A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 May 2016

អាជ្ញាធរ​ចាប់​ផ្ដើម​ស៊ើបអង្កេត​រក​ប្រភព​បោះពុម្ព​អាវ​សម្រាប់​យុទ្ធនាការ​"ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"

អាជ្ញាធរ​ចាប់​ផ្ដើម​ស៊ើបអង្កេត​រក​ប្រភព​បោះពុម្ព​អាវ​សម្រាប់​យុទ្ធនាការ​"ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"
ដោយ ឡេង ម៉ាលី
2016-05-11

យុទ្ធនាការ ពណ៌​ខ្មៅ ៨៥៥ ២០១៦
ក្រុម​សមត្ថកិច្ច​​​​ឃាត់​ពលរដ្ឋ​ដែល​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" មិន​អោយ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ​ព្រៃស ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​នាក់​ដែល​ជាប់​ឃុំ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Tha Kitya


អាជ្ញាធរ​ចាប់​ផ្ដើម​សាកសួរ​រក​ប្រភព​បោះពុម្ព​អាវ​ពណ៌​ខ្មៅ​សម្រាប់​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ឧសភា។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ជា​ទិសដៅ​​ដែល​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ចូល​សាកសួរ​មុន​គេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ អះអាង​ថា លោក​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​សង្ស័យ​ថា លោក​ពាក់ព័ន្ធ​នឹង​ការ​បោះពុម្ព​អាវ​ពណ៌ខ្មៅ​សម្រាប់​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"៖ «»។



លោក វន់ ពៅ បញ្ជាក់​ថា នៅ​មុន​ពេល​ជួប​គ្នា​ជាមួយ​មន្ត្រី​នគរបាល​មួយ​ថ្ងៃ លោក​បាន​ទទួល​លិខិត​កោះ​ហៅ​ពី​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា មួយ​ច្បាប់ ឱ្យ​លោក​ចូល​ទៅ​បំភ្លឺ​បញ្ហា​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក​ត្រូវ​បាន​សាកសួរ​ដោយ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ស៊ឹម វុទ្ធី និង​មន្ត្រី​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ លោក ព្រាប បុរី។

ឆ្លើយតប​បញ្ហា​នេះ ស្នងការ​រង​រាជធានី​ភ្នំពេញ លោក ស៊ឹម វុទ្ធី មាន​ប្រសាសន៍​ថា ការ​សាកសួរ​លោក វន់ ពៅ នៅ​ប៉ុស្តិ៍​នោះ មិន​ពាក់ព័ន្ធ​រឿង​អាវ​ខ្មៅ​ទេ៖ «អត់​មាន​សាកសួរ​ទេ។ ខ្ញុំ​អត់​មាន​ទេ។ ខ្ញុំ​មិន​ហ៊ាន​សាកសួរ​រឿង​ហ្នឹង​ផង ព្រោះ វន់ ពៅ ហ្នឹង ខ្ញុំ​ទំនាក់ទំនង​ធម្មតា​ជា​មួយ​គាត់។ អត់​មាន​ហៅ​ទៅ​សួរ​អី​ផង។ វន់ ពៅ ហ្នឹង​ខ្ញុំ​ស្គាល់​គ្នា​ហើយ។ ជួប​គ្នា​គ្រាន់​តែ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​ធម្មតា ព្រោះ​គាត់​ឈឺ ដូច​ជា​អត់​មាន​ពាក់ព័ន្ធ​អី​ផង»។

មន្ត្រី​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ លោក ព្រាប បុរី ថ្លែង​ថា ការ​ជួប​លោក វន់ ពៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា គ្រាន់​តែ​ជា​ការ​សំណេះសំណាល​ធម្មតា៖ «»។

វន់ ពៅ ៨៥៥ ២០១៦
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ក្នុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​របស់​លោក បន្ទាប់​ពី​លោក​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ទឹកថ្លា នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly


ការ​ចាប់​ផ្ដើម​សាកសួរ​របស់​អាជ្ញាធរ​អំពី​ប្រភព​បោះពុម្ព​អាវ​ខ្មៅ​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​តវ៉ា​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ស្លៀកពាក់​ខ្មៅ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន និង​មន្ត្រី គ.ជ.ប មួយ​រូប កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស៖ «ហើយ​សុំ​ម្នាក់​ដែល​ផ្ដល់​លុយ​បោះ​អាវ​នោះ ប្រយ័ត្នប្រយែង។ គេ​ស្គាល់​មុខ​ច្បាស់​ណាស់​រួច​ទៅ​ហើយៗ»។

ដូច​គ្នា​នេះ​ដែរ អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ថា អ្នកស្រី​ក៏​ត្រូវ​បាន​នគរបាល​ស៊ើបសួរ​ខ្លះៗ​ដែរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ទាក់ទង​នឹង​ការ​បោះ​ពុម្ព​អាវ​ខ្មៅ និង​ការ​ចូលរួម​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ៖ «»។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​កោះហៅ​លោក វន់ ពៅ ទៅ​សាកសួរ​ជា​ការ​គំរាមកំហែង​មួយ៖ «ការ​ហៅ​ទៅ​សួរ​នាំ​នេះ ភាគ​ច្រើន​គឺ​ផ្ដោត​ទៅ​លើ​រឿង​អាវ​ខ្មៅ​អី​ហ្នឹង​ថា អាវ​ខ្មៅ​ចេញ​ពី​ប្រភព​ណា? អ្នក​ណា​បោះ​ពុម្ព​អ្នក​ណា​អី​ហ្នឹង? ខ្ញុំ​គិត​ថា អា​នេះ​វា​ជា​ការ​គំរាម​កំហែង បំភិតបំភ័យ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា បុគ្គលិក​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល និង​សកម្មជន ៨​រូប ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ដង្កោ ឃាត់​ខ្លួន​សាកសួរ​មួយ​ថ្ងៃ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​អាវ​ខ្មៅ ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ហៅ​ការ​រារាំង​ការ​តវ៉ា​ស្លៀក​ពាក់​អាវ​ខ្មៅ​នោះ​ថា ជា​វិធានការ​ការពារ​រដ្ឋាភិបាល និង​ទប់​ស្កាត់​អំពើ​មិន​គោរព​ច្បាប់​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​លោក​ចាត់​ទុក​ថា ជា​ពួក​អនាធិបតេយ្យ ដែល​ប្រុង​ធ្វើ​បដិវត្តន៍​ពណ៌។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​ថា កុំ​ខ្វល់​ពី​រឿង​ពណ៌ ទោះ​ជា​ពណ៌​ទឹក​ក្រូច ពណ៌​ក្រហម ឬ​ពណ៌​ខ្មៅ​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់​ត្រូវ​ដាក់​ទាំង​អស់៕

No comments: