A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 April 2016

លោក ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ធ្វើ​យុទ្ធនាការ​ចែក​ទឹក​ជូន​ពលរដ្ឋ

លោក ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ធ្វើ​យុទ្ធនាការ​ចែក​ទឹក​ជូន​ពលរដ្ឋ
ដោយ អ៊ុំ រង្សី
2016-04-26

ខ្វះ​ទឹក ស្ទឹងត្រែង ២០១៦ ៨៥៥
ពលរដ្ឋ​រស់នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង រែក​ទឹក​ពី​តំបន់​ផ្សេង​ឆ្ងាយ​ពី​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr
 RFA/Men Sothyr


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់ ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​ដោយសារ​បញ្ហា​ខ្វះ​ទឹក​នោះ​ឡើយ។ ករណី​នេះ អ្នក​ជំនាញ​កសិកម្ម​យល់​ថា វិធានការ​នេះ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អាសន្ន​ថា ក្នុង​ឆ្នាំ​នេះ​បញ្ហា​ខ្វះ​ទឹក​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ។

បញ្ហា​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥៦ ចាប់​ពី​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នា​ថ្ងៃ​ទី​២៦ ខែ​មេសា។

ថ្លែង​ក្នុង​ពិធី​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា គ្រោះ​រាំង​ស្ងួត​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ កំពុង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ទូទាំង​ប្រទេស ក៏ដូចជា​ពិភពលោក។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា និង​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទូទាំង​ប្រទេស ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​នេះ​ជា​បន្ទាន់៖ «»។



ជាង​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​មិន​ឲ្យ​ក្រសួង​នានា កោះ​ហៅ​អភិបាល​ខេត្ត​ឡើង​ទៅ​ប្រជុំ​នៅ​ភ្នំពេញ​ឡើយ ដោយ​ទុក​ពេលវេលា​ឲ្យ​អភិបាល​ខេត្ត​ទាំងអស់ ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ។ លោក​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន និង​គណបក្ស​នយោបាយ ចូលរួម​បរិច្ចាគ​ទាំង​ទឹក និង​ថវិកា ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក សម វិទូ សាទរ​វិធានការ​នេះ ប៉ុន្តែ​លោក​យល់​ថា វិធានការ​នេះ​អាច​ជួយ​សង្គ្រោះ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ មិន​អាច​ធានា​តុល្យភាព​ស្បៀង និង​ជីវភាព​របស់​ពលរដ្ឋ​ទៅ​ថ្ងៃ​មុខ​ឡើយ។ លោក​យល់​ថា ទន្ទឹម​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ពលរដ្ឋ រដ្ឋាភិបាល​គួរ​តែ​ដាក់​ផែនការ​រយៈពេល​វែង និង​ច្បាស់លាស់ ដោយ​ធ្វើ​ការ​កសាង​ប្រភព​ទឹក​សំខាន់ៗ ទើប​អាច​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពលរដ្ឋ​រយៈពេល​វែង​បាន៖ «»។

ចំណែក​ឯ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម និង​ប្រព័ន្ធ​ចិញ្ចឹម​ជីវិត លោក សួន សេង យល់​ថា យុទ្ធនាការ​នេះ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព ប្រសិន​បើ​រដ្ឋាភិបាល​ខ្វះ​ទឹក​ស្តុក​ទុក​សម្រាប់​ចែក​ជូន​ពលរដ្ឋ និង​កង្វះ​មធ្យោបាយ​ដឹក​ជញ្ជូន​ទឹក​ជូន​ពលរដ្ឋ។ លោក​យល់​ថា ប្រការ​ល្អ រដ្ឋាភិបាល​គួរ​មាន​មូលនិធិ​សម្រាប់​ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធរ​ដែនដី​ផ្ទាល់ ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន​ការ​ជីក​ស្រះ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​ដើម្បី​ត្រៀម​ទុក​រដូវ​ក្រោយ៖ «»។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​ដែល​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​កសិកម្ម និង​ពលរដ្ឋ​ជាង ៥​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។ ខេត្ត​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ខេត្ត​កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​រហូត​ជាង ២​ម៉ឺន​គ្រួសារ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ទាំង​កសិករ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​យល់​ថា ទោះ​បី​ជា​កន្លង​មក​មាន​ការ​អំពាវនាវ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ និង​មាន​ការ​សន្យា​ជាច្រើន​លើក​ច្រើន​សា​ពី​ស្ថាប័ន​ពាក់ព័ន្ធ ថា​នឹង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ក្ដី តែ​ហាក់​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។ ផ្ទុយ​ទៅ​វិញ ជាច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​កម្ពុជា នៅ​តែ​រស់នៅ​ក្នុង​ស្ថានភាព​ខ្វះ​ទឹក​ប្រើប្រាស់​ដដែល ដោយសារ​រដ្ឋាភិបាល​មិន​ទាន់​មាន​យន្តការ​ជាក់លាក់​ក្នុង​ការ​ស្ដារ​ព្រែក បឹងបួ កសាង​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ ជាដើម៕

No comments: