A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 May 2016

គ.ជ.ប ថា​ខ្លួន​មិន​​លូក​ដាក់​ដៃ​ក្នុង​ស្ថាប័ន​តុលាការ​ទេ​រឿង​មន្ត្រី​របស់​ខ្លួន

គ.ជ.ប ថា​ខ្លួន​មិន​​លូក​ដាក់​ដៃ​ក្នុង​ស្ថាប័ន​តុលាការ​ទេ​រឿង​មន្ត្រី​របស់​ខ្លួន
ដោយ អ៊ុង សេរីវុទ្ធ
2016-05-19

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth


អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឬហៅ​កាត់​ថា គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃទី១៩ ឧសភា ថា គ.ជ.ប​មិន​លូក​ដាក់​ដៃ​ក្នុង​រឿង​របស់​​តុលាការ​ទេ។ ការ​លើកឡើង​របស់​លោក ហង្ស ពុទ្ធា ដូច​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សហភាព​អឺរ៉ុប ដែល​ស្នើ ​គ.ជ.ប ឲ្យ​មាន​វិធានការ​សមរម្យ​លើ​សមាជិក​ខ្លួន​២រូប គឺលោក រ៉ុង ឈុន និង​លោក នី ចរិយា ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប ធ្លាប់​បាន​ប្រជុំ​សម្រេច​រួច​ហើយ ថា ស្ថាប័ន​នេះ​នឹង​មិន​លូក​ដៃ​ទៅ​ក្នុង​ស្ថាប័ន​តុលាការ​ឡើយ ដោយ​ត្រូវ​តែ​អនុវត្ត​តាម​ផ្លូវ។

នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អាឡាំង វ៉ាន់ឌឺមីសិន (Alain Vandersmissen) ប្រាប់​សារ​ព័ត៌មាន​វីអូឌី (VOD) ថា សហភាព​អឺរ៉ុប​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​សមរម្យ​ពី​គ.ជ.ប ចំពោះ​មន្ត្រី​ទាំងពីរ​រូប​នេះ ដើម្បី​ធានា​ថា គ.ជ.ប បំពេញ​ការងារ​បាន​ពេញ​លេញ ខណៈ​រក្សា​ជំហរ​ឯករាជ្យ​និង​សមតុល្យ​រវាង​គណបក្ស​ទាំងពីរ ដូច​បាន​យល់​ព្រម​កាល​ពីឆ្នាំ២០១៤។



បន្ថែម​ពី​នេះ​សហភាព​អឺរ៉ុប​ក៏​បារម្ភ​ពី​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា និង​ភាព​យុត្តិធម៌​នៃ​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​ការ​ចាប់​ខ្លួន​មន្ត្រី​​អាដហុក និង​មន្ត្រី​គ.ជ.ប ដោយ​​អំពាវនាវ​ឲ្យ​ដោះលែង​ពួកគេ​តែ​ម្ដង។

សមាជិក​គ.ជ.ប កូតា​មក​ពី​គណបក្ស​ប្រឆាំង លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​សំណុំ​រឿង​ព្រហ្មទណ្ឌ កាល​ពី​អំឡុង​ឆ្នាំ​២០១៤ យក​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ខាង​មុខ។ ចំណែក​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី៕

2 comments:

Anonymous said...

The Khmer people expect and hope Mr. Hung Puthea of NEC is truly independent and unbiased in carrying out his solemn duties.

Anonymous said...

What do you expect? hang puthea is a cpp monkey and is a sold out conscientious bastard.Looks like the reform of nec is doomed to fail the will of Khmer people.