គ.ជ.ប ថាខ្លួនមិនលូកដាក់ដៃក្នុងស្ថាប័នតុលាការទេរឿងមន្ត្រីរបស់ខ្លួន
ដោយ អ៊ុង សេរីវុទ្ធ
2016-05-19
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងបន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥។
RFA/Morm Moniroth
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃទី១៩ ឧសភា ថា គ.ជ.បមិនលូកដាក់ដៃក្នុងរឿងរបស់តុលាការទេ។ ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដូចនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់សហភាពអឺរ៉ុប ដែលស្នើ គ.ជ.ប ឲ្យមានវិធានការសមរម្យលើសមាជិកខ្លួន២រូប គឺលោក រ៉ុង ឈុន និងលោក នី ចរិយា ដែលកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប ធ្លាប់បានប្រជុំសម្រេចរួចហើយ ថា ស្ថាប័ននេះនឹងមិនលូកដៃទៅក្នុងស្ថាប័នតុលាការឡើយ ដោយត្រូវតែអនុវត្តតាមផ្លូវ។
នៅថ្ងៃទី១៩ ឧសភា នេះ ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អាឡាំង វ៉ាន់ឌឺមីសិន (Alain Vandersmissen) ប្រាប់សារព័ត៌មានវីអូឌី (VOD) ថា សហភាពអឺរ៉ុបកំពុងរង់ចាំមើលចំណាត់ការសមរម្យពីគ.ជ.ប ចំពោះមន្ត្រីទាំងពីររូបនេះ ដើម្បីធានាថា គ.ជ.ប បំពេញការងារបានពេញលេញ ខណៈរក្សាជំហរឯករាជ្យនិងសមតុល្យរវាងគណបក្សទាំងពីរ ដូចបានយល់ព្រមកាលពីឆ្នាំ២០១៤។
បន្ថែមពីនេះសហភាពអឺរ៉ុបក៏បារម្ភពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជា និងភាពយុត្តិធម៌នៃការអនុវត្តច្បាប់ ជាពិសេសការចាប់ខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដោយអំពាវនាវឲ្យដោះលែងពួកគេតែម្ដង។
សមាជិកគ.ជ.ប កូតាមកពីគណបក្សប្រឆាំង លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ កាលពីអំឡុងឆ្នាំ២០១៤ យកទៅជំនុំជម្រះនៅពេលខាងមុខ។ ចំណែកអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី៕
2 comments:
The Khmer people expect and hope Mr. Hung Puthea of NEC is truly independent and unbiased in carrying out his solemn duties.
What do you expect? hang puthea is a cpp monkey and is a sold out conscientious bastard.Looks like the reform of nec is doomed to fail the will of Khmer people.
Post a Comment