A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 April 2016

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បញ្ជូន​មេ​ឃុំ​បក្ស​ប្រឆាំង​ទៅ​តុលាការ​មុន​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៦​មេសា


ដោយ ឡេង ម៉ាលី
2016-04-26

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly


ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី គឺ​លោក ស៊ាង ចែត នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​មុន​ម៉ោង ៨​យប់​ថ្ងៃ​ទី​២៦ មេសា។

លោក​បញ្ជាក់​បន្ថែម​ថា ការ​បញ្ជូន​លោក ស៊ាង ចែត នេះ គឺ​ធ្វើ​ឡើង​មុន​ការ​ផុត​រយៈពេល​កំណត់ ៤៨​ម៉ោង​នៃ​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ស៊ាង ចែត ជា​មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​កាល​ពី​ម៉ោង ៨ និង ៥​នាទី​យប់​ថ្ងៃ​អាទិត្យ ទី​២៤ មេសា បន្ទាប់​ពី​អង្គភាព​នេះ​អះអាង​ថា បាន​រក​ឃើញ​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់ ទាក់ទង​នឹង​រឿង​លុយ ៥០០​ដុល្លារ ដែល​អ្នក​នាង ស្រី​មុំ ឆ្លើយ​ដាក់​ថា លោក​យក​ទៅ​ឲ្យ​ម្ដាយ​របស់​អ្នក​នាង ដើម្បី​កុំ​ឲ្យ​និយាយ​ការ​ពិត​អំពី​រឿង​ស្នេហា​រវាង​អ្នក​នាង និង​លោក កឹម សុខា៕

1 comment:

Kim Ea said...

This is a wake up call for all of Khmer in the charitable organizations, national or international NGO to learn about this new phases of twist and turn with absolute power from dictator regime . Now Mr powerful hand are in the shadow, but used a second brass of Yuon hierarchies agents disguised inside the administration ,to terrorize you all with insane ultimate order from their exclusive impunity office ,even they are not a judge or court . Did this ACU have a power like PM too ? And they have role to invoke every right like judge or court too ? Before Khmer citizen saw just Mr dictator PM who ordered arrest or incarceration ,now a new Yuon gangster head of ACU act powerful like Mafia head too . Then soon Khmer innocent will desert all their rightful boss to quash Khmer civil protection law too . When these Yuon agents of second tier echelon possess this rightful power to be a super judge and court in this administration ? .