A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 19 May 2016

រដ្ឋសភា​បញ្ជូន​លិខិត​ទៅ​លោក ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចូល​បំភ្លឺ​ផ្ទាល់​មាត់


ដោយ សុ ជីវី
2016-05-18


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev


ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា ដោយ​ស្នើ​ឲ្យ​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា។

លិខិត​នោះ​ចុះ​ហត្ថលេខា​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១០​រូប កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ពួក​គេ​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចូល​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ មន្ត្រី​សិទ្ធិ​មនុស្ស និង​ករណី​តុលាការ​កោះ​ហៅ​តំណាង​រាស្ត្រ​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​តុលាការ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា តាម​ច្បាប់ អ្នក​តំណាង​រាស្ត្រ​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ពី​រដ្ឋាភិបាល៖ «យើង​នៅ​ចាំ​ចម្លើយ​នៅ​ឡើយ។ មាន​ពីរ​ចំណុច ចម្លើយ​ផ្ទាល់​មាត់ និង​ចម្លើយ​តាម​លិខិត​ក៏​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​មួយ​សប្ដាហ៍​ដែរ។ ចឹង​យើង​នៅ​រង់ចាំ​ក្នុង​សប្ដាហ៍​នេះ​ថា តើ​រដ្ឋាភិបាល​នឹង​ឆ្លើយ​យ៉ាង​ណា»។

សំណួរ​សំខាន់ៗ​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ការ​បំភ្លឺ​នោះ រួម​មាន បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​គ្រប់គ្រង​តុលាការ ការ​បំពាន​រដ្ឋធម្មនុញ្ញ ការ​គំរាម​កំហែង​លើ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ជាដើម៕

No comments: