A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

លោក ឱម យ៉ិនទៀង ថា លោក សួន សេរី​រដ្ឋា ធ្លាប់​ផ្ញើ​សារ​មក​លោក ឲ្យ​ជួយ​សុំ​សម្ដេច​លើកលែងទោស​




លោក ឱម យ៉ិនទៀង ថា លោក សួន សេរី​រដ្ឋា ធ្លាប់​ផ្ញើ​សារ​មក​លោក ឲ្យ​ជួយ​សុំ​សម្ដេច​លើកលែងទោស​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   25-04-2016,  TT) |  ដោយ : រំដួល ចិត្រា


ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU លោក ឱម យ៉ិនទៀង បាន​អះអាងថា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ធ្លាប់​ផ្ញើ​សារ​សុំ​ឲ្យ​លោក​ជួយ​សុំ​សម្ដេច​លើកលែងទោស​ឲ្យ​ខ្លួន​បាន​ចូល​ស្រុក​វិញ​។ លោក សួន សេរី​រដ្ឋា បដិសេធថា សារ​ដែល​ខ្លួន​ផ្ញើ​ទៅ​លោក ឱម យ៉ិនទៀង នោះ​មិនមែនជា​សារ​សុំ​លើកលែងទោស​ទេ តែ​ជា​សារ​សុំ​ប្រកួត​នយោបាយ​គ្នា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយពី​បញ្ចប់​ការផ្ដល់​ចម្លើយ​ទៅ​លោក សួន សេរី​រដ្ឋា ដែល​ស្នើ​ឲ្យ​ខ្លួន​បំភ្លឺ​លើ​ករណី​ចែក​ស្រោមសំបុត្រ​ទៅ​កងទ័ព​នៅ​ខេត្តព្រះវិហារ​នោះ លោក ឱម យ៉ិនទៀង បាន​រំ​ឮ​ក​វិញ​ភ្លាម​ថា លោក សួន សេរី​រដ្ឋា ធ្លាប់បាន​ផ្ញើ​សារ​មក​ខ្លួន ដើម្បី​សុំ​ឲ្យ​លោក​ជម្រាប​សម្ដេច ហ៊ុន សែន សុំ​ជួយ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​ខ្លួន​បាន​ចូល​ប្រទេស​កម្ពុជា​វិញ​។ លោក ឱម យ៉ិនទៀង ដែល​ហាក់ដូចជា​អន់ចិត្ត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ជឿថា លោក សួន សេរី​រដ្ឋា ប្រាកដជា​នៅ​ចងចាំ​រឿងរ៉ាវ​ដែល​ធ្លាប់​ស្នើសុំ​លោក​ឲ្យ​ជួយ​នេះ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​វិភាគ​លើ​លិខិត​ស្នើសុំ​បំភ្លឺ​របស់លោក សួន សេរី​រដ្ឋា ព្រឹក​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​សួន សេរី​រដ្ឋា​) ធ្លាប់ធ្វើ​Message (​សារ​) មក ឱម យ៉ិនទៀង នេះឯង ថា សុំ​ជួយ​គាត់​ផង គាត់​ចង់​មក​វិល​ស្រុក​វិញ គាត់​មាន​ម្ដាយ​ចាស់ សុំ​ជម្រាប​សម្ដេច ហ៊ុន សែន ផង ឲ្យ​ជួយ​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស គាត់​ចង់​មក​ស្រុក​វិញ​។ ហើយ​មិនមែន​មិនដឹង គាត់​មិនមែន​មិនដឹងថា Message មក ឱម យ៉ិនទៀង ទេ​រឿង​បញ្ហា​ហ្នឹង​»​។​



​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ទទួលស្គាល់ថា រូបលោក​ពិតជា​ធ្លាប់បាន​ផ្ញើ​សារ​ទៅ​លោក ឱម យ៉ិនទៀង ពិតមែន ។ តែ​លោ​កថា សារ​នោះ​មិនមែន​លោក​សុំ​ឲ្យ​សម្ដេច ហ៊ុន សែន លើកលែងទោស​ទេ តែ​ជា​សារ​សុំ​ប្រកួត​នយោបាយ​គ្នា នៅលើ​វេទិការ​សាធារណៈ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ «​ទាល់តែ​ជូ​ប​គ្នា​(​លោក ឱម យ៉ិនទៀង​) តទល់​ទើប​អាច​និយាយ​គ្នា​។ សារ​នោះ​ខ្ញុំ​ពិតជា​បាន​ផ្ញើ​សារ​ទៅ​គាត់​ពិតមែន ព្រោះ​ពេលនោះ​គាត់​មាន​តួនាទី​ក្នុងនាម​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន ហើយ​ខ្ញុំ​ចង់​ឲ្យ​គាត់​បញ្ជូន​សារ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ថា បញ្ឈប់​ការចោទប្រកាន់​មកលើ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ស្រុក ដោយ​ប្រកួតប្រជែង​តទល់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​លើ​វេទិការ​សាធារណៈ​ជាមួយគ្នា​។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ផ្ញើ​ទៅ​ក្រសួង​ព័ត៌មាន និង​ផ្ញើ​សេចក្ដីថ្លែងការណ៍​ទៅ​ក្រសួង​ស្ថាប័ន​ឲ្យ​ចុះផ្សាយ​ដែរ​»​។​

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បាន​រំ​ឮ​ក​សារ​ដែល​លោក​បាន​ផ្ញើ​តាមរយៈ​លោក ឱម យ៉ិនទៀង ដោយ​សំណូមពរ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ​មាន​ចំនូ​ន​៣​ចំណុច​រួមមាន ៖ ទី​១- មិនត្រូវ​បង្ករ​ឧបសគ្គ​ណាមួយ​ដល់​ការចុះបញ្ជី គណបក្ស​អំណាច​ខ្មែរ ដែល​លោក​បានស្នើរ​ចុះបញ្ជី​ស្របតាម​ច្បាប់ និង​បាន​បំពេញ​ឯកសារ​ស្របតាម​ច្បាប់​ហើយ​នោះទេ ។ ពីព្រោះ​លោក​ចង់​ឲ្យ​ប្រ​ទស​មាន​លទ្ធិប្រជាធិបតេយ្យ ។ ដូចនេះ​ត្រូវ​ឲ្យ​មាន​គណបក្សប្រឆាំង​ឲ្យ​ច្រើន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ឲ្យ​ពលរដ្ឋ​ជា​អ្នកកាត់ក្តី ។ ទី​២- មិន​ត្រូវយក​តុលាការ​មក​បន្ត​ធ្វើជា​ឧស​គ្គ​សម្រាប់​បិទផ្លូវ​លោក មិន​ឲ្យ​ចូលទៅ​ធ្វើ​នយោបាយ​ចំហរ និង​ស្របច្បាប់​ក្នុងប្រទេស​នោះទេ ដោយ​គួរ​បើក​ការប្រកួតប្រជែង​ជា​ចំហរ និង​សេរី នៅលើ​សង្វៀន​នយោបាយ ដែលមាន​ពលរដ្ឋ​ខ្មែរ ជា​អ្នកកាត់ក្តី​វិញ ទើប​ជា​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​ទី​៣- ត្រូវ​បញ្ចប់​រឿងក្តី​ដែល​កាត់ទោស​លោក ត្រឹម​សាលា​ឧ​ទ្ធ​ណ៍​នេះ ហើយ​ដោះលែង​សកម្មជន​របស់លោក​ដែល​កំពុង​ជាប់ឃុំ ៕

No comments: