A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 May 2016

ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​មិន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ


ដោយ ចេង ម៉េងជូ
2016-05-11

វីល្លៀម ហៃដ្ដ៍ (William Heidt) ៦២០
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​ក្នុង​សន្និបាត​អប់រំ​របស់​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Cheng Mengchou


អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ជេ រ៉ាមែន (Jay Raman) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ស្ថានទូត​អាមេរិក មិន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក គាំទ្រ​ជានិច្ច​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី។

ការ​បញ្ជាក់​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នេះ ធ្វើ​ឡើង​ក្រោយ​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក វីល្លៀម ហៃដ្ត៍ (William Heidt) បាន​ជួប​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា នៅ​ទីស្ដីការ​ក្រសួង ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ពី​ខ្លឹមសារ​នៃ​ជំនួប​ទេ ដោយ​បញ្ជាក់​ថា ជំនួប​រវាង​លោក វីល្លៀម ហៃដ្ត៍ និង​លោក ប្រាក់ សុខុន ជា​កិច្ច​សន្ទនា​ឯកជន។



កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឯកអគ្គរដ្ឋទូត​អាមេរិក លោក វីល្លៀម ហៃដ្ត៍ រួម​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ក្នុង​នោះ​ក៏​មាន​ឯកអគ្គរាជទូត​ជប៉ុន ផង​ដែរ បាន​ជួប​ជុំ​ជាមួយ​សាច់ញាតិ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ជាប់​ឃុំ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ដើម្បី​បរិភោគ​អាហារ​ជុំ​គ្នា និង​ពិភាក្សា​ពី​ស្ថានការណ៍​នៅ​ពេល​បច្ចុប្បន្ន។ ក្នុង​ពេល​នោះ លោក វីល្លៀម ហៃដ្ត៍ បាន​ថ្លែង​គាំទ្រ​សកម្មភាព​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់​ឃុំ និង​លើក​ទឹក​ចិត្ត​សាច់ញាតិ​អ្នក​ជាប់​ឃុំ កុំ​ឲ្យ​មាន​ការ​តក់ស្លុត​ចំពោះ​ស្ថានការណ៍​នៅ​ពេល​នេះ៕

No comments: