ការ​ថ្លែង ឬ​ការផ្ដល់​«ដំបូន្មាន»​មក​កម្ពុជា។ នេះបើតាមសេចក្ដីរាយការណ៍មួយ របស់វិទ្យុអាស៊ីសេរី ចេញផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី១៣ ខែ​ឧសភា។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែឧសភានេះ ក្រុម​អ្នក​រាយ​ការណ៍​ពិសេស​​ផ្នែក​សិទ្ធិ​មនុស្ស ចំនួនបួននាក់ នៃឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យបញ្ឈប់ការយាយី ទៅលើក្រុមអង្គការសង្គមស៊ីវិល ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស តំណាង​រាស្ត្រ និង​បុគ្គលិក​របស់អង្គការសហប្រជាជាតិ - ឈប់បំបែកការ​ជួបជុំ​​ដោយ​​សន្តិវិធី​របស់​ពលរដ្ឋ និង​​ឈប់​​លាប​​ពណ៌​​យុទ្ធនាការ «​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ​ថា​បដិវត្តន៍​ពណ៌។ ក្រុមមន្ត្រីជំនាញខាងសិទ្ធិមនុស្ស​​របស់ អ.ស.ប. បាន​ទទូច​ឲ្យ​រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការ ប្រកបដោយប្រសិទ្ធិភាព ដើម្បីការពារ​សុខ​សុវត្ថភាព របស់​អ្នក​ទាំង​នោះ និង​ធានា​ឲ្យ​បាន នូវការគោរព​​សិទ្ធិសេរីភាព​​​ជា​មូលដ្ឋាន របស់ប្រជាពលរដ្ឋទូទៅ។

នៅចំពោះការថ្លែងខាងលើ លោក ផៃ ស៊ីផាន បានពន្យល់ថា ក្រុមមន្ត្រីទាំងនេះមិនបានយល់ ពី​​ស្ថានភាព​​ជាក់​ស្ដែង​​នៅ​​កម្ពុជា​​ទេ។ សម្រាប់មន្ត្រីអ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលកម្ពុជាមិនមាន​ប្រយោជន៍​អ្វី ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​លើ​ក្រុមអង្គការសង្គមស៊ីវិលនោះឡើយ។ ប៉ុន្តែអ្វី ដែលបានកើតឡើង នៅក្នុងរយៈពេល​ចុង​ក្រោយនេះ គឺ​ជា​«​ចំណាត់ការ​​តាម​ផ្លូវច្បាប់​របស់​តុលាការ​ ចំពោះ​ជន​ដែល​ធ្វើ​ខុស​ច្បាប់​ នៅ​កម្ពុជា»។

ក្រុម​មន្ត្រីជំនាញ​​​ផ្នែក​សិទ្ធិ​មនុស្ស ទាំងបួននាក់នោះ ​រួម​មាន លោក មីសែល ហ្វ័ស្ត៍ (Michel Forst)​ អ្នក​រាយការណ៍​​ពិសេស​ ស្ដីពី​​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស - លោក ដេវីដ កាយេ (David Kaye) ​អ្នក​​រាយការណ៍​​ពិសេស ស្ដីពី​ស្ថានភាព​សម្ដែង​មតិ​ និង​យោបល់ - លោក ម៉ៃណា គីអៃ (Maina Kiai) អ្នក​រាយការណ៍​​ពិសេស​ ​ស្តីពី​​សិទ្ធិ​សេរីភាព ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធិ និង​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បង្កើត​សមាគម និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។

លោក ផៃ ស៊ីផាន បានថ្លែង ឲ្យមន្ត្រីជំនាញខាងសិទ្ធិមនុស្សទាំងនេះ ថាគួរត្រូវមករៀន ពីបទ​ពិសោធន៍​​គ្រប់គ្រង​រដ្ឋ​ពី​កម្ពុជា​ទៅ​វិញ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ «យើង​មើល​ភាព​​បាក់បែក ​របស់​​ប្រទេស​​ជាតិ​​មួយ​​ចំនួន​​នៅ​​មជ្ឈិមបូព៌ា មន្ត្រី​អង្គការ​សហប្រជាជាតិ​ គ្រាន់តែ​ចូល​ទៅ​​ជួយ​​សម្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​គេ​​ពុំ​​ដែល​​មាន​​ឱកាស ឬ​ពិសោធន៍​ នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ណា​មួយ​ ឲ្យ​មាន​សន្តិភាព​នោះ​ទេ។ ដូច្នេះ ​កម្ពុជា មាន​​ការ​​ពិសោធ​​ខ្លួន​ឯង​រួច​ស្រេច គួរ​តែ​ពួកគេ​​ទាំង​អស់​នោះ ​រៀន​ពី​កម្ពុជា​វិញ»។

ការថ្លែង ប្រាប់ឲ្យបរទេស​មករៀនពីកម្ពុជា ទាក់ទងនឹងការរបៀប​គ្រប់គ្រងរដ្ឋខាងលើនេះ មិនមែនទើបនឹង​ត្រូវ​បាន​​ធ្វើ​ឡើង​ជា​លើក​​ទីមួយ​​នោះ​ទេ។ ជាញយដងកន្លងមក មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្លាប់មានការលើកឡើង​​ប្រហាក់​​ប្រហែល​​គ្នា ប្រាប់​ឲ្យ​ប្រទេសភូមា ត្រូវមក​រៀនសូត្រ ពីកម្ពុជា​ទាក់ទងនឹ​ងរបៀបដឹកនាំស្រុក​ដូច្​នេះដែរ។ តែ​ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​បីទសវត្សន៍​​របស់​កម្ពុជា បែរជាព្រមាន​ជា​ញឹកញាប់ ពីស្ថានភាព​ផុយ​ស្រួល នៃ​សន្តិភាព​នៅ​ក្នុងប្រទេស​កម្ពុជា ខណៈប្រទេសភូមា កំពុងងាកចេញដោយសន្តិវិធី ពីការគ្រប់គ្រង​ដោយ​របបផ្ដាច់ការ និង​គ្រប់គ្រង​ជំនួស ដោយ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ន៕

monoroom

8 comments:

Anonymous said...



អើ! ម្យ៉ាងដែរ រកគ្នាឃើញវើយ!
ថាអាខ្វាងចុះ វាភ្លើមានមាត់អត់គំរប តែវាមករកបាន អាល្ងឺមួយនេះ មកធ្វើជាគ្នាទៀត!
គិតទៅ ឆ្នាំងណាគ្របហ្នឹងមែន ហាស់!


Anonymous said...


This guy Phay Siphan is really a dumb frog living in a well, he think that srok Khmer is center of learning in the world.

Anonymous said...

AH MOUY NIS VEAR CHKOUT. lOOK AT HIM, HE LOOK LIKE A IDIOT.

Anonymous said...

Ah Kanteur Phay Siphay Euy !!

Quit your job and come back to the US to work as janitor like before is better.

Anonymous said...



រាល់ព្រឹកលោកតា ផៃ ស៊ីផាន តែងតែទៅហាងគុយទាវមួយនៅជិតផ្ទះ តែព្រឹកនេះលោកតាយើងមានទឹកមុខរាងស្រងូតស្រងាត់ ប្រហែលជាខ្វះវត្ថុធាតុដើមពីយប់ ក៏មិនដឹង?
អ្នករត់តុក្មេងម្នាក់មកក្បែរហើយសួរ :

អុំ គុយទាវ?...........គ្រវីក្បាល
អុំ បបរត្រីខ?........គ្រវីក្បាល
អុំ នំបុ័ងខគោ?....គ្រវីក្បាល
អុំ ......................?....គ្រវីក្បាល
អុំ ស្រី.?...................នៅឯណាមាន..!?

Cheers!





Anonymous said...

ដូចជាចប់តែម្តង អ្វីៗឲ្យទៅរៀនពីខ្មែរ ហា ហា​ ហា ខ្មែរផែ ស៊ីផាន វាពូកែធ្វើអង្គរវត្តវើយ កុំជោ ហើយមួយទៀពូកែរ ខាងចាប់ដាក់គុក លោកអើយកោដនិយាយមិនចេះខ្មាស់គេ ថាក្មេងទៅវាមិនដឹងអី តែនេះអស់សក់ពីលើក្បាលទៅហើយ មិនគិតថាសុំលុយគេចាយទេឫ?

Anonymous said...

you said all of this and I think Ah Phay Siphan will jail all of us because he only want every good word for his boss and every people has to call or write Ah Hun Sen as Ah dek joe Hun Sen or go to jail.

Anonymous said...

Phay siphan think only Cambodian have acknowledge better than any body in the whole world and all of them should learn from Cambodia. I think he is right because no one can do like Cambodia do . It like give Cambodian land to YUON with out say a word about that and let YUON people come to live in Cambodia freely and you want all leader the whole world learn from you. It's to bad sir.