មន្ត្រីតុលាការថានឹងមានចំណាត់ការផ្លូវច្បាប់ចំពោះបក្សប្រឆាំងដែលមិនព្រមចូលតាមការកោះហៅ
ដោយ អ៊ុង សេរីវុទ្ធ
2016-05-05
សាលាដំបូងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦
RFA/Brach Chev
មន្ត្រីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថា នឹងមានចំណាត់ការផ្លូវច្បាប់ចំពោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមិនព្រមចូលតាមការកោះហៅរបស់តុលាការ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី៥ ឧសភា ថា ការចូលឆ្លើយ ឬមិនចូលឆ្លើយជាការសម្រេចរបស់សាមីខ្លួន តែតុលាការនឹងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលរឹងទទឹង ដែលកំណត់តាមនីតិវិធីព្រហ្មទណ្ឌ។
ប៉ុន្តែលោក លី សុផាណា មិនបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់នោះយ៉ាងណាទេ ដោយលោកបញ្ជាក់ថា លោកនឹងប្រាប់ពីចំណាត់ការនេះនាពេលក្រោយ ដែលសាមីខ្លួនមិនមកតាមកាលបរិច្ឆេទនៃការកោះហៅ។
កាលពីថ្ងៃទី៤ ឧសភា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ប្រកាសថា តំណាងរាស្ត្រគណបក្សរបស់ខ្លួន៣រូប ដែលសាលាដំបូងរាជធានីភ្នំពេញ កោះហៅនោះ នឹងមិនចូលខ្លួនបំភ្លឺតាមដីកាកោះឡើយ និងស្នើឲ្យបញ្ឈប់ការចេញដីកាទាំងនេះជាបន្ទាន់ ហើយគណបក្សចាត់ទុកដីកាកោះទាំងនោះថា ជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រដែល ធានាការពារដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិ លើកទី២ នាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
តែយ៉ាងណាក៏ដោយមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា សេចក្ដីថ្លែងការណ៍របស់បក្សប្រឆាំងជំនួសមុខឲ្យរូបវន្តបុគ្គល ដែលតុលាការកោះហៅ ជាទង្វើដែលមានចរិតដាក់សម្ពាធលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សុន្តិភាព ចុះថ្ងៃទី៤ ឧសភា បានបកស្រាយថា ការកោះហៅរបស់តុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាដើម ចំពោះតំណាងរាស្ត្របក្សប្រឆាំងទាំងនេះ មិនមានចែងក្នុងមាត្រា៨០ រដ្ឋធម្មនុញ្ញ ដូចដែលបក្សប្រឆាំងបានលើកឡើងឡើយ។
សេចក្ដីថ្លែងការណ៍នោះបន្តថា មាត្រា៨០ រដ្ឋធម្មនុញ្ញ ការពារតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ចំពោះកិច្ចនីតិវិធីចំនួន៤តែប៉ុណ្ណោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួន។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ហើយមិនត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនបានឡើយ លុះត្រាមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
កាលពីថ្ងៃទី៣ ឧសភា តុលាការក្រុងភ្នំពេញបានកោះហៅលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១១ ខែឧសភា តាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ ចំណែកតំណាងរាស្ត្របក្សប្រឆាំង ២រូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ក៏ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ពាក់ព័ន្ធនឹងអំពើពេស្យាចារ ក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕
2 comments:
The CNRP,
The CNRP must watch out for the Yuon's tricks through the CPP: creating problems to get something for free.
For example:
In the past, in Kampuchea Krom.
Yuon's ultimate goal was to kill the popular Son Kuy.
To accomplish that, Vietnam started destroying Khmer culture, and killed some Khmer Krom people.
Then the evil Yuon Vietnam told Khmer Krom people that if they wanted Vietnam to stop destroying Khmer culture, they must make Son Kuy surrender and let this asshole evil Vietnam kill Son Kuy.
So, Vietnam killed Son Kuy for free.
At the present time, in Cambodia.
Sensing that the CPP is in deep trouble in this next election, Hun Sen and the evil Vietnam started creating problems to the CNRP.
Now, the CNRP is ready to negotiate.
The CNRP must stop making the same stupid mistakes again and again.
The CNRP's MPs did not do anything wrong. The CPP has wrongfully persecuted your members, resulting the surge of the CNRP's popularity.
If you concede something such as amending the constitution in exchange for the release of your members from the prison, you will be absolutely committing suicide. The CNRP's popularity will go down to the drain and to hell.
The CNRP must understand that prison and death are the essential elements of the struggle to liberate a country.
The more the CNRP's members go to the jail, the stronger the CNRP will be.
For so many times, the CNRP got almost nothing from the negotiations with the CPP.
The CNRP must show and prove to the people that it has principals and display its unwavering conviction to the people that the CNRP will stick with its principals.
Finally, the CNRP's leaders must conduct themselves as a role model for Khmer people to follow: no more fucking mistresses problems, no more gambling problems, no more drinking problems, etc...
If you cannot even liberate your own penis, how can you liberate a country? No more unnecessary mistakes, please.
Bun Thoeun
មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពិតជាមិនអាចបិទបាំងរឿងអាស្រូវថោកទាបរបស់ លោក កឹម សុខា បានទេ ហើយដែលរិតតែថោកទាបថែមទៅទៀតនោះគឺ ទាំងពូជសង្គ្រោះជាតិតែម្តង ខំរកវិធីបិទបាំងការពិតដែលជារឿងថោកទាបរបស់ លោក កឹម សុខា ដែលលេចចេញមកនៅកណ្តាលវាលនោះឯង។ អស់ផ្លូវនឹងបិទបាំងជិតប៉ុណ្ណឹងហើយ ទាំងមេទាំងកូនខំស្រែកថាអាណត្តិ២០១៨ គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោតហើយ មានន័យថាសំឡេងគាំទ្រកាន់តែកើនឡើងថែមទៀត។ បើអីចឹងមែននោះមានន័យចំនួនមនុស្សថោកទាបក្នុងសង្គមខ្មែរកាន់តែកើនឡើងៗហើយ។
ការពិតពួកថោកអស់នេះមិនសង្ឃឹមថានឹងឈ្នះឆ្នោតទេ ប៉ុន្តែពួកថោកអស់នោះសង្ឃឹមថា សំលេងគាំទ្រនឹងមិនថយចុះប៉ុន្មានទេ ព្រោះគេយល់ថាទោះជាពួកអ្នកដឹកនាំរបស់ CNRP ថោកយ៉ាងហ្នឹងក៏ដោយ ក៏ចំនួនមនុស្សថោកក្នុងសង្គមខ្មែរនៅតែមានចំនួនច្រើននៅឡើយទេសំរាប់គាំទ្របក្សថោករបស់ពួកវា មានន័យថាចំនួនមនុស្សថោកក្នុងសង្គមខ្មែរមិនទាន់ថមថយគួរអោយបក្សថោកមួយនេះព្រួយបារម្ភនៅឡើយទេ ពួកថោកអស់នោះដេកបន់ស្រន់អោយមនុស្សថោកទាបក្នុងសង្គមខ្មែរកាន់តែកើនចំនួនឡើង ហើយពួកថោកអស់នេះខំបណ្តុះចំនួនមនុស្សថោកក្នុងសង្គមខ្មែរអោយកាន់តែច្រើនឡើងៗ ដើម្បីអោយមានមនុស្សថោកទាបគ្រប់ចំនួនគាំទ្របក្សថោកទាបរបស់ខ្លួនអោយឈ្នះឆ្នោត ដើម្បីបាននាំពូជថោកទាបរបស់ខ្លួនទៅកាន់ការស្រុកទេស បន្តដឹកនាំបណ្តុះពូជថោកអោយបានពាសពេញសង្គមខ្មែរ ដែលជាជោគជ័យដ៏ធំធេងនៃអំបូរពូជថោកទាបរបស់ពួកវា៕
Post a Comment