A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday 15 May 2016
ផៃ ស៊ីផាន៖ មន្ត្រីរបស់ អ.ស.ប. គួរមករៀនពីកម្ពុជាវិញ
កម្ពុជាមានបទពិសោធន៍ យ៉ាងពេញបរិបូរណ៍ ក្នុងការគ្រប់គ្រងប្រទេស ដែលខុសគ្នាឆ្ងាយ ពីមន្ត្រីជំនាញខាងសិទ្ធិមនុស្ស នៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ដែលមិនដែលមានឱកាស ឬបទពិសោធន៍ ក្នុងការគ្រប់គ្រងប្រទេសណាមួយ ឲ្យមានសន្តិភាព។ នេះជាការថ្លែងយ៉ាងមុតមាំ របស់មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រតិកម្មទៅនឹងការលើកឡើង របស់ក្រុមអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលស្នើរឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់ការយាយី ទៅលើអង្គការសង្គមស៊ីវិល តំណាងរាស្ត្រ និងមន្ត្រីអង្គការសហប្រជាជាតិ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ (រូបថត សហការី)
ដោយ: ដារា រិទ្ធ May 14, 2016
នៅចំពោះការរិះគន់ ឬសំណូមពរណាក៏ដោយ ដែលមានទំនោរចោទរដ្ឋាភិបាលកម្ពុជា ថាមិនបានអនុវត្តឲ្យបានត្រឹមត្រូវ នូវការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន របស់ពលរដ្ឋនោះ មន្ត្រីរដ្ឋាភិបាលកម្ពុជាមានចម្លើយតបទៅវិញ គួរឲ្យចាប់អារម្មណ៍ និងថ្មីៗប្លែកៗ។ ហើយនេះ ជាករណីបន្ថែមមួយទៀត ទៅលើករណីដែលបានកើតមាន កន្លងមកច្រើនរាប់មិនអស់ ទាក់ទងនឹងប្រតិកម្មរបស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ទៅនឹងសេចក្ដីថ្លែងការណ៍លើកចុងក្រោយនេះ របស់ក្រុមអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស នៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ដែលជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើបាបទៅលើក្រុមអង្គការសង្គមស៊ីវិល តំណាងរាស្ត្រ និងមន្ត្រីអង្គការសហប្រជាជាតិ។
លោក ផៃ ស៊ីផាន បានបង្ហាញការជឿជាក់ថា មន្ត្រីទាំងអស់នោះ គ្មានសមត្ថភាពគ្រប់គ្រងប្រទេស ប្រកបដោយសុខសន្តិភាព ដូចរដ្ឋាភិបាលកម្ពុជានោះទេ ហើយលោកថា ពួកគេគួរមករៀនពីកម្ពុជាវិញ ជាជាងការថ្លែង ឬការផ្ដល់«ដំបូន្មាន»មកកម្ពុជា។ នេះបើតាមសេចក្ដីរាយការណ៍មួយ របស់វិទ្យុអាស៊ីសេរី ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែឧសភានេះ ក្រុមអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ចំនួនបួននាក់ នៃឧត្ដមស្នងការអង្គការសហប្រជាជាតិ បានអំពាវនាវទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការយាយី ទៅលើក្រុមអង្គការសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស តំណាងរាស្ត្រ និងបុគ្គលិករបស់អង្គការសហប្រជាជាតិ - ឈប់បំបែកការជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋ និងឈប់លាបពណ៌យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ថាបដិវត្តន៍ពណ៌។ ក្រុមមន្ត្រីជំនាញខាងសិទ្ធិមនុស្សរបស់ អ.ស.ប. បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការ ប្រកបដោយប្រសិទ្ធិភាព ដើម្បីការពារសុខសុវត្ថភាព របស់អ្នកទាំងនោះ និងធានាឲ្យបាន នូវការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ប្រជាពលរដ្ឋទូទៅ។
នៅចំពោះការថ្លែងខាងលើ លោក ផៃ ស៊ីផាន បានពន្យល់ថា ក្រុមមន្ត្រីទាំងនេះមិនបានយល់ ពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាទេ។ សម្រាប់មន្ត្រីអ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលកម្ពុជាមិនមានប្រយោជន៍អ្វី ក្នុងការធ្វើទុក្ខបុកម្នេញ ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះឡើយ។ ប៉ុន្តែអ្វី ដែលបានកើតឡើង នៅក្នុងរយៈពេលចុងក្រោយនេះ គឺជា«ចំណាត់ការតាមផ្លូវច្បាប់របស់តុលាការ ចំពោះជនដែលធ្វើខុសច្បាប់ នៅកម្ពុជា»។
ក្រុមមន្ត្រីជំនាញផ្នែកសិទ្ធិមនុស្ស ទាំងបួននាក់នោះ រួមមាន លោក មីសែល ហ្វ័ស្ត៍ (Michel Forst) អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស - លោក ដេវីដ កាយេ (David Kaye) អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសម្ដែងមតិ និងយោបល់ - លោក ម៉ៃណា គីអៃ (Maina Kiai) អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិសេរីភាព ក្នុងការជួបប្រជុំដោយសន្តិវិធិ និងសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោក ផៃ ស៊ីផាន បានថ្លែង ឲ្យមន្ត្រីជំនាញខាងសិទ្ធិមនុស្សទាំងនេះ ថាគួរត្រូវមករៀន ពីបទពិសោធន៍គ្រប់គ្រងរដ្ឋពីកម្ពុជាទៅវិញ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ «យើងមើលភាពបាក់បែក របស់ប្រទេសជាតិមួយចំនួននៅមជ្ឈិមបូព៌ា មន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែចូលទៅជួយសម្រួលប៉ុណ្ណោះទេ ប៉ុន្តែគេពុំដែលមានឱកាស ឬពិសោធន៍ នៅក្នុងការគ្រប់គ្រងប្រទេសណាមួយ ឲ្យមានសន្តិភាពនោះទេ។ ដូច្នេះ កម្ពុជា មានការពិសោធខ្លួនឯងរួចស្រេច គួរតែពួកគេទាំងអស់នោះ រៀនពីកម្ពុជាវិញ»។
ការថ្លែង ប្រាប់ឲ្យបរទេសមករៀនពីកម្ពុជា ទាក់ទងនឹងការរបៀបគ្រប់គ្រងរដ្ឋខាងលើនេះ មិនមែនទើបនឹងត្រូវបានធ្វើឡើងជាលើកទីមួយនោះទេ។ ជាញយដងកន្លងមក មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្លាប់មានការលើកឡើងប្រហាក់ប្រហែលគ្នា ប្រាប់ឲ្យប្រទេសភូមា ត្រូវមករៀនសូត្រ ពីកម្ពុជាទាក់ទងនឹងរបៀបដឹកនាំស្រុកដូច្នេះដែរ។ តែផ្ទុយទៅវិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បែរជាព្រមានជាញឹកញាប់ ពីស្ថានភាពផុយស្រួល នៃសន្តិភាពនៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសភូមា កំពុងងាកចេញដោយសន្តិវិធី ពីការគ្រប់គ្រងដោយរបបផ្ដាច់ការ និងគ្រប់គ្រងជំនួស ដោយរដ្ឋាភិបាលប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ន៕
monoroom
Subscribe to:
Post Comments (Atom)
8 comments:
អើ! ម្យ៉ាងដែរ រកគ្នាឃើញវើយ!
ថាអាខ្វាងចុះ វាភ្លើមានមាត់អត់គំរប តែវាមករកបាន អាល្ងឺមួយនេះ មកធ្វើជាគ្នាទៀត!
គិតទៅ ឆ្នាំងណាគ្របហ្នឹងមែន ហាស់!
This guy Phay Siphan is really a dumb frog living in a well, he think that srok Khmer is center of learning in the world.
AH MOUY NIS VEAR CHKOUT. lOOK AT HIM, HE LOOK LIKE A IDIOT.
Ah Kanteur Phay Siphay Euy !!
Quit your job and come back to the US to work as janitor like before is better.
រាល់ព្រឹកលោកតា ផៃ ស៊ីផាន តែងតែទៅហាងគុយទាវមួយនៅជិតផ្ទះ តែព្រឹកនេះលោកតាយើងមានទឹកមុខរាងស្រងូតស្រងាត់ ប្រហែលជាខ្វះវត្ថុធាតុដើមពីយប់ ក៏មិនដឹង?
អ្នករត់តុក្មេងម្នាក់មកក្បែរហើយសួរ :
អុំ គុយទាវ?...........គ្រវីក្បាល
អុំ បបរត្រីខ?........គ្រវីក្បាល
អុំ នំបុ័ងខគោ?....គ្រវីក្បាល
អុំ ......................?....គ្រវីក្បាល
អុំ ស្រី.?...................នៅឯណាមាន..!?
Cheers!
ដូចជាចប់តែម្តង អ្វីៗឲ្យទៅរៀនពីខ្មែរ ហា ហា ហា ខ្មែរផែ ស៊ីផាន វាពូកែធ្វើអង្គរវត្តវើយ កុំជោ ហើយមួយទៀពូកែរ ខាងចាប់ដាក់គុក លោកអើយកោដនិយាយមិនចេះខ្មាស់គេ ថាក្មេងទៅវាមិនដឹងអី តែនេះអស់សក់ពីលើក្បាលទៅហើយ មិនគិតថាសុំលុយគេចាយទេឫ?
you said all of this and I think Ah Phay Siphan will jail all of us because he only want every good word for his boss and every people has to call or write Ah Hun Sen as Ah dek joe Hun Sen or go to jail.
Phay siphan think only Cambodian have acknowledge better than any body in the whole world and all of them should learn from Cambodia. I think he is right because no one can do like Cambodia do . It like give Cambodian land to YUON with out say a word about that and let YUON people come to live in Cambodia freely and you want all leader the whole world learn from you. It's to bad sir.
Post a Comment