A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ព្រះមហាក្សត្រ​អន្តរាគមន៍​ករណី​លោក អ៊ុំ សំអាន

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ព្រះមហាក្សត្រ​អន្តរាគមន៍​ករណី​លោក អ៊ុំ សំអាន
ដោយ​ សុ ជីវី
2016-04-23

នរោត្តម សីហមុនី ​បុណ្យ​ឯករាជ្យ​ជាតិ​ ៦២០
សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (រូប​កណ្ដាល) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Morm Moniroth


តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ប្រមាណ ៤០​រូប ទូល​ថ្វាយ​ព្រះមហាក្សត្រ សុំ​អោយ​ព្រះអង្គ​ព្រះរាជទាន​អន្តរាគមន៍​ករណី​ឃុំ​ខ្លួន​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន។

លិខិត​របស់​អ្នក​តំណាងរាស្ត្រ​ថ្វាយ​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​លោក អ៊ុំ សំអាន ដ្បិត​ព្រះអង្គ​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ប្រព្រឹត្ត​ទៅ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់​ដូច​មាន​ចែង​ក្នុង​មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​លិខិត​នោះ​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដោយ​មាន​វត្តមាន​តំណាងរាស្ត្រ ៦៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​អនុម័ត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក អ៊ុំ សំអាន។ ក្រុម​អ្នក​តំណាងរាស្ត្រ​បញ្ជាក់​ថា ទង្វើ​នេះ​រំលោភ​ទាំងស្រុង​លើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។ តាម​ច្បាប់​តម្រូវ​ឲ្យ​មាន​សំឡេង ២ ភាគ ៣ ឬ ៣ ភាគ ៤ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ដើម្បី​សម្រេច ឬ​ផ្អាក​ការ​ចោទ​ប្រកាន់​ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា។



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង និង​មាន​ទិសដៅ​ទម្លាក់​នាយក​រដ្ឋមន្ត្រី។

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ នៅ​តែ​ចាត់​ទុក​លោក អ៊ុំ សំអាន ថា ជា​អ្នក​រងគ្រោះ​ដោយសារ​ឈឺ​ឆ្អាល និង​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ។ គណបក្ស​នេះ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន គឺ​លោក អ៊ុំ សំអាន តាម​ផ្លូវ​នយោបាយ។

កាល​ពី​យប់​ថ្ងៃ​ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា អ្នក​តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ៕

2 comments:

Anonymous said...

ប្រធានរដ្ថភាខ្វៀលគោ ស្ដេចអាយ់ង នឺង សង្សបា៉រាជិក ទាំងបីសថាប័ណ្ណ នេះជាមនុស្សខ្វះសិលធម័ចំពោះជាតិ,សង្គម,នឺងផ្នែកសាស្សនា ដូច្នេះប្រទេសជាតិក៏ត្រូវមានអភូតហតុ ប្រទេសក៏ត្រូវមានវិបត័្យភយ័ន្តរាយ,មនុស្សកាប់សម្លាប់គ្នា,ធាតុអាកាសប្រែព្រួលពំុដែលមានរាប់រយសតវត្តន៏មកហើយ ទើបតែពេលនេះ ប្រទេសខ្មែរក្លាយជាក្ដៅដូចភ្លើងស្ទើររស់ មិនបាន កើតកលយុគ្គក្នុងស្រុក,កើតចោរហារយក្នុងរដ្ថាភិបាលរហូតដល់ប្រជានុរាស្សជាច្រើន ដោយសារអ្នកដឺកនាំជាចោរព្រៃដូចជាហុ់នសែន ហេងសំរិននឺងបក្សពួកជាច្រើន ក្នុងជួររដ្ថាភិបាល យើងនឺងបានសុខវិញលុះត្រានៅពេលយើងបានទទួលមនុស្សម្នាក់ដែលសិលធម៏ព្រំវិហាធម៏ ពេលនោះប្រទេសយើងនឺងត្រជាក់ត្រជំុ។

Anonymous said...

King Kong Sihamoni,

Do something right to make people call you King, not King Kong.

You have no wife, no children to worry about.

So, please exert your role as King, the savior of Cambodia.

Chhary