A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

កូន​ប្រុស​ពីរ​នាក់​របស់​លោក ឱម យ៉ិនទៀង ត្រូវ​បាន​តែងតាំង​ជា​ឧបការី​នៃ ACU


ដោយ ខែ សុណង
2016-04-25  rfa

តែងតាំង​កូន ឱម យ៉ិនទៀង ៨៥៥
ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់។ Screenshot
 Screenshot


កូន​ប្រុស​ពីរ​នាក់​របស់ លោក ឱម យ៉ិនទៀង ត្រូវ​បាន​ព្រះមហាក្សត្រ​តែង​តាំង​ជា​ឧបការី នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ មេសា តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់ មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក។

ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​កូន​ប្រុស​របស់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចំនួន ២​នាក់ មាន​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែង​តាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ៕

No comments: