A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

ក្រសួង​យុត្តិធម៌​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន

ក្រសួង​យុត្តិធម៌​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន
ដោយ ប្រាជ្ញ ចេវ
2016-04-23

ក្រសួង​យុត្តិធម៌ ៦២០
ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់​មុខ​ក្រសួង​យុត្តិធម៌ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១។
Photo: RFA


ក្រសួង​យុត្តិធម៌ ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល និង​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ចោទ​ប្រកាន់​ថា បាន​បង្គាប់​​នាង​ឲ្យ​និយាយ​កុហក។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រង​ការ​ចោទ​ អះអាង​ថា ​ពួកគេ​មិន​បាន​ប្រាប់​ទៅ​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ឲ្យ​និយាយ​ខុស​ពី​ការពិត​នោះ​​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌ ចោទ​ប្រកាន់​ថា ទង្វើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ ជា​សកម្មភាព​ល្មើសច្បាប់ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កញ្ញា ខុម ចាន់តារាទី។

ក្រៅ​ពី​ក្រសួង​យុត្តិធម៌ ក្រសួង​កិច្ចការ​នារី និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ថ្កោលទោស​ជន​ដែល​រំលោភ​បំពាន​សិទ្ធិ​ស្ត្រី ព្រមទាំង​ប្រកាស​ផ្ដល់​មេធាវី​ការពារ​ក្ដី​ដល់​កញ្ញា ខុម ចាន់តារាទី។ ដូច​គ្នា​នេះ​ដែរ ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ល្បី​ឈ្មោះ​ម្នាក់ គឺ​កញ្ញា ធី សុវណ្ណថា ប្រកាស​ផ្ដល់​មេធាវី​ដល់​កញ្ញា ខុម ចាន់តារាទី និង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ដោយ​ទាមទារ​ជំងឺ​ចិត្ត​លុយ ១​លាន​ដុល្លារ។



លិខិត​ចំហ​កម្រាស់ ៤​ទំព័រ របស់​កញ្ញា ខុម ចាន់តារាទី ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មេសា រៀបរាប់​ថា កញ្ញា​មាន​ការ​ឈឺ​ចាប់ និង​ថ្កោលទោស ព្រមទាំង​ប្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចំពោះ​មន្ត្រី​សមាគម​អាដហុក (ADHOC) រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស លោក ស៊ឺន សាលី និង​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម លោក ស៊ាង ចែត ព្រោះ​អ្នក​ទាំង​នេះ​ប្រាប់​ទៅ​នាង​ឲ្យ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មិន​ជាប់​ពាក់ព័ន្ធ​ខ្សែអាត់​សំឡេង​សន្ទនា​ស្នេហា​ជាមួយ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​កញ្ញា ខុម ចាន់តារាទី លើ​អ្នកស្រី​នៅ​ពេល​នេះ គឺ​ជា​ការ​រៀបចំ​របស់​មនុស្ស​មួយ​ក្រុម។ អ្នកស្រី​អះអាង​ថា អ្នកស្រី​បាន​ជួប​និយាយ​ជាមួយ​កញ្ញា ខុម ចាន់តារាទី ម្ដង​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​បាន​និយាយ​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «»។

អ្នកស្រី ធីតា ឃឹះ អះអាង​ថា ប្រសិនបើ​តុលាការ​កោះ​ហៅ អ្នកស្រី​នឹង​រក​មេធាវី​ឲ្យ​ជួយ​ការពារ​អ្នកស្រី។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស លោក នី សុខា  ដែល​ផ្ដល់​មេធាវី​ការពារ​ដល់ កញ្ញា ខុម ចាន់តារាទី ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់​កញ្ញា ខុម ចាន់តារាទី។ លោក​យល់​ថា អ្វី​ដែល​កញ្ញា ខុម ចាន់តារាទី សរសេរ​លិខិត​ចំហ​បែប​នេះ ប្រហែល​កញ្ញា​អន់​ចិត្ត​ចំពោះ​សមាគម​អាដហុក ដែល​មិន​បន្ត​ផ្ដល់​មេធាវី​ដល់​កញ្ញា៖ «»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បង្ហាញ​ជំហរ​ថា នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ ប្រសិន​តុលាការ​ហៅ​ទៅ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​របស់​កញ្ញា ខុម ចាន់តារាទី។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​របស់​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ដែល​ថ្កោលទោស ក្រុម​អង្គការ​សង្គម​ស៊ីវិល លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​មេធាវី​អម្រិន្ទ ងឿងឆ្ងល់​ថា តើ​ហេតុ​អ្វី​មនុស្ស​មួយ​ក្រុម​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា មាន​គំនិត​តែមួយ​គឺ​ណែនាំ​ឲ្យ​កញ្ញា ខុម ចាន់តារាទី និយាយ​កុហក។ អ្នក​ច្បាប់​រូប​នេះ យល់​ថា ប្រសិនបើ​លិខិត​របស់​កញ្ញា ខុម ចាន់តារាទី ជា​ការ​ពិត ក៏​ពិបាក​ចោទ​ក្រុម​អង្គ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មាន​ទោស​ដែរ ព្រោះ​ការ​បញ្ជា​ឲ្យ​និយាយ​កុហក មិន​មែន​ជា​បទល្មើស​ទេ ព្រោះ​ក្រុម​អ្នក​ទាំង​នេះ​មិន​មែន​ជា​មេធាវី​ដែល​ត្រូវ​រក្សា​វិជ្ជាជីវៈ៖ «»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា កញ្ញា ខុម ចាន់តារាទី បាន​ទៅ​សុំ​អន្តរាគមន៍​ពី​សមាគម​អាដហុក ដែល​នៅ​ពេល​នោះ កញ្ញា​អះអាង​ថា កញ្ញា​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា និង​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សំឡេង​ទេ។ បន្ទាប់​មក​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហាផ្ទៃ កោះ​ហៅ​កញ្ញា​ឲ្យ​ទៅ​ផ្ដល់​សក្ខីកម្ម ហើយ​កញ្ញា​នៅ​តែ​ប្រាប់​ដដែល​ថា កញ្ញា​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា នោះ​ទេ។

ប៉ុន្តែ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា កញ្ញា ខុម ចាន់តារាទី បាន​សារភាព​ថា ខ្លួន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ហើយ​ទទួល​ស្គាល់​ថា សំឡេង​ក្នុង​ខ្សែអាត់​ជា​សំឡេង​របស់​ខ្លួន និង​អះអាង​ថា ការ​បដិសេធ​កន្លង​មក​ដោយសារ​មាន​ការ​ណែនាំ​ពី​លោក កឹម សុខា៕

No comments: