A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

ស្ថានទូត​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​វិល​មក​រក​ការ​ចរចា​ឡើង​វិញ​ជា​បន្ទាន់

ស្ថានទូត​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​វិល​មក​រក​ការ​ចរចា​ឡើង​វិញ​ជា​បន្ទាន់
ដោយ ចេង ម៉េងជូ
2016-05-26

វីល្លៀម ហៃដ្ដ៍ (William Heidt) ៦២០
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​ក្នុង​សន្និបាត​អប់រំ​របស់​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Cheng Mengchou



ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ វិល​មក​រក​តុ​ចរចា​ឡើង​វិញ​ជា​បន្ទាន់​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហេ្វស​ប៊ុក(FACEBOOK)​នៅ​ល្ងាច​ថ្ងៃ​ទី២៦ ឧសភា នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​បង្ហាញ​ក្ដី​បារម្ភ​អំពី​ព្រឹត្ដិការណ៍​នយោបាយ​​ដែល​រដ្ឋាភិបាល បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់។

ស្ថានទូត​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​នេះ​ថា ជា​ជំហាន​ដ៏​គ្រោះ​ថ្នាក់។ នៅ​ថ្ងៃ​ដដែល​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រាប់​​ពលរដ្ឋ​របស់ខ្លួន ឲ្យ​នៅឆ្ងាយ​ពីបរិវេណ​ទីស្នាក់ការ​បក្ស​ប្រឆាំង តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាមែន (Jay Raman) ថ្លែង​បែប​នេះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​ធ្វីទ័រ (Twitter) នៅថ្ងៃទី២៦ ឧសភា ក្រោយ​ពី​កម្លាំង​ប្រដាប់​អាវុធ​បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ និង​ស្ទាក់​ឃាត់​នៅ​លើ​ផ្លូវ​នរោត្តម ក្បែរ​សាលា​ពញាហុក។

ស្រដៀង​គ្នា​នេះ ស្ថានទូត​ប្រទេស​ស៊ុយអែត​​(SWEDEN) ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី២៦ ឧសភា នេះ ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក(Facebook) របស់​ខ្លួន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចៀសវាង​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន ខណៈ​ស្ថានការណ៍​នយោបាយ​កាន់​តែ​តានតឹង៕

1 comment:

Anonymous said...

As the avocate and champion of the universal democracy, and a supreme signatory of the 1991 Peace Accords, the US should lead the rest of the Signatories to help the Khmer people.