A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday 19 May 2016
លោក សៅ សុខា៖ គ្មានការជួញដូរឈើទៅក្រៅប្រទេសទ្រង់ទ្រាយធំឡើយ
Manekseka Sangkum: How many cubic metres of timber had been smuggled out of the country prior to this committee having been formed?
>>>
លោក សៅ សុខា៖ គ្មានការជួញដូរឈើទៅក្រៅប្រទេសទ្រង់ទ្រាយធំឡើយ
និពន្ធដោយ : រឿន ភារុន 18-05-2016 Thmey Thmey
ភ្នំពេញ៖ គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាល បានបង្ក្រាប និងរឹបអូសឈើខុសច្បាប់ចំនួន ៧ម៉ឺនម៉ែត្រគូប គិតចាប់តាំងពីថ្ងៃបង្កើតគណៈកម្មការ រហូតមកទល់បច្ចុប្បន្ន។
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា គ្មានឡើយ ការបទល្មើសជួយដូរឈើទៅបរទេសទ្រង់ទ្រាយធំ បច្ចុប្បន្ន ពីព្រោះគណៈកម្មការលោកកំពុងបន្តការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងតឹងរឹងបំផុត។
លោកបានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទ នៅថ្ងៃទី១៨ ឧសភានេះ យ៉ាងដូច្នេះថា៖«គណៈកម្មការយើងបានចុះពិនិត្យ បង្ក្រាបបទល្មើសព្រៃឈើនេះ ជាបន្តបន្ទាប់រហូតមក។ យើងពុំមានបង្ក្រាបបទល្មើសធំ ដូចមុនទេ។ យើងពិនិត្យឃើញថា គ្មានបទល្មើសជួញដូរទ្រង់ទ្រាយធំទេ។ យើងឃើញតែ អ្នកដឹកឈើខុសច្បាប់តាមម៉ូតូឆ្លងដែនតាមច្រករបៀងតូចៗ គឺវាតូចតាចណាស់»។
ទោះបីជាបទល្មើសព្រៃឈើពុំមានកើតឡើងក្តី គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រឈើ នៅតែបន្តវិធានទប់សា្កត់នឹងបង្ក្រាបបទល្មើសដដែល។ លោក សៅ សុខា និយាយដូច្នេះ៖«យើងនៅតែបន្តការងារចុះបង្ក្រាបបទល្មើសព្រៃឈើនេះរហូត តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល»។
គួររម្លឹកថា រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើកាលថ្ងៃទី១៥ មករា ឆ្នាំ២០១៦។ យោងតាមសេចក្តីសម្រេច រដ្ឋាភិបាលតែងតាំងលោក សៅ សុខា ជាប្រធានគណៈកម្មការ និងអគ្គស្នងការរងនគរបាលជាតិ លោក ហ៊ូ សាគុណ ជាអនុប្រធាន។ រីឯ តំណាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអភិបាលជាប់តាមព្រំដែន៦ ទៀត ជាសមាជិក ក្នុងនោះ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានកំណត់គោលដៅសំខាន់ គឺត្រូវស្រាវជ្រាវទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ហើយការពារឲ្យបាននូវសម្បត្តិធនធានធម្មជាតិ។
ការបង្កើតគណៈកម្មការនេះធ្វើឡើង ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ មករា កន្លងទៅ។ សម្តេច ហ៊ុន សែន បានប្រគល់ឧទ្ធម្ភាចក្រ ២គ្រឿង សម្រាប់ប្រតិបត្តិការនេះផងដែរ។ ឧទ្ធម្ភាចក្រទាំងពីរគ្រឿងនោះ ត្រូវបានបំពាក់ដោយអាវុធស្វ័យប្រវត្តិសម្រាប់ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទៀតផង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment