ការស្តុកទឹកទុកឲ្យរងដើម្បីប្រើប្រាស់ក្នុងរដូវរីងស្ងួតដោយសារការប្រែប្រួលអាកាសធាតុនៅកំពង់ធំកន្លងមក។ ហេង ជីវ័ន |
ការប្ដេជ្ញាចិត្តរួមចំណែកធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខ និងស្ថិរភាព
Wed, 27 April 2016 ppp
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រសប្តាហ៍មុននេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុវត្តដំណោះស្រាយដំបូងគេបង្អស់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុនៅលើពិភពលោក។
មានបណ្ដាប្រទេសជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែលជាចំណុចឆ្លុះបញ្ចាំងថា៖ ពិភពលោកទាំងមូលប្តេជ្ញាធ្វើយ៉ាងណាឲ្យការសន្យាទាំងឡាយដែលបានធ្វើឡើងនៅទីក្រុងប៉ារីសក្លាយទៅជាសកម្មភាពជាក់ស្តែង និងដ៏រឹងមាំមួយ។ ស្មារតីសន្និសីទទីក្រុងប៉ារីសនៅតែបន្ត និងកាន់តែល្អប្រសើរពោលគឺនឹងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះយើងបានស្ដាប់ការព្យាករមិនច្បាស់លាស់ជាច្រើនដែលលើកឡើងថាកិច្ចព្រមព្រៀងសកលមួយនេះនឹងមិនអាចសម្រេចបានឡើយ។ ជាការពិតណាស់មានមូលហេតុសំខាន់ៗជាច្រើនដែលជំរុញឲ្យមានការសង្ស័យបែបនេះប៉ុន្តែភក្ដីភាពផ្នែកការទូត និងកិច្ចសហប្រតិបត្តិការពហុភាគីរបស់យើងពិតបានលុបបំបាត់ក្តីបារម្ភទាំងនេះហើយយើងត្រូវតែប្រកាសជាឱឡារិកថាសហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបង្កើតការមូលមតិគ្នាដើម្បីសម្រេចបាននូវដំណោះស្រាយដ៏រឹងមាំរបស់បណ្ដាប្រទេសទាំង ១៩៥។
ក្នុងការត្រៀមរៀបចំសន្និសីទស្តីពីអាកាសធាតុនៅទីក្រុងប៉ារីសសហភាពអឺរ៉ុបបានកៀរគរបណ្ដាញប្រតិភូសហភាពអឺរ៉ុប និងស្ថានទូតបណ្ដារដ្ឋជាសមាជិករបស់ខ្លួននៅទូទាំងសកលលោកចំនួនប្រមាណជា ៣០០០ ឲ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា។ តាមរយៈកិច្ចសន្ទនាជាមួយនឹងបណ្ដាប្រទេសជាដៃគូរបស់យើងសាធារណជនទូទៅសហគមន៍អាជីវកម្ម និងអង្គការសង្គមស៊ីវិលគឺពិតជាបានជួយយើងឲ្យកសាងសម្ព័ន្ធសកលមួយដើម្បីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។ នេះជាសេចក្តីថ្លែងការណ៍ការទូតរបស់អឺរ៉ុបដ៏ពិសេសគឺថា៖ យើងរួបរួមគ្នាដើម្បីឧត្តមប្រយោជន៍របស់សហភាពអឺរ៉ុប និងពិភពលោកទាំងមូល។
អំឡុងពេលសន្និសីទនេះអឺរ៉ុបមានសំឡេងដ៏រឹងមាំក្នុងការសម្រេចមហិច្ឆតានេះ។ កិច្ចការការទូតស្តីអំពីការប្រែប្រួលអាកាសធាតុរបស់យើងបានបង្កើតបណ្ដាញសម្ព័ន្ធជាមួយក្រុមរដ្ឋអាហ្វ្រិកការីប៊ីន និងប៉ាស៊ីហ្វិក (ACP) ទាំង ៧៩ រដ្ឋ។ យើងធ្វើការទាំងជាមួយតួអង្គសំខាន់ៗ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តូចៗជាច្រើនក្នុងគោលបំណងសម្រេចមហិច្ឆតានេះក្នុងកម្រិតខ្ពស់បំផុត។ ពេលនេះមហិច្ឆតាដ៏ខ្ពស់របស់សម្ព័ន្ធដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ននេះដើរតួនាទីយ៉ាងសំខាន់នាំមុខគេនៅក្នុងសន្និសីទទីក្រុងប៉ារីសហើយកិច្ចការរបស់យើងកំពុងតែដំណើរការទៅមុខ។ សន្និសីទទីក្រុងប៉ារីសគឺគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ។
ការអភិវឌ្ឍបន្ថែមពីលើសម្ព័ន្ធភាពដ៏ជោគជ័យដែលយើងបានដំណើរការដើម្បីត្រៀមលក្ខណៈក្នុងអំឡុងពេលសន្និសីទនៅទីក្រុងប៉ារីសនេះពិតជាមានសារៈសំខាន់ណាស់ពោលគឺយើងនឹងត្រូវការការជួយគ្នាទៅវិញទៅមកដើម្បីតាមដាន និងត្រួតពិនិត្យដំណើរការឆ្ពោះទៅរកការផ្លាស់ប្ដូរថាមពលស្អាតរបស់សកលលោក។ នេះគឺជាវិធីតែមួយគត់ដើម្បីទប់ស្តាត់ការឡើងកម្ដៅផែនដីឲ្យនៅកម្រិតក្រោម ២ អង្សាសេ និងកំណើនសីតុណ្ហភាពត្រឹម ១,៥ អង្សាសេប៉ុណ្ណោះ។
សីតុណ្ហភាពផែនដីបានកើនឡើងដល់កម្រិតមួយដែលខ្ពស់បំផុត។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបន្តគំរាមកំហែងដល់អាយុជីវិត និងធ្វើឲ្យតំបន់ទាំងមូលគ្មានស្ថិរភាពទៀតផង។ អាស្រ័យហេតុនេះចាំបាច់ត្រូវមានវិធានការរួមទូទាំងពិភពលោកជាដាច់ខាត។
ដំណើរក្លាយជាវាលរហោឋាន និងភាពរាំងស្ងួតបានជំរុញឲ្យមានចលនាចល័តមនុស្សជាច្រើនមានការរីករាលដាលនូវជំងឺ និងបង្កើតឲ្យមានវិវាទក្នុងការគ្រប់គ្រងធនធាន។
ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាគោលនយោបាយបរទេសរួចទៅហើយពោលគឺវាបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខរបស់យើងគ្រប់គ្នានាពេលឥឡូវនេះគឺមិនមែននាពេលខាងមុខឆ្ងាយនោះឡើយ។
ការដោះស្រាយបញ្ហាគំរាមកំហែងជាសកលនេះចាំបាច់ត្រូវតែបន្តជាចំណុចស្នូលនៃវិធានការនៃការងារការបរទេសរបស់អឺរ៉ុបពោលគឺតាមការព្រមព្រៀងរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបទាំង ២៨ ប្រទេស។
ការដោះស្រាយផលប៉ះពាល់ផ្នែកសន្ដិសុខនៃការប្រែប្រួលអាកាសធាតុដោយផ្ទាល់ និងប្រយោលគឺជាផ្នែកដ៏មានសារៈសំខាន់មួយនៃយុទ្ធសាស្ត្រសកលថ្មីស្ដីពីគោលនយោបាយការបទេស និងសន្ដិសុខរបស់សហភាពអឺរ៉ុបដែលត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងខែមិថុនាខាងមុខនេះ។
នេះគឺជាការគំរាមកំហែងដ៏ស្មុគស្មាញមួយប៉ុន្តែយើងមានមធ្យោបាយជាច្រើនដែលយើងត្រូវការរួចជាស្រេចដើម្បីដោះស្រាយភាពផុយស្រួយនៃអាកាសធាតុក៏ដូចជាការទប់ស្កាត់ហានិភ័យចំពោះបញ្ហាសន្ដិភាពផងដែរ។ ដៃគូរបស់យើងនៅក្នុងបណ្ដាប្រទេស G7 កំពុងខិតខំប្រឹងប្រែងធ្វើការងារដើម្បីកំណត់តំបន់ដែលត្រូវចាត់វិធានការឲ្យបានច្បាស់លាស់ហើយទោះបីជាយ៉ាងណាក៏ដោយយុទ្ធសាស្ត្រស្ដីពីបញ្ហាប្រែប្រួលអាកាសធាតុការអភិវឌ្ឍជំនួយមនុស្សធម៌ និងការកសាងសន្ដិភាពចាំបាច់ត្រូវតែមានការដាក់រួមបញ្ចូល និងផ្តោតសំខាន់ទៅលើបញ្ហាទាំងនោះ។ គោលនយោបាយទាំងអស់របស់យើងចាំបាច់ត្រូវសង្កេតមើលបញ្ហាប្រែប្រួលអាកាសធាតុដូចដែលបានលើកឡើងនៅក្នុងរបៀបវារៈស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។
នៅពេលដែលមានពេលវេលាខ្លីហើយធនធានក៏មានកម្រិតទៀតនោះយើងមិនអាចធ្វើកិច្ចការជាន់គ្នា និងមិនស៊ីចង្វាក់គ្នាឡើយ។ កម្មវិធីបន្សាំទៅនឹងអាកាសធាតុអាចកំណត់ និងជំរុញអត្ថប្រយោជន៍រួមនឹងកិច្ចសហការរួមជាមួយវិស័យផ្សេងៗទៀតដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសុខភាព បរិស្ថាន និងសន្ដិភាពផងដែរ។
ពេលនេះអាទិភាពរបស់យើងគឺត្រូវព្យាយាមសម្រេចឲ្យបាននូវការធ្វើសច្ចាប័នយ៉ាងឆាប់រហ័សហើយដាក់ឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានលឿន។ ប្រការនេះនឹងផ្ដល់ជាសញ្ញាដ៏សំខាន់មួយដល់ពិភពលោកថា៖ រដ្ឋាភិបាលសហភាពអឺរ៉ុបពិតជាយកចិត្តទុកដាក់យ៉ាងពិតប្រាកដទៅលើការប្រែប្រួលអាកាសធាតុហើយយើងនឹងអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងឯកសារលាយលក្ខណ៍អក្សរ។
ដោយសារហេតុផលដូចគ្នានេះយើងមិនអាចខាតពេលវេលាក្នុងការអនុវត្តផែនការសកម្មភាពស្ដីពីការប្រែប្រួលអាកាសធាតុដែលយើងបានរៀបចំឡើងកាលពីមុនសន្និសីទទីក្រុងប៉ារីសឡើយ។ យើងនឹងគាំទ្រដល់ដៃគូរបស់យើងទូទាំងពិភពលោកនៅពេលដែលបណ្ដាប្រទេសទាំងនោះបានត្រៀមខ្លួនក្នុងការអនុវត្តហើយយើងនឹងនៅតែបន្តរក្សាទំនាក់ទំនងជាមួយតួអង្គដែលមិនមែនជារដ្ឋដូចជាអាជីវកម្មទីក្រុង និងតួអង្គផ្សេងៗទៀត។
គ្រប់ៗគ្នាត្រូវតែចាប់ផ្តើមធ្វើការងាររបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរួមគ្នាមុនៗនឹងអ្វីៗកើតឡើង។
នេះគឺជាពេលដែលត្រូវពុះពារធ្វើកិច្ចការដ៏លំបាកក្នុងការសម្រេចឲ្យបានតាមខ្លឹមសារសន្និសីទទីក្រុងប៉ារីស។ យើងចាំបាច់ត្រូវតែមានមហិច្ឆតាដូចគ្នា និងមានទិសដៅរួមគ្នាដើម្បីសម្រេចឲ្យបាននូវដំណោះស្រាយនេះ។ សហភាពអឺរ៉ុបនឹងនៅតែបន្តនាំមុខគេដូចដែលយើងធ្លាប់បានធ្វើកន្លងមកផងដែរដើម្បីធានាឲ្យបាននូវភពផែនដីមួយដែលកាន់តែមានពណ៌បៃតង និងមានសុវត្ថិភាពជាងមុន៕
ដោយៈ លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខព្រមទាំងជាអនុប្រធានគណៈកម្មការសហភាពអឺរ៉ុប និង លោក Miguel Arias Cañete ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាកាសធាតុ និងថាមពល
2 comments:
បើសភាវៈល្អមិនពង្រីកទីទេ នោះមានន័យថាអ្នកព្រមអោយសភាវៈអាក្រក់ត្រួតត្រាអ្នកហើយ ព្រោះសភាវៈអាក្រក់វាប្រឹងពង្រីកទីរបស់វាជារៀងរាល់ថ្ងៃ ដែលនៅទីបំផុតសភាវៈល្អពុំមានទីឈរឡើយ មានតែព្រមរស់ក្រោមការត្រួតត្រារបស់សភាវៈអាក្រក់ហ្នឹងទៅ។
ការងាររបស់ LDP សព្វថ្ងៃគឺពង្រីកទីអោយធំដល់ទីបំផុត សំរាប់សភាវៈល្អរស់ ពួកយើងមិនបានធ្វីការងារបំរើអ្នកណាម្នាក់ក្នុងក្រុមរបស់ពួកយើងឡើយ តែពួកយើងធ្វើការងារបំរើមនោសញ្ចេតនារបស់ពួកយើងដែលមានចំពោះពូជសាសន៍យើង យើងធ្វើការងារបំរើមនសិការជាមនុស្សរបស់ពួកយើង ពួកយើងធ្វើការងារបំរើមនោគមវិជ្ជាដែលមនសិការយើងប្រាប់យើងថា វាជាមនោគមវិជ្ជាដែលត្រឹមត្រូវ។
យើងជាអ្នកនាំមុខពលរដ្ឋនៃយើងក្នុងការសាងទីដ៏សុខសាន្តថ្លៃថ្នូរមួយសំរាប់ពូជសាសន៍យើង។ ដូច្នេះយើងមិនអោយការចង់បានយ៉ាងងងឹតងងល់ណាមួយរបស់ពលរដ្ឋយើង ទៅជាសម្ពាធចំពោះពួកយើងដែលជាអ្នកនាំផ្លូវពួកគាត់ឡើយ។ ពួកយើងជាអ្នកច្បាស់នូវផ្លូវដែលយើងត្រូវនាំពួកគាត់ទៅ។ ដូច្នេះយើងត្រូវតែជំនះគ្រប់ឧបសគ្គដើម្បីនាំពួកគាត់អោយទៅដល់គោលដៅដែលពួកយើងបានកំណត់ទុក។ យើងនឹងពង្រីកឥទ្ធិពលពួកយើងអោយខ្លាំងខ្លា តាមមរយៈនៃការបំពាក់បំប៉នមនោគមវិជ្ជារបស់ពួកយើង ទៅលើពលរដ្ឋធម្មតារបស់ពួកយើង អោយពួកគេក្លាយទៅជាទ័ពស្រួចសំរាប់ចលនាយើងក្នុងេពលបច្ចុប្បន្នផង និងទុកប្រើជាទ្រព្យរបស់ជាតិសាសន៍យើងនៅពេលដែលយើងកាន់ការស្រុកទេសផង៕
When goodness does not expanding itself, evil will take control because evil is also expanding itself. Eventually, there will be no space for goodness and it will be under control of evil.
LDP is working to maximize the space for goodness. We do not serve any individual in our team but we serve our emotion toward our nation. We serve our human conscience. We serve our ideology that is the right one based on our human conscience.
We lead people to build a place of comfort and dignity for our nation. Thus, ignorant desire of our people can not be a pressure on us who are leading them. We clearly know the way to which we take them. We must cope with all challenges to take them to the destination we defined. We will expand our power as much as we can with our ideology to transform normal people into core resource for present and future use of our nation.
at 14:34
We clearly know the way to which we take them. We must cope with all challenges to take them to the destination we defined. We will expand our power as much as we can with our ideology to transform normal people into core resource for present and future use of our nation.
----------
The ‘We’ represents who?
If ‘We’ represents the current Khmer government, it does not make any sense, but if it represents their patron, Vietnam, then it makes a lot of senses.
I don’t have to explain you do understand what I meant.
Post a Comment