A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

ACU កោះហៅ​លោក នី ចរិយា ចូល​ផ្ដល់​ចម្លើយ ទាក់ទង​នឹង​រឿងស្រី​មុំ





​(ចុះ​ផ្សាយ​នៅ​ថ្ងៃ   25-04-2016, TT) |  ដោយ : ម៉ៅ សុផា

​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ចេញ​លិខិត​កោះហៅ ដើម្បី​មក​ស្ដាប់​ចម្លើយ​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ក្រោយពី​មាន​ព័ត៌មាន​ថា មាន​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត បាន​បង្គាប់​នាង​ឲ្យ​និយាយ​កុហក​នៅ​ចំពោះមុខ​សមត្ថកិច្ច​។

​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ពិតជា​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញ​លិខិត​កោះហៅ​ឲ្យ​ចូល​ផ្ដល់​ចម្លើយ នៅ​ថ្ងៃទី​២៨​មេសា​។ ទាក់ទង​នឹង​ករណី​កញ្ញា ស្រីមុំ នេះ​លោក នី ចរិយា សុំ​បដិសេធ​មិន​បកស្រាយ​អ្វី​ឡើយ ដោយ​គ្រាន់តែ​លោក​បញ្ជាក់ថា លោក​នឹង​ចូលខ្លួន​តាម​ការកោះហៅ និង​បកស្រាយ​នៅ​ចំពោះមុខ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែម្ដង​។​

​នៅក្នុង​សន្និសីទ​ព័ត៌មាន​នៅ​រសៀល​នេះ លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹងថា អង្គភាព​លោក​បានចេញ​លិខិត កោះហៅ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ចំនួន​៨​រូប ដើម្បី​មក​ស្ដាប់​ចម្លើយ​ពួកគេ ក្រោយពី​មាន​ព័ត៌មាន​លេច​ឮថា មន្ត្រី​ទាំងនេះ បាន​បង្គាប់​ឲ្យ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ និយាយ​កុហក​នៅ​ចំពោះមុខ​សមត្ថកិច្ច​។​


​បើតាម​លិខិត​កោះហៅ​ដែល​ចេញ​ដោយ លោក នួន សុធី​មន្ត ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង​និង​អន្តរជាតិ មាន​ខ្លឹមសារ​ដូចគ្នា​នោះ បាន​កោះហៅ​អតីត​មេធាវី​ស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូ​ន ។ លោក លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​។ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម ។ លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​និង​លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​។ តាម​លិខិត​កោះហៅ​នោះ អ្នកស្រី ទ្រី ឈូ​ន ត្រូវ​បង្ហាញខ្លួន​នៅ​អង្គភាព​នៅ​ថ្ងៃទី​២៧ ខែមេសា វេលា​ម៉ោង​៨​ព្រឹក លោក នី សុខា នៅ​ម៉ោង​៩​ព្រឹក លោក យី សុខសាន្ត នៅ​ម៉ោង​២​រសៀល​និង​លោក​ណៃ វ៉ង​ដា នៅ​ម៉ោង​៣​រសៀល​។ ចំណែក​លោក លឹម មុនី ត្រូវ​បង្ហាញខ្លួន​នៅ​ថ្ងៃទី​២៨ ខែមេសា វេលា​ម៉ោង​១០​ព្រឹក​៕

No comments: