A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday 6 May 2016
"ជំនួបរវាងគណបក្សទាំងពីរស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ចិត្តគ្នា"
ដោយ ប្រាជ្ញ ចេវ
2016-05-05
លោក សម រង្ស៊ី និងលោក ហ៊ុន សែន បង្ហាញការសន្ទនាគ្នាដ៏ល្អូកល្អិននៅពេលដែលអង្គុយមើលល្ខោន និងរបាំនៅក្នុងភូមិខ្មែរ នាទីលានជល់ដំរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។
RFA/Hang Savyouth
គណបក្សប្រឆាំងថា ព័ត៌មាននៃការជួបគ្នារបស់គណបក្សទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ចិត្តគ្នា គឺមិនទាន់មានលិខិតណាត់ជួបជាផ្លូវការនៅឡើយទេ។ ចំណែកគណបក្សកាន់អំណាចថា ខ្លួននៅតែចំហទ្វាររង់ចាំចរចា ប៉ុន្តែមិននិយាយអ្វីដែលជាការងារតុលាការកំពុងធ្វើទេ។
គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសយកការចរចាដើម្បីបន្ថយកម្ដៅនយោបាយ។ ប៉ុន្តែទោះជាបែបនេះក្ដី មន្ត្រីគណបក្សនេះ នៅស្ទាក់ស្ទើរក្នុងការផ្ដល់ព័ត៌មាននៃការជួបគ្នាជាផ្លូវការ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា គណបក្សសង្គ្រោះជាតិ មិនទាន់ទាក់ទងទៅគណបក្សប្រជាជនកម្ពុជា ផ្លូវការនៅឡើយ។ លោក អេង ឆៃអ៊ាង មិនទាន់បញ្ជាក់ថា ក្នុងដំណាក់កាលស្ទាបស្ទង់ចិត្តគ្នានេះ ថាតើគណបក្សសង្គ្រោះជាតិ នឹងធ្វើអ្វីខ្លះទេ៖ «»។
ចំណែកមន្ត្រីបក្សកាន់អំណាចថា ការចរចារវាងគណបក្សទាំងពីរកាលពីគ្រាមុនៗ គឺប្រមុខគណបក្សទាំង២ ជជែកគ្នាតាមទូរស័ព្ទ ហើយបើការជជែកគ្នានោះត្រូវរ៉ូវគ្នា នោះនឹងឈានដល់ការជួបសន្ទនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សកាន់អំណាចនៅតែបើកចំហការចរចាដែលជាការពង្រឹងវប្បធម៌សន្ទនា។ ប៉ុន្តែបើការចរចានេះដើម្បីដោះស្រាយផ្លូវច្បាប់ រំលោភការងារតុលាការ គណបក្សកាន់អំណាចមិនយល់ព្រមជួបឡើយ។ លោកថា មកទល់ពេលនេះមិនទាន់មានព័ត៌មានពីថ្នាក់ដឹកនាំគណបក្សប្រជាជន ឬលិខិតផ្លូវការរបស់គណបក្សសង្គ្រោះជាតិ នៅឡើយទេ៖ «»។
កាលពីខែកុម្ភៈ គណបក្សទាំងពីរបានជួបគ្នាម្ដងដែរ ខណៈលោក សម រង្ស៊ី គ្មានវត្តមាននៅក្នុងប្រទេស ប៉ុន្តែការជួបគ្នានោះគ្រាន់តែជាការចរចាចែកលុយចែកឡាន និងបង្កើតការិយាល័យក្រុមតំណាងរាស្ត្រភាគតិចភាគច្រើននៅក្នុងសភា។
ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី នៅតែឌឺដងដៀមដាមដាក់គ្នាទាំងផ្ទាល់ ឬប្រយោលនេះ គេឃើញមន្ត្រីគណបក្សនេះ ចាប់តាំងពីមេឃុំ រហូតដល់តំណាងរាស្ត្រ ដែលមានចំនួន ១៧នាក់ កំពុងឃុំខ្លួននៅពន្ធនាគារ។ ពេលនេះតុលាការក្រុងភ្នំពេញ កំពុងចោទប្រកាន់ និងឃុំខ្លួនមន្ត្រីសង្គមស៊ីវិលសមាគមអាដហុក (ADHOC) មន្ត្រី គ.ជ.ប និងមន្ត្រីអង្គការសហប្រជាជាតិបន្ថែមទៀត។
កាលពីថ្ងៃទី១ ខែឧសភា លោក ហ៊ុន សែន ស្រែកព្រមានពីខេត្តព្រះសីហនុ ថា គ្មានការដោះដូរណាមួយឡើយ។ លោក ហ៊ុន សែន បញ្ជាក់ថា អ្នកណាសូកប៉ាន់សាក្សីត្រូវទទួលទោសតាមច្បាប់។ ប្រមុខគណបក្សកាន់អំណាចរូបនេះប្រាប់ទៅបរទេសកុំឲ្យលូកដៃចូលកិច្ចការរបស់កម្ពុជា៖ «»។
ទោះយ៉ាងណាក្ដី គេឃើញស្ថាប័នជាតិ និងអន្តរជាតិចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការគំរាមកំហែងលើបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស។
កាលពីយប់ទី៤ ខែឧសភា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រមុខទូតប្រទេសធំៗ បានអញ្ជើញសាច់ញាតិមន្ត្រីសមាគមអាដហុក និងសាច់ញាតិរបស់មន្ត្រី គ.ជ.ប ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ។
ភរិយារបស់លោក ណៃ វ៉ង់ដា មន្ត្រីសមាគមអាដហុក ដែលកំពុងជាប់ឃុំ លោកស្រី ភាវ ម៉ី បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គាំទ្រសកម្មភាពការងារក្រុមសង្គមស៊ីវិលដែលកំពុងជាប់ឃុំ។ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក កែម ឡី ផ្ដល់ការវិភាគបែបប្រៀបធៀបមួយថា កីឡាករ ម៉ៃ ថៃសាន់ (Mike Tyson) ពីមុនដែលធ្លាប់ខាំស្លឹកត្រចៀកគូប្រកួតនោះ ពេលនេះបើលោតមកខាំស្លឹកត្រចៀកអ្នកផ្សេងនៅក្រៅសង្វៀនថែមទៀត៕
Subscribe to:
Post Comments (Atom)
1 comment:
borany looks like a roasted pig in pink.
Post a Comment