A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 May 2016

បក្ស​កាន់​អំណាច​ថា​លិខិត​បក្ស​ប្រឆាំង​ទៅ​អ.ស.ប​ជា​ការ​ហែកហួរ​ផ្ទៃ​ក្នុង​កម្ពុជា​ខុស​ការ​ពិត



បក្ស​កាន់​អំណាច​ថា​លិខិត​បក្ស​ប្រឆាំង​ទៅ​អ.ស.ប​ជា​ការ​ហែកហួរ​ផ្ទៃ​ក្នុង​កម្ពុជា​ខុស​ការ​ពិត
ដោយ ទីន ហ្សាការីយ៉ា
2016-05-19

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev


មន្ត្រី​នាំ​ពាក្យ​បក្ស​ប្រជាជន លោក សុខ ឥសាន បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃទី១៩ ឧសភា ថា តំណាង​បក្ស​ប្រឆាំង​ដាក់​លិខិត​ទៅ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​ជា​រឿង​ហែកហួរ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ខុស​ពី​ការ​ពិត។ លោក បញ្ជាក់​ថា គណបក្ស​ទាំងពីរ​ក៏​មិន​ទាន់​ប្រើប្រាស់​វប្បធម៌​សន្ទនា​ឲ្យ​អស់​លទ្ធភាព​នោះ​ដែរ។

លោក បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​នៅ​តែ​ស្វាគមន៍​ចំពោះ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា តែ​លោក​អះអាង​ថា រាល់​បញ្ហា​កើត​ឡើង​ចំពោះ​គណបក្ស​សង្រ្គោះជាតិ មិនមែន បង្ក​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​នោះ​ទេ គឺ​បុគ្គល​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​គណបក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​សង្រ្គោះជាតិ បាន​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ(អ.ស.ប) លោក បាន គីមូន (Ban Ki-moon) កាល​ពី​ទី១៧ ឧសភា ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះ​ប្រជុំ​ជា​បន្ទាន់ រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។



សមាជិក​សភា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះ​ឆ្នោត ៤៥% ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន បាន​ជម្រាប​ជូន​លោក បាន គីមូន ថា ជិត ២៥​ឆ្នាំ​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នោះ​មក ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​គាំង​ដំណើរ​ស្ដូក ដោយ​ហេតុ​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

លិខិត​បន្ត​ទៀត​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដ៏​ចម្បង​មួយ​ក្នុង​ការ ​បំបិទ​មាត់​ក្រុម​ដែល​មាន​សំឡេង​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ លិខិត​នោះ​ក៏​បាន​លើក​ឡើង​អំពី​គណបក្ស​កាន់​អំណាច ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​​ប្រឆាំង។

ក្នុង​នោះរួម មាន​ការ​កាត់ទោស និង​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មន្ត្រី​គ.ជ.ប មន្ត្រី​សិទ្ធិមនុស្ស​នៃ​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការ​ចាប់ខ្លួន​តំណាងរាស្ត្រ លោក អ៊ុំ សំអាន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លោក កឹម សុខា ជាដើម។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​​​ ប៉ារីស ទាំង​អស់​ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​​គ្រឹះ​នោះ ត្រូវ​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចន្លោះ​ប្រហោង ​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​សមាជិក​គណបក្ស​​​ប្រឆាំង​ទាំង​អស់ និង​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ស្ថិរភាព​ឡើង​វិញ​សម្រាប់​ការ​ បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

4 comments:

Kim Ea said...

This official dog spoke man seen to irritated and got scared of the government gruesome repression leak to the eyes and ears of UN world . He thought that every events happened in this country was safe and sound no body outside know about it . He is a real foul dog raise By CPP to bark only .

Anonymous said...

The Puppet Hun Sen and the Puppeteer Hanoi now start feeling the heat !!!

Anonymous said...

Ah Khom yuon sok Eisan vea min Chang oy reung Khmer UN deung te nis ah ngab Kanhchas yuon.

Anonymous said...

If Hun Sen & cronies don't want the international community know, it's simple,
just clean up your ass. That's it !!!