A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday 24 April 2016
លោក ម៉ម សូណង់ដូ គាំទ្រគោលនយោបាយបក្សសង្គ្រោះជាតិតែរិះគន់មេដឹកនាំ
ដោយ ជិន ជេដ្ឋា
2016-04-23
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ថ្លែងទៅកាន់អ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សថ្នាក់ខេត្ត និងស្រុក នៅក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។
RFA/Chin Chetha
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បញ្ជាក់ជំហរគាំទ្រគោលនយោបាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែរិះគន់ខ្លាំងៗចំពោះជំហរមិនរឹងមាំរបស់ថ្នាក់ដឹកនាំគណបក្សនេះ។ លោក ម៉ម សូណង់ដូ ថា គណបក្សលោកនឹងឈ្នះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយគិតថា អ្នកស្នេហាជាតិនឹងក្រោកឡើងម្ដងទៀតដូចកាលឆ្នាំ២០១៣។
ថ្លែងទៅកាន់អ្នកគាំទ្រប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី២៣ ខែមេសា នាទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ឆ្នាំង លោក ម៉ម សូណង់ដូរ ចំអកឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ថា កុំថាឡើយការពារប្រជារាស្ត្រ សូម្បីតែខ្លួនឯង និងតំណាងរាស្ត្រការពារមិនបានផង។ គណបក្សមានគោលនយោបាយល្អ ប៉ុន្តែទង្វើរបស់មេដឹកនាំវិញធ្វើឲ្យម្ចាស់ឆ្នោតអស់សង្ឃឹម។
លោក ម៉ម សូណង់ដូ ថ្លែងទៀតថា ការរករឿងចោទប្រកាន់របស់គណបក្សដឹកនាំរដ្ឋាភិបាលទៅលើគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យមេបក្សនេះមានជំហរទន់ជ្រាយ។ ប៉ុន្តែលោកជឿថា បើលោកវិញគេនឹងមិនអាចរករឿងបានឡើយ ព្រោះលោកមិនកំសាក មានឆន្ទៈច្បាស់លាស់ និងគិតប្រយោជន៍ជាតិជាធំ។
លោកថា ស្ថានការណ៍នយោបាយអាចប្រែប្រួលនៅដំណាក់កាលចុងក្រោយ នៃការបោះឆ្នោតជាតិចូលមកដល់ ហើយលោកស្វាគមន៍ការបង្រួបបង្រួមគណបក្សនយោបាយគ្រប់ពេល៖ «គោលនយោបាយពូនៅតែគាំទ្រ ប៉ុន្តែអ្វីដែលពូមិនគាំទ្រ គឺអ្នកដឹកនាំគោលនយោបាយដែលខ្មែរទាំងអស់គ្នាបានគាំទ្រតែប៉ុណ្ណឹងតើ! បើប្រជាពលរដ្ឋរកគណបក្សណាមួយដែលអត់មានច្រកចេញ គឺងាកស្ដាំងងឹតស្លុង ងាកឆ្វេងងងឹតស្លុង ដូច្នេះពលរដ្ឋរកផ្លូវភ្លឺហើយ គឺមានតែពូមួយទេ ពូមិនអួតទេ ប៉ុន្ដែពូបានបញ្ចេញស្នាដៃតាំងមុនមក ហើយមិនដែលភប្រជាពលរដ្ឋ»។
ឆ្លើយតបនឹងការថ្លែងរបស់លោក ម៉ម សូណង់ដូ នេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា លោកមិនចង់តបតអ្វីទៅនឹងលោក ម៉ម សូណង់ដូ ឡើយ ព្រោះគូប្រកួតរបស់គណបក្សសង្គ្រោះជាតិ គឺមានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតខាងមុខ។ លោកថា ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សសង្គ្រោះជាតិ មិនកំសាក ឬទន់ជ្រាយនោះទេ៖ «សំខាន់បំផុត គឺឲ្យមានសុវត្ថិភាពចំពោះមេដឹកនាំ មានជីវិតរស់នៅដើម្បីបន្ដការតស៊ូយកជ័យជំនះនៅពេលខាងមុខ។ គណបក្សសង្គ្រោះជាតិ ដែលមានអាសនៈស្ទើរតែពាក់កណ្ដាលរដ្ឋសភា បើកទ្វារចំហចំពោះអ្នកប្រជាធិបតេយ្យសុទ្ធចិត្តទាំងអស់គ្នា»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី សង្កេតឃើញថា ថ្នាក់ដឹកនាំគណបក្សនយោបាយនីមួយៗ នៅកម្ពុជា តែងតែវាយប្រហារគ្នា ឬបញ្ចេញសារនយោបាយថា ខ្លួនឯងល្អ គេអាក្រក់ ជាជាងបញ្ចេញសារអប់រំឲ្យពលរដ្ឋយល់ដឹងនយោបាយ ដែលទង្វើបែបនេះឲ្យពលរដ្ឋបាត់ជំនឿទៅវិញទេ។ លោកថា គណបក្សនយោបាយនីមួយៗគួរដឹងថា គូប្រកួតរបស់ខ្លួនជាគណបក្សមួយណា៖ «ខ្ញុំមើលទៅបើឲ្យគូប្រកួតមួយទល់នឹងមួយ ហើយមានសមត្ថភាពប្រហាក់ប្រហែលគ្នា វាទាល់តែគណបក្សមិនទាន់បានកៅអីក្នុងរដ្ឋាភិបាល គឺត្រូវផ្គុំគ្នារកចំណុចរួមដើម្បីធ្វើការងារជាមួយគ្នាដោយភាពទន់ភ្លន់ច្រើនជាងនេះ មានសីលធម៌ ហើយស្វែងរកចំណុចរួមតាមរៀបចំគោលនយោបាយ និងប្រជាធិបតេយ្យផ្ទៃក្នុងបក្ស»។
គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលលោក ម៉ម សូណង់ដូ នៅតែថ្លែងគាំទ្រនោះ គឺ គោលនយោបាយមនុស្សចាស់ទទួលបានប្រាក់ខែ ការដំឡើងប្រាក់ខែកម្មករ មន្ត្រីរាជការ បង្កើនតម្លៃស្រូវអង្ករ ធានាព្យាបាលពលរដ្ឋក្រីក្រដោយឥតយកប្រាក់ យុវជនមានឱកាសអប់រំដូចគ្នា និងមានការងារត្រឹមត្រូវ និងបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងអត្រាការប្រាក់៕
Subscribe to:
Post Comments (Atom)
1 comment:
Mam Sonando,
By now, you should know the evil Yuon and its puppet's tricks.
In 1993, with the presence of the UN, the FUNCINPEC had officially won the election, but the CPP and Hun Sen, under Vietnam's direction, refused to transfer the power to the winner.
In 2013, the CNRP did not officially win the election. The Yuon slave party CPP just proclaimed itself as the winner.
What factors that made you believe that the CPP will accept a new election or accept the verification of the election's irregularities if the CNRP opted to stay outside of the National Assembly?
The CNRP mounted many demonstrations denouncing the electoral fraud.
Before the CNRP joined the National Assembly, you should remember that Hun Sen and the CPP had so many options to put the CNRP away. For example, if the CPP killed Sam Rainsy, Kem Sokha, and broke the CNRP in pieces, who has the power to prosecute the CPP and Hun Sen?
Just look at the 1997 coup d'Etat. Did they do anything to Hun Sen and the CPP?
Stop dreaming that the CPP would have conceded something major had the CNRP refused to join the National Assembly.
When the thieves who had guns robbed the house, you should not condemn the owners with empty hands for giving up their properties to save their lives. You must denounce the thieves. And in our case, you must denounce Hun Sen and the CPP for flagrantly stealing the election.
Fighting this evil Yuon, you must have perseverance.
Khmer people must resume their works where they left off after the 2013 election.
It is imperative that we stay united with the CNRP and help it to officially win the election first.
That win of the election will be the only legal tool that empower Khmer people to remove Hun Sen peacefully and stop the Vietnamization. That win can be served also as a legal mean for the international community to intervene to help Khmer people.
The international community has the morale obligation to force the CPP to abide by the result of the election.
Now, look at your (Sonando) actions.
You have created a party. You have incessantly attacked the CNRP, and from time to time you have admired Hun Sen. Your erratic deeds will inadvertently help Hun Sen to win this next election. And for this reason, you will automatically become a Khmer traitor.
However, I hope that you will be joining the CNRP before the 2018 election for Cambodia survival.
Bun Thoeun
Post a Comment