A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 May 2016

លោក ហ៊ុន សែន សុំ​ឲ្យ​អ្នក​សារព័ត៌មាន​កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ


School of Vice


Most of these foreign owned newspapers and media outlets cited here are - on the whole - doing what they are there to do: reporting events and publishing news, as well as posting relevant opinions and analyses on subjects of the day. On a number of occasions, sections of these establishments, such as the Phnom Penh Post, in particular, may have strayed too far [in this writer's opinion] in pedalling fiction and half-truths on matters ranging from the eastern border issues to the deliberately concocted meanings attached to the word "Yuon". Whether the editor responsible keeps recycling or reciting these negative footnotes out of own gullibility, lack of accurate understanding and knowledge of the Khmer, a cynical ploy to curry favour with the ruling authorities, is anyone's guess. However, in a healthy democracy with a strong civil society and independent press complaint commissions, the aforementioned editor/newspaper would not have been able to perpetuate the same unfounded or rumoured lie [i.e. 'yuon' being 'offensive' or 'derogatory' etc.] without meeting some measure of warning, sanction or censure over the profession's codes on ethics and discipline being breached. 

Why is this term so important and its manipulated use or abuse so politically 'problematic'? Well, I had already discussed this subject at length in one or two notes previously, and readers are encouraged to do their own reading or indeed to contest my line of reasoning on the same matter if their insights or findings will have proved more credible or tenable to this end. 

As for Hun Sen's pleading to the press to not consider him as its 'hereditary enemy', well, this is something of an ill-humour on his part. It isn't just this press community alone, but, perhaps, most of the Cambodian people and the civilised world that have been monitoring and living the Cambodian situation would rather he stopped treating them as his enemies instead! Fulfilling this simple wish, and the rest of mankind will have breathed a sigh of relief and appreciation ...  


<<<>>>  

លោក ហ៊ុន សែន សុំ​ឲ្យ​អ្នក​សារព័ត៌មាន​កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ
ដោយ ឡេង ម៉ាលី
2016-05-12 rfa

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នា​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា បាន​សុំ​ឲ្យ​អ្នក​សារព័ត៌មាន កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ។ អ្នក​សារព័ត៌មាន​ដែល​លោក​លើក​ឡើង គឺ​សំដៅ​លើ​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​សារព័ត៌មាន​អន្តរជាតិ ដូចជា កាសែត ឌឹ ខេមបូឌា ដេលី កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​វិទ្យុ​អាស៊ីសេរី។

សេចក្ដី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សុំ​ឲ្យ​អ្នក​សារព័ត៌មាន កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ អាយ.អាយ.ស៊ី (IIC) នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា។

លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​សំដៅ​អង្គភាព​សារព័ត៌មាន​បរទេស​ចំនួន​២ គឺ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ក្នុង​ពេល​ដែល​លោក​រង់ចាំ​មើល​ការ​ស្រង់​សម្ដី​របស់​លោក​យក​ទៅ​ផ្សាយ៖ «កុំ​ភ្លេច​ថា​គេ​ទទួល​ព័ត៌មាន​មុន​លោក​ឯង​ទៅ​ទៀត។ មើល​ឲ្យ​វា​ចេះ​បន្តិច​មើល​វ៉ី។ កុំ​ស្អី​យក​គ្នា​ដូចជា​សត្រូវ​សួ​ពូជ​ពី​អង្កាល់។ អ្នក​ខ្លះ បង​ប្អូន​ខ្លះ​ត្រូវ​គេ​ដេញ​ចេញ​ពី​វិទ្យុ​អាស៊ីសេរី ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ហើយ ខ្ញុំ​តែង​តែ​ប្រាប់​ទៅ​ខាង... ធ្លាប់​តែ​នៅ​វិទ្យុ​គេ​ជេរ​តែ​រដ្ឋាភិបាល។ ប៉ុន្តែ​ធ្វើ​ម៉េច​ខ្លួន​សរសេរ​ឲ្យ​គេ​ទៅ​ហើយ។ ពេល​គេ​អស់ បញ្ឈប់​ពី​ការងារ​ឯណោះ ខ្ញុំ​តែង​តែ​ប្រាប់​ថា​ឲ្យ​ជួយ​យក​បង​ប្អូន​ហ្នឹង​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ទូរទស្សន៍ ឬ​ក៏​វិទ្យុ​របស់​យើង​ខាង​ណេះ ជាតិ​សាសន៍​របស់​យើង។ សូម​មេត្តា​យោគយល់»។



ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ក៏​ថ្លែង​ពាក់ព័ន្ធ​ទៅ​នឹង​អង្គភាព​សារព័ត៌មាន​បរទេស​ឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​លោក​ថ្លែង​ថា បាន​ដកស្រង់​សម្ដី​របស់​លោក​ទៅ​ដាក់​ចំណង​ជើង​ខុស ពេល​ដែល​លោក​ថ្លែង​អំពី​វិធានការ​រដ្ឋាភិបាល​ចំពោះ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា៖ «ម្សិលមិញ អា ខេមបូឌា ដេលី វា​ផ្សាយ​ពី​ស្អី? ចំណង​ជើង​ទៅ​ផ្សេង​ទៅ។ ឥឡូវ​កុំ​ផ្សាយ​ទៅ​ល្អ និយាយ​ត្រង់ៗ។ គេ​និយាយ​ទូរទស្សន៍​គេ​ចាក់​គ្រប់​ប៉ុស្តិ៍ ឯង​ទៅ​បំភ្លៃ​គេ​ទៀត ហើយ​បរទេស​គ្នា​ស្ដាប់​ភាសា​ខ្មែរ​អត់​បាន មើល​អត្ថបទ​អង់គ្លេស វា​មិន​ងាប់! ឥឡូវ ខ្ញុំ​នឹង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​នានា បើ​អ្នក​ឯង​ហ៊ាន​ផ្សាយ​ខុស​ពី​ខ្ញុំ។ យក​ល្អ អ្នក​ឯង​កុំ​និយាយ​ពី​ខ្ញុំ​តែ​ម្ដង​ទៅ ធ្វើ​ជា​ស្អប់​ខ្ញុំ ធ្វើ​ជា​អត់ ហ៊ុន សែន តែ​ម្ដង​ទៅ​ល្អ​ជាង»។

ទាក់ទង​នឹង​បញ្ហា​នេះ និពន្ធ​នាយក​រង​នៃ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក ខូលីន មីន (Colin Meyn) និង​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្នែក​ភាសា​ខ្មែរ លោក កៃ គឹមសុង មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​លក្ខណៈ​រាប់​អាន​ជិតស្និទ្ធ​ទេ ប៉ុន្តែ​ទាក់ទង​នឹង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​លោក​ឲ្យ​អ្នក​សារព័ត៌មាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់៖ «»។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ ថ្លែង​ថា បញ្ហា​នេះ​អាច​នៅ​មាន​ការ​យល់​ច្រឡំ​គ្នា​អំពី​សេរីភាព​សារព័ត៌មាន ព្រោះ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​របប​កុម្មុយនិស្ត និង​សង្គម​និយម​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៩០។ លោក​ថា ពេល​នោះ​សារព័ត៌មាន​ត្រូវ​ផ្សាយ​អ្វី​ដែល​ជា​គោលការណ៍​របស់​បក្ស និង​រដ្ឋ។ លោក​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​ត្រូវ​មាន​ឯករាជ្យ និង​អព្យាក្រឹត្យ ដោយ​មិន​ត្រូវ​ធ្វើ​តាម​រដ្ឋាភិបាល​ឡើយ៖ «បើ​សារព័ត៌មាន​អព្យាក្រឹត្យ និង​ឯករាជ្យ គឺ​សារព័ត៌មាន​នោះ​អាច​ផលិត​ព័ត៌មាន​ដោយ​មិន​មាន​ទទួល​ឥទ្ធិពល ឬ​ក៏​ការ​គាប​សង្កត់​ពី​ស្ថាប័ន​មួយ​ណា​ឡើយ លុះត្រា​តែ​អ្វីៗ​យើង​ផ្សព្វផ្សាយ​នោះ ប្រាសចាក​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ច្បាប់​សារព័ត៌មាន»។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា មាន​លំហូរ​សេរីភាព​សម្បូរ​បែប ប៉ុន្តែ​លោក​ស្ដាយ​ពេល​សារព័ត៌មាន​សរសេរ​ហួស​ការ​ពិត ហើយ​ចំអក​ឡកឡឺយ​ដោយសារ​ការ​ស្អប់ និង​មិន​ពេញ​ចិត្ត។

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​សារព័ត៌មាន គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ចេញ​លិខិត​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី កែ​តម្រូវ​ចំណង​ជើង​អត្ថបទ​របស់​កាសែត​នេះ ដែល​សរសេរ​ថា "លោក ហ៊ុន សែន ហាម​ឃាត់​អ្នក​ដែល​ស្លៀកពាក់​ពណ៌​ដូចៗ​គ្នា​មិន​ឲ្យ​ប្រមូល​ផ្ដុំ​ជា​សាធារណៈ"។ លិខិត​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ចង់​និយាយ​ថា ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ខុស​ច្បាប់ គឺ​ដាក់​គុក​ទាំងអស់។ លោក ស្វាយ ស៊ីថា ថា​ការ​ដាក់​ចំណង​ជើង​នេះ​មាន​ចេតនា​បំភ័ន្ត និង​ញុះញង់​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​យល់​ច្រឡំ៕

2 comments:

Anonymous said...


អានាយករដ្ឋមន្រ្តីឡប់ ហ៊ុន សែន មានចារិកទុក​គេ​ជា​សត្រូវ​សួ​ពូជ ហើយស្មានតែគេមានចារិកដូចខ្លួនដែរ ដោយហាមគេមិនអោយស្អប់ខ្លួនសួ​ពូជ។

Anonymous said...

តើឮដែលរឿង ហ៊ួន ស៊ែន និយាយពីរឿង កូនវា ហ៊ួន ម៉ាណែត ទេ? បើពិតជាកូនវាមែន វានឹងទាធ្វើ DNA ហើយ ដើម្បីលាងឲ្យច្រះនោះ តែវាបែរជាធ្វើជាខឹងនឹងគេឯងទៅវិញ មើលទៅរឿងនេះវាពិតមែនហើយ ព្រោះបើវាមិនធ្វើខឹង ចង់សម្លាប់គេចោលដូច្នេះ ដោយចង់ថាខ្លួនវាខ្លាំងរកគ្មាន ហើយបើមានការធ្វើ DNA ជាចំហរ នោះវាពិតជាបង្ហាញថា មេកាញ់ជ្រូកពិតជាប្រពន្ធមេទ៍ពយួនមែន ហើយខ្ញុំថា ទោះជាយ់ាងណាក៍ ហ៊ួន ស៊ែន មិនដើរផ្លូវនោះដាច់ខាត។ ហើយឃើញទេគ្រាន់តែខ្មែរពាក់អាវខ្មៅក៍វាខ្លាចដែរ មើលទៅវាបានធ្វើធំថាវាគ្រាន់ តែមើលទៅមួយថ្ងៃៗ ឮតែរឿងអសោចន៍ដូច្នេះ ជាពិសេសក្មែងវាឌឺដង លែបខាយ មិនដឹងធ្វើធំអីក៍របៀបនេះទេ មិនបាច់អ្នកណាសម្លាប់ទេ ថ្ងៃណាមួយកាំងបេះដូងងាប់ហើយ ព្រោះបើកភ្នែកឡើងវារងឹតមុខដូច្នេះ ហា ហា ងាប់ទៅកុំរសនៅឲ្យអាស្រូវគេដូច្នេះវើយ។