A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 May 2016

តុលាការ​ថា​ការ​មិន​ឆ្លើយ​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​ខាត​ប្រយោជន៍​ខ្លួន​ឯង


ដោយ ប្រាជ្ញ ចេវ
2016-05-25 rfa

អ៊ុំ សំអាន ៨៥៥ ២០១៦
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (ក្នុង​សំលៀក​បំពាក់​អ្នក​ទោស​ពណ៌​ទឹកក្រូច) ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ការ​ប្រើ​សិទ្ធិ​មិន​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ដោយ​លោក អ៊ុំ សំអាន ធ្វើ​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​នៅ​ក្នុង​ដំណើរការ​ក្តី។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិ មិន​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​ដោយ​លោក​ប្រើ​សិទ្ធិ​ជា​តំណាងរាស្ត្រ​ក្នុង​ពេល​តុលាការ​សាកសួរ​បន្ថែម។

មេធាវី​ការពារ​ក្ដី តំណាងរាស្ត្រ អ៊ុំ សំអាន លោក សំ សុគង់ ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង បាន​ចោទ​សួរ​កូន​ក្តី​របស់​លោក​ទាក់ទង​ការ​បង្ហោះ​ហ្វេសប៊ុក (Fecebook) រឿង​ព្រំដែន​កន្លង​ទៅ។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​ចៅក្រម​សាកសួរ​បន្ថែម​នៅ​ពេល​នេះ ព្រោះ​ការ​សាកសួរ​លើក​ទី​មួយ​របស់​តុលាការ លោក អ៊ុំ សំអាន មិន​បាន​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ទេ៖ «»។



តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​តែងតែ​ឈឺ​ឆ្អាល​រឿង​ព្រំដែន​មុន​ពេល​ចាប់​ខ្លួន​នោះ ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហៅ​មក​សាកសួរ​ចម្លើយ​បន្ថែម​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា។ មុន​ពេល​តុលាការ​សាកសួរ ក៏​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​មក​សួរ​សុខទុក្ខ​លោក​នៅ​តុលាការ​ដែរ។

មេធាវី​ការពារ​ក្ដី លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀត​ថា ក្រុម​មេធាវី​បាន​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​កាល​ពី​សប្ដាហ៍​មុន និង​ស្នើ​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​ឲ្យ​បកស្រាយ​ទាក់ទង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ខណៈ​កូន​ក្តី​របស់​លោក​ត្រូវ​ឃុំ​ខ្លួន​ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ។

លោក អ៊ុំ សំអាន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា វិញ កាល​ពី​ខែ​មេសា។

អ្នកនាំពាក្យ​សាលាដំបូង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម របស់​លោក​ថា ការ​មិន​ឆ្លើយ​សំណួរ​របស់​លោក អ៊ុំ សំអាន ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​ពេល​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​ក្តី​របស់​តុលាការ​ទេ។ ប៉ុន្តែ​លោក អ៊ុំ សំអាន វិញ​ទេ​ដែល​ខាតបង់​ប្រយោជន៍ ដោយ​លោក​ពន្យល់​ថា លោក អ៊ុំ សំអាន អាច​ឆ្លើយ​សំណួរ​ដោះ​បន្ទុក​នៅ​មុខ​ចៅក្រម​ក្នុង​ពេល​សាកសួរ​បន្ថែម​នោះ។

អ្នក​ច្បាប់ និង​សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ ថ្លែង​ដូចៗ​គ្នា​ថា ការ​បង្ហោះ​ឯកសារ​ផែនទី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក អ៊ុំ សំអាន មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ។ បន្ទាប់​ពី​ការ​សាកសួរ​មិន​ទទួល​បាន​ចម្លើយ​សមត្ថកិច្ច​បាន​បញ្ជូន​លោក អ៊ុំ សំអាន ទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​វិញ ជា​កន្លែង​ដែល​លោក​ជាប់​ឃុំ​ជាង​មួយ​ខែ​ទៅ​ហើយ៕   ​

No comments: