A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

មេធាវី​គ្រោង​បន្ត​ប្ដឹង​ឧទ្ធរណ៍​សុំ​ឲ្យ​លោក អ៊ុំ សំអាន បាន​នៅ​ក្រៅ​ឃុំ


Manekseka Sangkum: Between a rock and a hard place?

....

មេធាវី​គ្រោង​បន្ត​ប្ដឹង​ឧទ្ធរណ៍​សុំ​ឲ្យ​លោក អ៊ុំ សំអាន បាន​នៅ​ក្រៅ​ឃុំ
ដោយ ខែ សុណង
2016-04-22

ជូង ជូងី ៦២០
លោក​មេធាវី ជូង ជូងី ថ្លែង​ទៅ​កាន់​អ្នកកាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang


សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា បាន​បដិសេធ​ការ​ស្នើ​សុំ​របស់​មេធាវី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

មេធាវី​ការពារ​ក្ដី​របស់​លោក អ៊ុំ សំអាន គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង ហើយ​ថា ការ​សម្រេច​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​មូលហេតុ​គ្មាន​មធ្យោបាយ​ណា​ប្រសើរ​ជាង​នេះ ដើម្បី​តុលាការ​ដំណើរ​ការ​តាម​នីតិវិធី​ដែល​ត្រូវ​រក្សា​ជន​ត្រូវ​ជាប់​ក្នុង​ឃុំ​ដដែល៖ «ខ្ញុំ​បាន​ទទួល​ពាក្យ​សុំ​បដិសេធ​នេះ​រួច​ហើយ។ ខ្ញុំ​យល់​ថា អត់​ត្រឹមត្រូវ។ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ខ្ញុំ​ពី​ការ​ប្ដឹង​ឧទ្ធរណ៍»។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា លោក ជូង ជូងី បាន​ដាក់​បណ្ដឹង​សុំ​ដោះលែង​កូន​ក្ដី​របស់​ខ្លួន លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​យល់​ឃើញ​ថា សំណុំ​រឿង​លោក អ៊ុំ សំអាន ពុំ​មាន​អង្គហេតុ​នៃ​បទល្មើស​ដែល​ស៊ីចង្វាក់​ទៅ​នឹង​បទ​ចោទ​របស់​ព្រះរាជអាជ្ញា​នោះ​ឡើយ។

ការ​ឆ្លើយ​តប​របស់​តុលាការ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់៕

1 comment:

. said...

Well, more than that, re Manekseka Sangkum: Between a rock and a hard place? - the CNRP has been cornered like a wounded dog! Soon the CPP will go for the kill?