A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

CNRP នឹង​ចុះមូលដ្ឋានកាន់តែ​ខ្លាំង​ បើទោះបី​ឯកឧត្តម កឹម សុខា​ កំពុងរួបរឹត​ដោយ​បណ្តឹង



​(ចុះ​ផ្សាយ​នៅ​ថ្ងៃ   25-04-2016,  TT) |  ដោយ : រុង រឿង

គណបក្សសង្គ្រោះជាតិ  នឹងធ្វើសកម្មភាពចុះមូលដ្ឋានឲ្យបានខ្លាំងបន្ថែមទៀត បើទោះពេលនេះ ប្រធានស្តីទីគណបក្សនេះ គឺឯកឧត្តម កឹម សុខា កំពុងរុំ​ព័ទ្ធដោយបណ្តឹង​ទាមទារប្រាក់ដល់លានដុល្លារជុំវិញរឿងអាស្រូវស្នេហារបស់​ឯកឧត្តម កឹម សុខា និងកញ្ញាស្រី​​មុំ។ បើតាម​សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រឆាំងនៅរសៀលនេះ។

ក្រៅពីដាក់ផែនការចុះមូលដ្ឋានឲ្យកាន់​តែខ្លាំង​  គណបក្សសង្គ្រោះជាតិ ក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍នយោបាយ​នាពេល​បច្ចុប្បន្ន ដោយបក្សនេះយល់ថា ស្ថានភាពនយោបាយ​នៅកម្ពុជា​សព្វថ្ងៃនេះ មានសភាពធ្ងន់ធ្ងរ ដែលអាច​គ្រោះថ្នាក់​ដល់​គោលការណ៍លទ្ធិប្រជា​ធិបតេយ្យ​ សេរីភាព​ និងការបោះឆ្នោតនាពេលខាងមុខ។ ការប្រកាសបែប​នេះ​ ធ្វើឡើង ក្រោយពីគណកម្មាធិការអចិន្រ្តៃយ៍​គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំបន្ទាន់​ ដើម្បីវាយ​តម្លៃ​លើស្ថានការណ៍នយោបាយបច្ចុប្បន្ន​។

សេចក្តីសម្រេចនៃ​កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សដែលដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា​ អនុប្រធានគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី ២៥ ខែមេសា ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់បក្សនេះ ក្នុងការប្រើយន្តការរបស់ខ្លួន ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយបច្ចុប្បន្នវិល​មក​រក​សភាព​ធម្មតាវិញ៕

No comments: