A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 April 2016

សមាគម​ធាង​ត្នោត​ចាក់​បញ្ចាំង​រឿង ខ្ញុំ​ជា​ឈុត វុទ្ធី ទោះ​ក្រសួង​វប្បធម៌​រារាំង


ដោយ អ៊ុង សេរីវុទ្ធ
2016-04-22

សមាគម​ធាង​ត្នោត​ចាក់​ផ្សាយ​រឿង ខ្ញុំ​ជា​ឈុត វុទ្ធី ៨៥៥
សមាគម​ធាង​ត្នោត​ចាក់​ផ្សាយ​រឿង ខ្ញុំ​ជា​ឈុត វុទ្ធី នា​ការិយាល័យ​សមាគម​ធាងត្នោត នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
 RFA/Yeang Socheametta



នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម ថា សមាគម​របស់​លោក​ចាក់​ផ្សាយ​រឿង ខ្ញុំ​ជា​ឈុត វុទ្ធី នៅ​ល្ងាច​ថ្ងៃ​ទី​២២ មេសា នេះ បើទោះបីជា​ក្រសួង​វប្បធម៌​រារាំង​មិន​ឲ្យ​ចាក់​ផ្សាយ​​ក្ដី។

លោក អ៊ី សារ៉ុម បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចាក់​ផ្សាយ​រឿង​នេះ ដោយ​លោក​យល់​ថា លោក ឈុត វុទ្ធី គឺ​ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​មួយ​រូប ហើយ​ការ​ស្លាប់​របស់​លោក​ទៀត​សោត ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​រក​យុត្តិធម៌​ឲ្យ​បាន​ទៀត រហូត​មក​ដល់​បច្ចុប្បន្ន៖ «ខ្ញុំ​ចង់​ចាក់​រឿង​នេះ គឺ​យើង​ចង់​មើល​ឃើញ​ជីវិត​តស៊ូ​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ដ៏​លេច​ធ្លោ ការ​ពារ​ព្រៃឈើ យើង​មិន​យល់​ថា​ហេតុ​អី​បាន​ជា​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ចាក់​បញ្ចាំង​អ៊ីចឹង។ សង្គម​ស៊ីវិល និង​អ្នក​ធ្វើការ​ខាង​ដី​ធ្លី រួម​នឹង​អ្នក​រងគ្រោះ​ដីធ្លី​ជាដើម ចង់​ឃើញ​ខ្សែ​ជីវិត​ក្នុង​ភាព​យន្ត​ឯកសារ​ហ្នឹង»។

លោក អ៊ី សារ៉ុម បន្ត​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ទោះបីជា​ក្រសួង​វប្បធម៌​មក​ហាម​ឃាត់​ក្ដី ។ ការ​ចាប់​ផ្សាយ​នេះ​មាន​អ្នក​ទស្សនា​ជាង​១០០​នាក់ នៅ​ការិយាល័យ​សមាគម​ធាងត្នោត នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។



កាល​​ថ្ងៃ​ទី​១៨ មេសា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បាន​ហាម​មិន​មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House) ដាក់​បញ្ចាំង​ភាពយន្ត លោក ឈុត វុទ្ធី ដោយសារ​មេត្តា​ហោស៍ មិន​បាន​សុំ​អនុញ្ញាត​ច្បាប់​ពី​ក្រសួង។ ប៉ុន្តែ​ផលិតករ​អ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) រំពឹង​ថា ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​នៅ​ពេល​ខាង​មុខ។

តែ​យ៉ាងណាក៏ដោយ ក្រោយ​ពី​គម្រោង​ចាក់​ផ្សាយ​រឿង​នេះ​នៅ​ថ្ងៃ​ទី​២០ មេសា បរាជ័យ​មក ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ ក៏​ត្រូវ​បាន​សកម្មជន​ការពារ​តំបន់​អារ៉ែង ដែល​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​កម្ពុជា គឺ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ចំនួន​៣​ភាគ ហើយ​ក៏​មាន​ការ​ចែក​រំលែក​ជាច្រើន​នៅ​លើ​ហ្វេសប៊ុក៕

No comments: